ប្រធានាធិបតីឥណ្ឌូនេស៊ីថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ជាតួអង្គយ៉ាងសំខាន់ក្នុងការជួយជំរុញគោលដៅអាស៊ាន |
|
ចុះថ្ងៃទី: 07-05-2025, 01:03 AM, ចំនួនអ្នកអានៈ 70ដង |
|
ហ្សាការតា៖ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសលោក ក្នុងការផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការផ្សះផ្សា ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ ដោយរំលឹកពីតួនាទីរបស់ឥណ្ឌូណេស៊ីជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។ លោកបានថ្លែងថា «អាទិភាពរបស់យើងគឺដោះស្រាយជម្លោះដោយសន្តិវិធី»។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញទំនុកចិត្ត និងភាពជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រេចបាននូវគោលដៅរួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នេះបើយោងតាមសេចក្តីរាយការណ៍នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥។
ការលើកឡើងរបស់លោក Prabowo បែបនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមាន Merdeka ក្នុងទីក្រុងហ្សាកាតា។ លោកបានកត់សម្គាល់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការយល់ដឹងដ៏ទូលំទូលាយរបស់សម្ដេច (ហ៊ុន សែន) អាចជំរុញការងាររួមរបស់យើង ឆ្ពោះទៅរកការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ ទន្ទឹមគ្នានេះ លោកបានចាត់ទុកការទទួលប្រធានព្រឹទ្ធសភាកម្ពុជាថា ជា «កិត្តិយសដ៏ធំធេង» ហើយបានសម្តែងការរីករាយដែលបានជួបសម្តេច ហ៊ុន សែន សាជាថ្មី ក្រោយជំនួបចុងក្រោយនៅភ្នំពេញកាលពីខែកញ្ញា ឆ្នាំ២០២៤។ សម្ដេច ហ៊ុន សែន និងគណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធមដោយមានឆ្មាំកិត្តិយស និងកងទ័ពសេះផងដែរ។
លោក Prabowo ក៏បានកោតសរសើរតួនាទីយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងតំបន់ និងស្វាគមន៍ផែនការរបស់សម្តេចក្នុងការចែករំលែកទស្សនៈ អំពីកិច្ចកសាងសន្តិភាពនៅកម្ពុជា នៅសាលា ERIA School of Government និងលេខាធិការដ្ឋានអាស៊ាននៅហ្សាកាតា។ គណៈប្រតិភូឥណ្ឌូណេស៊ីដែលចូលរួមក្នុងជំនួបនេះ រួមមានរដ្ឋមន្ត្រីការបរទេស លោក Sugiono រដ្ឋលេខាធិការ លោក Prasetyo Hadi និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Tito Karnavian។
គួរបញ្ជាក់ថា ជំនួបរវាងមេដឹកនាំទាំងពីរនេះ បានបញ្ជាក់ជាថ្មីពីទំនាក់ទំនងជិតស្និទ្ធរវាងឥណ្ឌូណេស៊ី និងកម្ពុជា និងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 08-05-2025, 05:19 PM, ចំនួនអ្នកអានៈ 33ដង
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មដែលត្រូវភ្លើងឆេះដោយសារឆ្លងចរន្ដអគ្គិសនីនេះ មានម្ចាស់ជាជនជាតិចិន ដែលទីតាំងឃ្លាំងមានទំហំ៤០ម៉ែត្រ គុណ៥០ម៉ែត្រ ប្រភេទឃ្លាំងដែក ជញ្ជាំង និងដំបូលស័ង្កី។ ក្នុងអគ្គិភ័យបានបំផ្លាញក្រណាត់ស្មាច់មួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 05:15 PM, ចំនួនអ្នកអានៈ 37ដង
រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បាននិយាយថា «ការឆ្លើយតបរបស់យើងជាចំណាត់ការ ដែលកំណត់គោលដៅច្បាស់លាស់ និងមានភាពប្រុងប្រយ័ត្ន។ ប៉ុន្តែបើមានការវាយប្រហារយោធាមកលើយើង នោះមិនចាំបាច់សង្ស័យឡើយ គឺវានឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបយ៉ាងរឹងមាំជាទីបំផុត»។
នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឥណ្ឌាបានព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 12:00 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងអគ្គនាយក២រូប នៃក្រសួងពាណិជ្ជកម្ម ក្នុងមានលោក គឹម មាសសុខសីហា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:55 AM, ចំនួនអ្នកអានៈ 49ដង
២គ្រាប់សម្រេចគោលដៅឡើងវគ្គផ្តាច់ព្រ័ត្រ UCL ជាលើកទី២ របស់ក្លិបបារាំង PSG ធ្វើបានដោយកីឡាករ Fabian Ruiz និង Achraff Hakimi ដ្បិតក្រុមមកពីលីគអង់គ្លេស Arsenal រកបានមួយគ្រាប់ដោយកីឡាករ Bukayo Saka ជាមួយនឹងអ្នកចាំទី Gianluigi Donnarumma ក្លាយជា Hero ប្រចាំការប្រកួតវគ្គនេះ ក្នុងការបំភ្លឺផ្លូវក្រុមកក់សំបុត្រទៅទីក្រុង Munich ។
ជាផ្លូវការក្រុម Paris Saint Germa
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:53 AM, ចំនួនអ្នកអានៈ 43ដង
ក្រុមហ៊ុន Aspanspanle ត្រូវបានគេដឹងថាកំពុង «សម្លឹងមើលយ៉ាងសកម្ម» ក្នុងការកែប្រែកម្មវិធីរុករក Safari ឲ្យទៅជាកន្លែងមួយមានអ្នកប្រើប្រាស់ច្រើន និងអាចដំណើរការដោយ AI។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះបានប្រាប់រ៉យទ័រដោយដកស្រង់ពីក្រុមហ៊ុន Aspanspanle។ លោក Cue បាននិយាយថាការស្វែងរកនៅលើ Safari បានធ្លាក់ចុះជាលើកដំបូងកាលពីខែមុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:50 AM, ចំនួនអ្នកអានៈ 50ដង
ជំនួបកាត់សេចក្ដីនេះ បានបញ្ចប់ដោយភាពស្វិតស្វាញ បន្ទាប់ពីការវាយសម្រុកគ្នាស្ទើរពេញម៉ោង ទើបមានគ្រាប់បាល់កើតឡើង ពីសំណាក់ក្រុមសិង្ហក្រហម ដែលរកបានដោយកីឡាករវ័យក្មេង ញ៉ែម ដេវីត នៅនាទី៨៥ ។ បន្ទាប់ពីត្រូវភ្នំពេញក្រោន នាំមុខ វិសាខា ក៏ព្យាយាមវាយបកជាខ្លាំងនៅចុងម៉ោង តែមិនអាចទម្លាយរបាំងការពារក្រុម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:45 AM, ចំនួនអ្នកអានៈ 52ដង
ខេត្តព្រះសីហនុ៖បើតាមសេចក្ដីរាយការណ៍ ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យឆេះរថយន្តដឹកប្រេងចំនួន១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង។ ម៉ូតូចំនួន៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ។
នៅវេលាម៉ោងជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:41 AM, ចំនួនអ្នកអានៈ 49ដង
បទឈប់បាញ់ឯកតោភាគីរបស់លោក ពូទីន បានចូលជាធរមានចំពេលទីក្រុងមូស្គូត្រៀមរៀបចំការធ្វើព្យុហយាត្រាយោធាអបអរទិវាជ័យជម្នះនៅថ្ងៃសុក្រ ទី៩ ខែឧសភា ដោយមានការចូលរួម ពីបណ្ដាមេដឹកនាំពិភពលោក ដូចជាលោកប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដើម្បី រំឮ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:37 AM, ចំនួនអ្នកអានៈ 53ដង
ទីម័រឡេស្តេ៖ តាមបណ្ដាញសង្គម លោកប្រធានាធិបតី បានសរសេរយ៉ាងដូច្នេះថា «ហ៊ុន សែន មិត្តល្អ មិត្តដ៏ល្អ មកលេងយើង។ សម្តេច ហ៊ុន សែន ជាអ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប សម្តេច ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកចាកចេញពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។
ខ្ញុំជាអ្នកបើកបរជូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:31 AM, ចំនួនអ្នកអានៈ 44ដង
លោក ត្រាំ ធ្វើការប្រកាសបែបនេះនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social។ តាមលោក ត្រាំ ការប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនឹងត្រូវធ្វើឡើង នៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសន្និសីទសារព័ត៌មាន ក្នុងការិយាល័យពងក្រពើនៃសេតវិមាន។ ក្នុងការបង្ហោះនោះលោក ត្រាំ បានសរសេរថា «វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:29 AM, ចំនួនអ្នកអានៈ 48ដង
អគ្គសេនាធិការយោធាកូរ៉េខាងត្បូង បាននិយាយថាយោធារបស់ខ្លួនបានចាប់សញ្ញាថាមានការធ្វើតេស្ដអាវុធជាច្រើនគ្រាប់ ដែលទំនងជាមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី។ មីស៊ីលទាំងនេះ ត្រូវបានបាញ់តេស្ដចេញពីទីក្រុង Wonsan របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើតនៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) វេលាម៉ោងប្រហែល៨៖១០នាទីព្រឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:26 AM, ចំនួនអ្នកអានៈ 48ដង
Musk កំណត់អាណានិគមលើភពព្រះអង្គារថាជា «ការធានារ៉ាប់រងជីវិតសម្រាប់ជីវិតជាសមូហភាព» ដោយលើកហេតុផលថា យើងត្រូវតែធ្វើសកម្មភាពនៅពេលនេះ ខណៈដែលមនុស្សជាតិមានធនធាន និងសមត្ថភាព ដើម្បីកសាងអរិយធម៌ដែលទ្រទ្រង់ខ្លួនឯងនៅលើភពអង្គារ។
លោក Elon Musk បានព្រមានថា នៅថ្ងៃណាមួយ ផែនដីនឹងមិនអាចរស់រានមានជីវិតបាន នៅពេលដែល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:23 AM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ការអំពាវនាវយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសឆ្លៀតពេលវេលា ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងអគារពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២៥ជាន់ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
លោកសាស្ដ្រាចារ្យ ឈា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 11:17 AM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងពិធីនោះ លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ូវីក បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយសង្កត់ធ្ងន់ពីការរួមចំណែករបស់កងទ័ពក្រហម និងប្រជាជនសូវៀតជាទូទៅក្នុងការទទួលបានជ័យជំនះលើពួកឈ្លានពានហ្វាស៊ី ក៏ដូចជាក្នុងការរំដោះប្រជាជនអឺរ៉ុប ពីមនោគមវិជ្ជាស្អប់ខ្ពើមរបស់ពួកណាស៊ីនិយម ជាពិស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 08-05-2025, 05:56 AM, ចំនួនអ្នកអានៈ 50ដង
នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។ ប្រទេសអ៊ីរ៉ង់ បានសាទរចំពោះការបញ្ចប់ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ឈប់ការទម្លាក់គ្រាប់
 ព័ត៌មានលម្អិត
|
|
|