អ៉ីរ៉ង់ថានឹងមិនផ្អាកការចម្រាញ់អ៊ុយរ៉ាញូមជាបណ្តោះអាសន្ន ដើម្បីបានកិច្ចព្រមព្រៀងជាមួយអាមេរិកឡើយ
ចុះថ្ងៃទី: 26-05-2025, 05:28 PM, ចំនួនអ្នកអានៈ 91ដង
នៅពេលត្រូវបានសាកសួរអំពីសេចក្តីរាយការណ៍ ដែលថាអ៉ីរ៉ង់អាចនឹងផ្អាកការចម្រាញ់អ៊ុយរ៉ាញ៉ូមរយៈពេល៣ឆ្នាំ ដើម្បីបើកផ្លូវឆ្ពោះ​ទៅសម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmail Baghaei បាននិយាយថា អ៉ីរ៉ង់នឹងគ្មានថ្ងៃទទួលយកការធ្វើបែបនោះជាដាច់ខាត។ នៅថ្ងៃចន្ទ ទី២៦ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា អ៉ីរ៉ង់នឹងមិនពិចារណាផ្អាកជាបណ្តោះអាសន្ន នូវការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងបើកកិច្ចចរចាដោយផ្ទាល់ប៉ុន្មានជុំមកហើយ ដើម្បីព្យាយាមដោះស្រាយវិវាទ ជុំវិញកម្មវិធីនុយក្លេអ៊ែរ​របស់ប្រទេសអ៉ីរ៉ង់ ហើយភាគីទាំងពីរជាសាធារណៈបានប្រកាន់ជំហររឹងមាំដូចគ្នា ជុំវិញបញ្ហានៃការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់។ លោក Baghaei បានប្រាប់ថា កាលបរិច្ឆេទមិនទាន់កំណត់នៅឡើយទេ សម្រាប់កិច្ចចរចាជុំទី៦ ជាមួយទីក្រុងវ៉ាស៉ីនតោន។ ការចរចាជុំទី៥រវាងភាគីទាំងពីរ បានប្រព្រឹត្តទៅកាលពីចុងសប្តាហ៍មុន នៅទីក្រុងរ៉ូម។ លោក Baghaei បានលើកឡើងថា «ប្រសិនបើភាគីអាមេរិកមានសុឆន្ទៈ យើងក៏មានសុទិដ្ឋិនិយមដែរ ប៉ុន្តែបើកិច្ចពិភាក្សា ផ្តោតលើការរឹតត្បិតសិទ្ធិរបស់អ៉ីរ៉ង់ នោះការជជែកគ្នា ច្បាស់ជានឹងមិនអាចទៅមុខឡើយ»។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ទប់ស្កាត់លទ្ធភាពរបស់ទីក្រុងតេហេរ៉ង់ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដែលអាចបង្កឱ្យមាន ការរត់ប្រណាំងនុយក្លេអ៊ែរនៅក្នុងតំបន់ ហើយអាចគំរាមកំហែងអ៉ីស្រាអែល។ យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់ បានអះអាងម្តងហើយម្តងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែបម្រើគោលដៅស៉ីវិលដោយសន្តិវិធីប៉ុណ្ណោះ និងព្យាយាមចង់ឱ្យមានការដកទណ្ឌកម្មដ៏ធ្ងន់ធ្ងរចេញវិញ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 31-05-2025, 10:55 AM, ចំនួនអ្នកអានៈ​ 0ដង
តូក្យូ, ជប៉ុន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:50 AM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:42 AM, ចំនួនអ្នកអានៈ​ 15ដង
រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហានរង ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:37 AM, ចំនួនអ្នកអានៈ​ 1ដង
ការលូតលាស់នេះ​ កើតឡើងដោយសារតែការប្រើប្រាស់សេវាកម្ម AI ពី Anthrospanic ដោយក្រុមហ៊ុនផ្សេងៗ។​ ប្រព័ន្ធ Claude chatbot របស់ Anthrospanic មិនទទួលបានការពេញនិយមក្នុងវិស័យអ្នកប្រើប្រាស់ទូទៅដូចជា ChatGPT នៃ OspanenAI​ តែ ប៉ុន្តែវាបានទទួលការបញ្ជារទិញយ៉ាងខ្លាំងពីវិស័យអាជីវកម្ម​នេះ។ វិនិយោគិន Alex Clayton បាននិយាយថា Anthrospanic អាចក្លាយជាក្រុមហ៊ុន softw
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:35 AM, ចំនួនអ្នកអានៈ​ 21ដង
លោកប្រមុខមន្ទីរបញ្ចកោណ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមវេទិកាសន្តិសុខប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរី ខណៈរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងមានជម្លោះជាមួយ ទីក្រុងប៉េកាំង លើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នានៅជុំវិញពិភពលោក។ ចាប់តាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:33 AM, ចំនួនអ្នកអានៈ​ 2ដង
បុរសសញ្ជាតិអ៉ីតាលី វ័យ ៥៧ឆ្នាំខាងលើនេះ មានស្ថិតិដឹកនាំឈ្នះ ៥១.១% កាលពីដឹកនាំ AC Milan លើកដំបូងនាអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្លិបបាល់ទាត់ AC Milan បានសម្រេចតែងតាំងអតីតគ្រូបង្វឹកចាស់របស់ពួកគេឡើងវិញ គឺលោក Massimiliano Allegri ដើម្បីជំនួសតំណែងលោក Sergio Conceicao ដែលត្រូវបានដកតួនាទីធំនេះកាលពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:29 AM, ចំនួនអ្នកអានៈ​ 13ដង
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅឯពិធីជួបជុំមួយក្នុងរដ្ឋ Pennsylvania លោក ត្រាំ បានលើកឡើងថា «យើងនឹងដំឡើងការយកពន្ធពី២៥ ដល់៥០ភាគរយ ជាពន្ធលើ ដែកថែមដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ហើយដែលនឹងធានាបន្ថែមដល់ឧស្សាហកម្មដែកថែប ក៏ដូចជាបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2025, 06:59 AM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេពញ៖ នា​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្រោមធអិបតីភាព ​លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់​អគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2025, 06:45 AM, ចំនួនអ្នកអានៈ​ 37ដង
បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដកថយពីផែនការដកសិទ្ធិភ្លាមៗរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ ដោយជំនួសមកវិញនូវការផ្តល់ពេល ៣០ថ្ងៃឲ្យសាកលវិទ្យាល័យនេះ ធ្វើការជំទាស់តាមរយៈដំណើរការរដ្ឋបាល។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:40 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:36 PM, ចំនួនអ្នកអានៈ​ 51ដង
ខេត្តឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ភាគីកម្ពុជាដឹកនាំដោយន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-05-2025, 04:33 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 08:01 PM, ចំនួនអ្នកអានៈ​ 86ដង
ខេត្តរតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្ស រីករាយចំពោះវត្តមានលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្ត គោលការណ៍នាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:41 PM, ចំនួនអ្នកអានៈ​ 82ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sheilkh Sabah Khaled Al-Hamad Al-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត នៅរដ្ឋធានីកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-05-2025, 07:38 PM, ចំនួនអ្នកអានៈ​ 89ដង
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយ​បញ្ជាក់ថា​ពិតមែន ប៉ុន្តែ​​មិន​បាន​ប្រាប់​ឲ្យ​លម្អិតបន្ថែមពីស្ថានភាពព្រះរាជស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 4997 នាក់
ម្សិលមិញ : 6644 នាក់
សរុបទាំងអស់ : 8616858 នាក់