ក្រុមហ៊ុនមេរបស់ Malaysia Airlines នឹងទិញយន្តហោះ Boeing 737 MAX ៣០គ្រឿង
ចុះថ្ងៃទី: 22-03-2025, 02:30 PM, ចំនួនអ្នកអានៈ 131ដង
ក្រុមហ៊ុន បានព្រមព្រៀងដើម្បីទិញយន្តហោះ ប្រភេទ Boeing 737 MAX 8 ចំនួន១៨គ្រឿង និងប្រភេទ 737 MAX 10 ចំនួន១២គ្រឿង, នេះបើតាមសម្តីនាយកគ្រប់គ្រងក្រុមហ៊ុន MAG លោក Izham Ismail។ MAG បានបដិសេធ ក្នុងការបង្ហាញតម្លៃនៃកិច្ចព្រមព្រៀងនេះ។ក្រុមហ៊ុន Malaysia Aviation Group (MAG) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នោះ បានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួននឹងទិញយន្តហោះ Boeing 737 ថ្មី ចំនួន៣០គ្រឿង សម្រាប់ការដឹកជញ្ជូន នៅឆ្នាំ២០២៩, ខណៈខ្លួនកំពុងស្វែងរកការធ្វើទំនើបកម្មយន្តហោះ និងការងើបឡើងវិញ ពីឧបសគ្គជាបន្តបន្ទាប់។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ Malaysia Airlines បានតស៊ូ ដើម្បីងើបឡើងវិញ ពីគ្រោះមហន្តរាយសម្លាប់មនុស្សចំនួន២លើក ក្នុងឆ្នាំ២០១៤ ហើយបាននិងកំពុងធ្វើទំនើបកម្មយន្តហោះរបស់ខ្លួន ជាបន្តបន្ទាប់។ ក្រុមហ៊ុនអាកាសចរណ៍នេះ បានកាត់បន្ថយជើងហោះហើររបស់ខ្លួន ជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានស៊ើបអង្កេត កាលពីឆ្នាំមុន ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ម៉ាឡេស៊ី ដែលបានរកឃើញបញ្ហាសុវត្ថិភាព និងការថែទាំសំខាន់ៗមួយចំនួន។ «វាគឺគួរដល់ពេលហើយ ដែល Malaysia Airlines មិនធ្វើឱ្យមានកំហុសដូចគ្នាម្តងទៀត។ ដូច្នេះ ការបញ្ជាទិញយន្តហោះថ្មី ត្រូវតែកំណត់ពេលវេលាឱ្យបានល្អ, បើមិនដូច្នោះទេ យើងនឹងមានស្ថានភាព ដូចកាលពីឆ្នាំមុន», លោក Izham បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយ, ដោយបានចាត់ទុកការបញ្ជាទិញនេះ ពិតជាមានសារៈសំខាន់ណាស់។ ​​ក្នុងកិច្ចព្រមព្រៀងនោះ ក៏រួមបញ្ចូលជាមួយជម្រើសក្នុងការទិញបន្ថែម នូវយន្តហោះចំនួន៣០គ្រឿងទៀតផងដែរ ដោយលោកបានលើកឡើងថា វាពឹងផ្អែកលើស្ថានភាពទីផ្សារ។ ក្នុងខែកុម្ភៈ ឆ្នាំ២០២២, MAG បានយល់ព្រមជួលយន្តហោះ Boeing 737 MAX 8 ថ្មី ចំនួន២៥គ្រឿង ពីក្រុមហ៊ុន Air Lease Corporation សម្រាប់ការដឹកជញ្ជូន នៅឆ្នាំ២០២៦។ យន្តហោះដំបូង ក្នុងចំណោមយន្តហោះទាំងនោះ បានទៅដល់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ លោក Izham បានឱ្យដឹងថា ក្រុមហ៊ុនបានទទួលរួចរាល់ហើយ នូវយន្តហោះចំនួន១១គ្រឿង ពីកិច្ចព្រមព្រៀងក្នុងឆ្នាំ២០២២ ស្តីពីការទិញយន្តហោះ Boeing ហើយនៅសល់១៤គ្រឿងទៀត នឹងមកនៅក្នុងរយៈពេល១៨ខែខាងមុខ។ MAG ក្នុងឆ្នាំ២០២២ ក៏បានឱ្យដឹងដែរថា ខ្លួនអាចនឹងទិញយន្តហោះ Airbus A330neo ថ្មីចំនួន២០គ្រឿង នៅឆ្នាំ២០២៨ផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 29-04-2025, 01:02 PM, ចំនួនអ្នកអានៈ​ 83ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ចីរបស់កម្ពុជាពីប្រទេសនានា និងអង្គការដៃគូអភិវឌ្ឍ យកមកប្រើប្រាស់សម្រាប់ពង្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:53 PM, ចំនួនអ្នកអានៈ​ 76ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចនិង​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការផ្លូវជាតិចំនួន ៣ខ្សែ មានផ្លូវជាតិ​លេខ៤១ ៣១ និង៣៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:27 PM, ចំនួនអ្នកអានៈ​ 99ដង
ការចុះ MOU នេះ ធ្វើឡើងក្នុងឱកាសលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំប្រតិភូ ធ្វើដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ស្ថាប័ន E-Mei Legend នៅទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ សហព័ន្ធកីឡាប្រដាល់គុនខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:22 PM, ចំនួនអ្នកអានៈ​ 76ដង
រាជធានីភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជូនដំណឹងលើគេហទំព័រហ្វេប៊ុកផ្លូវការថា «នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 01:08 PM, ចំនួនអ្នកអានៈ​ 83ដង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:05 PM, ចំនួនអ្នកអានៈ​ 72ដង
តាមរយៈជ័យជម្នះ ៥ទល់នឹង១ របស់ពួកគេទៅលើគូប្រជែង Tottenham Hotsspanur នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នាំឱ្យក្រុមហង្សក្រហមមួយនេះបានក្លាយជាជើងឯក Premier League នារដូវកាលនេះតែម្តង ដែលជាលើកទី២ ត្រឹមរយៈពេល ៥ឆ្នាំ និងតាមទាន់កំណត់ត្រាឈ្នះបាន ២០លើកច្រើនជាងគេរបស់ Manchester United។ ពួកគេនឹងរៀបចំក្បួន និងឡានក្រុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:03 PM, ចំនួនអ្នកអានៈ​ 62ដង
ខាងកងទ័ពឥណ្ឌា បាននិយាយថាកងទ័ពរបស់ខ្លួន និងកងទ័ពប៉ាគីស្ថាន បានបាញ់កាំភ្លើងតបតគ្នាទៅវិញទៅមក កាលពីយប់ថ្ងៃចន្ទម្សិលមិញ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន Line of Control ដែលជាបន្ទាត់ព្រំដែនជាក់ស្ដែងមួយខណ្ឌចែកតំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថាន។ ប៉ុន្តែ ភ្លាមៗខាងប៉ាគីស្ថានមិនទាន់ធ្វើអត្ថាធិប្បាយអ្វី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 11:59 AM, ចំនួនអ្នកអានៈ​ 70ដង
ជំនួបដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Chamspanions League Elite 2024-25 រវាងក្រុមមកពីលីគដូចគ្នា Al-Hilal នឹងក្រុម Al-Ahli នឹងលេងនៅថ្ងៃទី២៩ ខែមេសានេះ ខណៈជំនួបរវាងក្រុម Al-Nassr ទល់នឹងក្រុម Kawasaki Frontale នឹងធ្វើឡើងនាថ្ងៃទី៣០ ខែដដែលនៅកីឡដ្ឋាន King Abdullah Sspanorts City នាវេលាម៉ោង ១៩:៣០នាទីដូចគ្នា (ម៉ោងស្ថិតក្នុងតំបន់) ។ ដំណើរការប្រកួតដណ្តើមពានរង្វា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 11:48 AM, ចំនួនអ្នកអានៈ​ 61ដង
បទបញ្ជាប្រតិបត្តិដែលត្រូវបានចុះហត្ថលេខា នៅឯ Oval Office នៃសេតវិមាន កាលពីយប់ថ្ងៃចន្ទ តម្រូវឱ្យអ្នកដែលបើកបររថយន្តដឹកទំនិញទាំងអស់ ត្រូវតែមានសមត្ថភាព និងជំនាញភាសាអង់គ្លេស។ លោក ត្រាំ ជឿជាក់ថា ការយល់ដឹងអំពីភាសាអង់គ្លេស គឺជាតម្រូវការសុវត្ថិភាពដែលមិនអាចចរចារបាន សម្រាប់អ្នកបើកបរជំនាញ ពីព្រោះពួកគេគួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 11:42 AM, ចំនួនអ្នកអានៈ​ 63ដង
វិមានក្រឹមឡាំង បានចោទប្រកាន់អ៊ុយក្រែនថាជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះរថយន្ដកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅឯជាយទីក្រុងមូស្គូ ដែលបានសម្លាប់លោក Yaroslav Moskalik មានអាយុ៥៩ឆ្នាំ និងជា អនុប្រធាននៃនាយកដ្ឋានប្រតិបត្តិចម្បងរបស់អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី។ ក្រុមមន្ត្រីអ៊ុយក្រែនមិនបានន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 08:15 PM, ចំនួនអ្នកអានៈ​ 109ដង
រាជធានីភ្នំពេញ៖ :ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បានជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈ ដែលបានចុះហត្ថ លេខា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 08:09 PM, ចំនួនអ្នកអានៈ​ 105ដង
វិមានក្រឹមឡាំងបានបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៧២ម៉ោងនេះ នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែឧសភា រហូតដល់ដំណាច់ថ្ងៃទី១០ ខែឧសភា។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «សកម្មភាពយោធាទាំងអស់ត្រូវបានផ្អាកសម្រាប់រយៈពេលនេះ។ រុស្ស៊ីជឿថាភាគីអ៊ុយក្រែនគួរតែធ្វើតាមគំរូនេះ... ក្នុងករណីមានការរំលោភបំពានដោយភាគីអ៊ុយក្រែន កង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 07:37 PM, ចំនួនអ្នកអានៈ​ 89ដង
ទូរទស្សន៍ Al Masirah របស់ក្រុមហ៊ូធី បានផ្សាយរូបភាពដ៏រន្ធត់ពីកន្លែងកើតហេតុ បង្ហាញសាកសព និងកម្ទេចកម្ទី ខណៈអ្នកនាំពាក្យក្រុមហ៊ូធីបានថ្កោលទោសយ៉ាងខ្លាំង។ក្រុមហ៊ូទីយេម៉ាន់ (Houthi) បានរាយការណ៍នៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសមួយដែលគេសង្ស័យថា ធ្វើឡើងដោយសហរដ្ឋអាមេរិក បានវាយប្រហារចំមជ្ឈមណ្ឌលឃុំខ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 07:31 PM, ចំនួនអ្នកអានៈ​ 95ដង
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលក្រសួងកសិកម្ម ចុះហត្ថលេខាដោយរាជធានីភ្នំពេញ៖ លោកស្រី Choi Moonjung នាយិកាការិយាល័យ កយកា ប្រចាំប្រទេសកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ។ គម្រោងសំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 07:26 PM, ចំនួនអ្នកអានៈ​ 78ដង
រតិបត្តិករប្រព័ន្ធបណ្ដាញថាមពលអេស្ប៉ាញ Red Electrica បានបញ្ជាក់ថា កំពុងធ្វើការដើម្បីស្ដារថាមពលជាដំណាក់កាល ហើយបានលើកឡើងថា នេះអាចជា «បញ្ហាអគ្គិសនី​រួម​របស់​អឺរ៉ុប​ទាំងមូល» ដែលអាចពាក់ព័ន្ធនឹងបណ្ដាញអគ្គិសនីតភ្ជាប់គ្នាទូទាំងទ្វីប។ នៅរដ្ឋធានីម៉ាឌ្រីដ ការដាច់ភ្លើងបានបង្កការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1782 នាក់
ម្សិលមិញ : 8722 នាក់
សរុបទាំងអស់ : 8361144 នាក់