គ្រូពេទ្យឯកទេស រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកើនឡើង
ចុះថ្ងៃទី: 17-12-2022, 07:56 PM, ចំនួនអ្នកអានៈ 1671ដង
រាជធានីភ្នំពេញ:ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «ជំងឺតម្រងនោមចេះតែមានការកើនឡើងជារៀងរាល់ថ្ងៃ ដោយសារតែប្រទេសមានសុខសន្តិភាព ដូច្នេះការហូបចុកចេះតែរីកចម្រើនទៅតាមហ្នឹង មួយទៀតជាការសំណូមពរពីខ្ញុំផ្ទាល់ដែរ សូមឲ្យប្រជាជនយើងកុំចេះតែប្រើលឺគេថានេះល្អនោះល្អ ថ្នាំខ្លះ ឱសថបុរាណខ្លះមានផលប៉ះពាល់ សូម្បីតែអាហារបំប៉ន ខ្ញុំមិនឃាត់ឃាំងទេ តែសូមពិភាក្សាជាមួយគ្រូពេទ្យជំនាញ រឺក៏គ្រូពេទ្យតម្រងនោមឲ្យបានច្បាស់ មុននឹងប្រើប្រាស់»។ លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា ឯកទេសតម្រងនោម និងជាប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រយ័ត្ន ក្នុងការប្រើប្រាស់ផលិតផលអាហារបំប៉ន ដែលប្រឈមនឹងបញ្ហាតម្រងនោម ខណៈជំងឺនេះកំពុងមានការកើនឡើងនាពេលបច្ចុប្បន្ននេះ។ ការក្រើនរំលឹកយ៉ាងដូច្នេះពីសំណាក់លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានធ្វើឡើងក្នុងសន្និសីទសមាគមគ្រូពេទ្យតម្រង់នោមកម្ពុជាប្រចាំឆ្នាំលើកទី៥ ក្រោមប្រធានបទ «ការអភិវឌ្ឍន៏វិស័យតម្រងនោមកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារភ្នំពេញ។ លោកវេជ្ជបណ្ឌិត លឹម វឌ្ឍនា បានបញ្ជាក់បន្ថែមថា ការបរិភោគក៏ជាផ្នែកមួយសំខាន់ផងដែរចំពោះបញ្ហាតម្រងនោម តួយ៉ាងដូចជាគ្រឿងផ្អែម​​ គ្រឿងកំប៉ុង មិនផ្តល់ជាផលល្អប៉ុន្មានទេ ដូច្នេះត្រូវគិតគូរពិចារណាឲ្យបានត្រឹមត្រូវមុននឹងពិសារ ហើយស្ថិតនៅក្នុងកម្រិតមួយត្រឹមត្រូវ ចៀសវៀងបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទៅថ្ងៃខាងមុខ។ អ្នកឯកទេសតម្រងនោមរូបនេះបានឲ្យដឹងផងដែរថា អស់រយៈពេលជាង ៦ឆ្នាំ មកហើយដែលសមាគមគ្រូពេទ្យតម្រងនោមកម្ពុជាត្រូវបានបង្កើតឡើង ក្នុងកិច្ចផ្ដួចផ្ដើមគំនិតដំបូងពីសំណាក់គ្រូពេទ្យខ្មែរដែលបម្រើការក្នុងវិស័យនេះចំនួន ១១រូប រួមទាំងមានការជួយជ្រោមជ្រែងអំពីមិត្តជប៉ុន ក្នុងគោលដៅបង្កើននូវការយល់ដឹងដល់សាធារណៈជន ជាពិសេសដល់សហភាតរៈដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រទាំងអស់ឲ្យមានការយល់ដឹងអំពីវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ និង ការថែទាំដល់អ្នកជំងឺតម្រង់នោម ដើម្បីរួមចំណែកជាមួយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពជូនប្រជាជនកម្ពុជា។ គួរបញ្ចាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ សមាគមគ្រូពេទ្យតម្រងនោមបានចូលរួមក្នុងសកម្មភាពជាច្រើន ក្នុងនោះក៏មានការបង្កើតឲ្យមានជាសន្និសីទសមាគមប្រចាំឆ្នាំជារៀងរាល់ឆ្នាំ តែជាការគួរឲ្យសោកស្ដាយ រយៈពេល ២ឆ្នាំចុងក្រោយនេះគឺ ឆ្នាំ២០២០-២០២១ ការជួបជុំនេះត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ 19 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងកំឡុងពេលនៃការរាតត្បាតជាសកលនេះក្រុមគ្រូពេទ្យទាំងអស់នៅតែខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវនិងបន្តអភិវឌ្ឍសមត្ថភាពក្នុងការព្យាបាលថែទាំអ្នកជំងឺរហូតដល់ពេលស្ថានភាពបានធូរស្រាល៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ​ 40ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ​ 36ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។ នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 05:49 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្ម ពីឡាវមកកម្ពុជា។ ប្រទេសឡាវ បានអនុញ្ញាតឱ្យកម្ពុជាដឹកទំនិញកសិកម្មឆ្លងកាត់ប្រទេសខ្លួន តាមរយៈប្រព័ន្ធផ្លូវដែក�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 02:11 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការ​ជាមួយ​កម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បា�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 02:06 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 12:11 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ: លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 12:03 PM, ចំនួនអ្នកអានៈ​ 47ដង
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់​សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:28 AM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ: ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ផ្ទៃដី១៨១,៤៣៦គីឡូម៉ែ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:25 AM, ចំនួនអ្នកអានៈ​ 55ដង
Bangkok ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានផ្ដល់ព័ត៌មានសង្ខេបខ្លី ក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការកិច្ចការព្រំដែនថៃ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ជាមួយការកត់សម្គាល់ថាកិច្ចពិភាក្សាផ្តោតលើការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនក្បែរប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:17 AM, ចំនួនអ្នកអានៈ​ 58ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:10 AM, ចំនួនអ្នកអានៈ​ 58ដង
ទោះជានៅមិនទាន់ច្បាស់ថាជារដ្ឋាភិបាលសំលេងភាគច្រើន ឬរដ្ឋាភិបាលចម្រុះនោះ ប៉ុន្តែការរាប់សន្លឹកឆ្នោតបឋមបង្ហាញថា​ គណបក្សរបស់លោក Albanese មានភាគរយខ្ពស់ថានឹងឈ្នះ។គណបក្សពលករ (Labor Party) បាននាំ​មុខក្នុងការបោះឆ្នោតសកល នាថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥ ដោយលោក Anthony Albanese នឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 04-05-2025, 06:07 AM, ចំនួនអ្នកអានៈ​ 46ដង
អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ឥណ្ឌា បានលេីកឡេីងថា ការហាមប្រាមនេះនឹងចូលជាធរមានភ្លាមៗ ហេីយថាជាការ រឹតបន្តឹងដោយផ្អែកផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយសាធារណៈ។ ឥណ្ឌា នៅថ្ងៃសៅរ៍នេះថា បានប្រកាសហាមប្រាមការនាំចូលទំនិញដែលមកពី ឬឆ្លងកាត់ប៉ាគីស្ថាន ជាមួយនិងការរារាំងកប៉ាល់ប៉ាគីស្ថានមិនឱ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 02:00 PM, ចំនួនអ្នកអានៈ​ 55ដង
លោកស្រី Anna Kelly ជាអ្នកនាំពាក្យម្នាក់របស់សេតវិមាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសុក្រ ទី២ ខែឧសភាថា លោក ត្រាំ នឹងផ្ដល់កិត្តិយសដល់អតីតយុទ្ធជន កងទ័ពអាមេរិក និងប្រវត្តិសាស្ត្រយោធា ជាមួយនឹងការធ្វើព្យុហយាត្រាយោធាមួយ។ ចំណែក អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី Heather Hagan បានឱ្យដឹងដែរថាបន្ថែម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 03-05-2025, 11:13 AM, ចំនួនអ្នកអានៈ​ 49ដង
កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ២៥ប្រកួតគ្រប់កម្មវិធីនារដូវកាលនេះ ជាមួយ Bayern Munich ក្រោមកិច្ចសន្យាខ្ចីជើងត្រឹមតែ ៦ខែប៉ុណ្ណោះពីក្លិបអង់គ្លេស Tottenham Hotsspanur កាលពីខែមករា ឆ្នាំ២០២៤។ ខ្សែការពារតោកំណាចអង់គ្លេស Eric Dier នឹង Bye Bye ពីក្លិបខ្លារខិន Bayern Munich នៃប្រទេសអាល្លឺម៉ង់ ពេលចប់រដូវកាលនេះ បន្ទាប់ពីទាត់
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7868 នាក់
ម្សិលមិញ : 7388 នាក់
សរុបទាំងអស់ : 8397002 នាក់