សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា
ចុះថ្ងៃទី: 12-05-2025, 05:38 PM, ចំនួនអ្នកអានៈ 76ដង
រាជធានីភ្នំពេញ៖នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាន, ចៅក្រម, ព្រះរាជអាជ្ញារង, លោកស្នងការរងនគរបាលរាជធានីភ្នំពេញ, លោកមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយកដ្ឋានអាជ្ញាសាលា លោក លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤, លោកអធិការនគរបាលខណ្ឌទាំង១៤, លោកមេបញ្ជការកងរាជអាវុធហត្ថខណ្ឌទាំង១៤, លោក លោកស្រីតំណាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រីប្រតិភូគណៈមេធាវីប្រចាំសាលារាជធានីភ្នំពេញ លោកប្រធាន-អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យ ក្រឡាបញ្ជី មន្ត្រីអាជ្ញាសាលា និងមន្ត្រីរដ្ឋបាល នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សរុបប្រមាណ ២៥០នាក់ ជាសមាជិក សមាជិកា នៃអង្គពិធី។ នាព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា ក្រោមអធិបតីភាពលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ច័ន្ទ សត្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។ សូមបញ្ជាក់ថា លោក ខាំ សុមករា ត្រូវបានប្រកាសតែងតាំងជាប្រធានអង្គភាពអាជ្ញាសាលា, លោក ទៀង សោភ័ណ្ឌ និងលោក ហ៊ាង ចាន់ដារ៉ា ដែលត្រូវបានតែងតាំងជាប្រធាន ជាអនុប្រធានទី១ អនុប្រធានទី២ នៃអង្គភាព អាជ្ញាសាលា និងមន្រ្តីអាជ្ញាសាលាចំនួន ៥រូបទៀត ដែលបាននិងកំពុងបំពេញការងារពីមុនមកហើយ ដែលត្រូវបានទទួលការតែងតាំងជាថ្មី រួមទាំងមន្រ្តីអាជ្ញាសាលាកម្មសិក្សាចំនួន៦រូបទៀត​ ដែលជាសិស្សអាជ្ញាសាលាជំនាន់ទី២ ទើបទទួលបានការបញ្ជូលក្របខណ្ឌថ្មី។ នៅក្នុងពិធីនេះលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានផ្តល់នូវមតិណែនាំមួយចំនួនដូចខាងក្រោម៖ *ទី១៖ ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន *ទី២៖ ប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា ត្រូវរៀបចំការដឹកនាំ និងការចាត់ចែងការងាររដ្ឋបាល សំណុំរឿង លិខិតចេញចូល សៀវភៅចុះលេខផ្សេងៗ ដោយសហការឱ្យបានល្អជាមួយលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ក្រោមការជួយសម្របសម្រួល និងផ្តល់ការគាំទ្រចាំបាច់នានាពីប្រធានសាលាដំបូង។ ទន្ទឹមនឹងនេះក៏ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ រវាងមន្ត្រីក្នុងអង្គភាព។ *ទី៣៖ រាល់ពាក្យសុំអនុវត្តដែលបានទទួល ត្រូវធ្វើការពិនិត្យឱ្យបានត្រឹមត្រូវ និងចាត់ការអនុវត្តឱ្យបានឆាប់រហ័ស ដើម្បីធានាថា ភាគីដែលបានឈ្នះក្តីទទួលបានសម្រេចនូវសិទ្ធិទាមទារដែលមាននៅក្នុងលិខិតអនុវត្ត *ទី៤៖ ត្រូវមានកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្នុងស្ថាប័ន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងពាក់ព័ន្ធការអនុវត្ត ដើម្បីធានាឱ្យការអនុវត្តមុខងារ តួនាទីរបស់ខ្លួនទទួលបានប្រសិទ្ធភាពស្របតាមច្បាប់ *ទី៥៖ រាល់ការអនុវត្តដោយបង្ខំទាំងឡាយណាដែលអាចបង្កើតឱ្យមាននូវភាពចលាចល ឬភាពវឹកវរ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ មន្ត្រីអាជ្ញាសាលា ត្រូវរាយការណ៍មកប្រធានអង្គភាព អាជ្ញាសាលា ដើម្បីធ្វើការពិគ្រោះយោបល់ជាមួយប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ ហើយក្នុងករណីចាំបាច់ ត្រូវស្នើសុំគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ជាមុនពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ *ទី៦៖ ក្នុងនាមជាស្ថាប័នអនុវត្ត ពិសេសការអនុវត្តតួនាទីរបស់អាជ្ញាសាលានៅនឹងកន្លែងពិតជាមានភាពប្រឈម ជាមួយភាគី និងជនពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែក្នុងនាមអ្នកអនុវត្តត្រូវមានភាពឈ្លៀសវៃ និងមានភាព បត់បែនខ្ពស់តាមកាលៈទេសៈ ហើយត្រូវមានយុទ្ធសាស្ត្រអនុវត្តដោយម៉ឹងម៉ាត់ តែពេលខ្លះក៏ត្រូវចេះទន់ភ្លន់ ឬធ្វើការសម្របសម្រួលបន្ថែម ដែលនឹងនាំឱ្យការអនុវត្តទទួលបានជោគជ័យ *ទី៧៖ ក្នុងនាមអាជ្ញាសាលា ក៏មានមុខងារអនុវត្តកិច្ចការផ្សេងៗដែលជាជំនួយដល់តុលាការអនុវត្ត និងមានតួនាទីទទួលបន្ទុកកិច្ចការបញ្ជូន ខ្ញុំស្នើឱ្យប្រធានអង្គភាពអាជ្ញាសាលា និងមន្រ្តីអាជ្ញាសាលាទាំងអស់ ព្រមទាំងមន្ត្រីដែលទទួលបន្ទុកកិច្ចការបញ្ជូន សូមបន្តបំពេញការងារនេះឱ្យបានកាន់តែល្អ និងឆាប់រហ័សបន្ថែមទៀត។ បន្ទាប់មកប្រធានសាលាដំបូង បានជម្រាបជូនអង្គពិធីនូវប្រសាសន៍ដ៏មានអត្ថន័យរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលលោកមានប្រសាសន៍ថា «នៅចំពោះចៅក្រម គឺនិយាយពីច្បាប់, នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌, នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ, នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌»​ និងបានលើកឡើងនូវប្រសាសន៍របស់លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ដែលលោកមានប្រសាសន៍ថា «ការដោះស្រាយវិវាទ មិនត្រឹមតែបានចេញសេចក្តីសម្រេចប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថាសេចក្តីសម្រេចនោះយកទៅអនុវត្តបាន និងបញ្ចប់វិវាទ»។ ប្រធានសាលាដំបូង បានយល់ឃើញបន្ថែមផ្ទាល់ខ្លួនថា «ការផ្តល់យុត្តិធម៌ មិនត្រឹមតែមានយុត្តិធម៌ តែក្នុងសេចក្តីសម្រេចប៉ុណ្ណោះទេ គឺត្រូវអនុវត្តសេចក្តីសម្រេចឱ្យមានប្រសិទ្ធភាព ទើបភាគីទទួលបាននូវយុត្តិធម៌ពិតប្រាកដ»។ មុននឹងបញ្ចប់លោក ងួន ណារ៉ា ស្នើសុំ លោក លោកស្រី អនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង លោក លោកស្រី ចៅក្រម ក្រឡាបញ្ជី ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង រួមទាំងអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសាធារណៈ សូមបន្តផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយអង្គភាពអាជ្ញាសាលា ដើម្បីឱ្យការអនុវត្តការងាររបស់អាជ្ញាសាលាទទួលបានជោគជ័យ ស្របតាមនីតិវីធីច្បាប់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-05-2025, 07:43 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថាន វេជ្ជសាស្ត្ររបស់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ដែលអះអាងថាពលករទាំងពីរនាក់ប្តីប្រពន្ធ ពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំស្ថានឯកអគ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:31 PM, ចំនួនអ្នកអានៈ​ 41ដង
ទណ្ឌកម្មនេះត្រូវបានដាក់ទៅលើបុគ្គលចំនួន ៦នាក់ និងអង្គភាពចំនួន ១២​ ដែលក្រសួងហិរញ្ញវត្ថុចោទប្រកាន់ថា ពួកគេចូលរួមជួយដល់អ៉ីរ៉ង់ផលិតសម្ភារសំខាន់ៗ ដែលមានតម្រូវការសម្រាប់កម្មវិធីមីស៉ីលផ្លោងរបស់ខ្លួន។ តាមក្រសួងហិរញ្ញវត្ថុ បុគ្គលនិងអង្គភាពទាំងនោះមានមូលដ្ឋាននៅអ៉ីរ៉ង់ និងចិន ដែលគាំទ្រដល់អង្គ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:29 PM, ចំនួនអ្នកអានៈ​ 44ដង
លោក Rathnayake បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងកូឡុំបូថា រថយន្តក្រុងនឹងត្រូវបំពាក់ដោយប្រព័ន្ធ AI ចាប់ពីឆ្នាំ ២០២៦ ខណៈដែលការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព នឹងក្លាយទៅជាកាតព្វកិច្ច ចាប់ពីខែមិថុនា។ វិធានការនេះមានគោលបំណង អប់រំបន្ថែមអំពីរបៀបបើកបរ និងស្តង់ដារសុវត្ថិភាព។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:22 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ផន រឹម បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះជាបណ្តាញតភ្ជាប់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ លោក ផន រឹម អ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:11 PM, ចំនួនអ្នកអានៈ​ 27ដង
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Ramaspanhosa នឹងជួបលោក ត្រាំ នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងពិភពលោក។ ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋ​អាមេរិក នឹង​ផ្តល់​នូវ​វេទិកា​មួយ​ដើម្បី​កំណត់​ឡើងវិញ​ នូវ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ។ ការិយាល័យប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:09 PM, ចំនួនអ្នកអានៈ​ 40ដង
កិច្ចព្រមព្រៀងខាងលើ ដែលគិតជាទឹកប្រាក់មានតម្លៃស្មើនឹង ៩៦ពាន់លានដុល្លារអាមេរិក គឺសម្រាប់ការបញ្ជាទិញយន្តហោះ Boeing ស៊េរី 787 ១៣០គ្រឿង និងស៊េរី 777X ៣០គ្រឿង រួមជាមួយជម្រើសអាចទិញយន្តហោះទាំង២ស៊េរីនេះ ៥០គ្រឿងបន្ថែមទៀត នាពេលក្រោយ។ លោក ត្រាំ និងព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani បានចូលរួមក្នុងពិធីចុះកិច្ចព្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 07:07 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរ ចំពោះការកសាងនូវសមិទ្ធផលថ្មីមួយទៀតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មានកន្លែងហ្វឹកហាត់ត្រឹមត្រួវតាមស្តង់ដា ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 06:51 PM, ចំនួនអ្នកអានៈ​ 28ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យថា ការជួបសំណេះសំណាលជាមួយប្រមុខ Vatican គឺលោក Leo XIV ថ្មីនេះដែរ ត្រូវបានធ្វើឡើងនៅឯវិហារកាតូលីក ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។ កីឡាករវាយកូនបាល់ទោល ឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Jannik Sinner ត្រូវបានអញ្ជើញឱ្យចូលជួបសម្តែងការគួរសមជាមួយសម្តេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:42 AM, ចំនួនអ្នកអានៈ​ 42ដង
តាមរបាយការណ៍វិភាគនិន្នាការក្នុងតំបន់ ដែលប្រកាសក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្នាំ ២០២៥ នៅឯកោះរមណីយដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង APEC បានព្យាករថា ការនាំចេញក្នុងតំបន់អាចកើនឡើងត្រឹមតែ ០.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីកើនឡើងដល់កម្រិត ៥.៧ភាគរយ កាលពីឆ្នាំមុន។ នាថ្ងៃព្រហស្បតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:38 AM, ចំនួនអ្នកអានៈ​ 50ដង
សម្រាប់ការរៀបចំនឹងកំណត់គោលដៅលើប្រាក់ចំណូលនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍ Women’s World Cuspan 2023 ដែលមានការធ្វើជាសហម្ចាស់ផ្ទះរវាងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មានការស្ទុះឡើងនៅប្រាក់ចំណូលអាចរកបានជាង ៥៧០លានដុល្លារ ។ ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Gianni Infantino បាននិយាយកាលពីថ្ងៃអង្គារ នៅឯវេទិកាវិនិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:26 AM, ចំនួនអ្នកអានៈ​ 49ដង
តាមមន្ត្រីសុខាភិបាលហ្កាហ្សា ភាគច្រើននៃអ្នកស្លាប់ ក្នុងនោះរួមមានស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលត្រូវចំផ្ទះជាច្រើនខ្នង នៅតាមទីតាំងជាច្រើន កន្លែងនៃទីក្រុង Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា។ កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែលបានចេញសារព្រមានឱ្យប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:24 AM, ចំនួនអ្នកអានៈ​ 45ដង
ក្រសួងការពារជាតិហ្វីលីពីន បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាថារដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងសមភាគីអាល្លឺម៉ង់របស់លោក គឺលោក Boris Pistorius បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីកិច្ចសហប្រតិបត្តិការយោធា ក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃពុធ ទី១៤ ខែឧសភា ជាមួយការឯកភាពគ្នាលើការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:23 AM, ចំនួនអ្នកអានៈ​ 44ដង
Aspanspanle កំពុងអញ្ជើញអ្នកជំនាញផ្នែកសន្តិសុខ (white-hat hackers) ដេីម្បីឲ្យមកសាកល្បងប្រព័ន្ធ Private Cloud Comspanute (PCC)។ វាជា​ AI ថ្មី​ ដែលបង្កើតឡើងដោយផ្តោតសំខាន់លើឯកជនភាព។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក​ Aspanspanle បានចាប់ផ្តើមជំហានថ្មី​ ជាមួយនឹងការចេញផ្សាយ​ iOS 18.1 និង Aspanspanle Intelligence លើ iPhone 15 Pro, Pro Max និង iPhone 16 series។ ជាមួយគ្នានេះក្រុមហ៊ុនកំពុងស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:20 AM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍​ព្រះ​រាជគ្រូ យកទឹកមន្តបោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូប ដែល​កាន់​នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង៧​យ៉ាង។ ដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្ត​បរិ​ភោគ អ្វីក៏បរិភោគទៅ គេមិនបង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-05-2025, 11:18 AM, ចំនួនអ្នកអានៈ​ 43ដង
លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានដាក់លក្ខខណ្ឌអ្វីទេ។ ប៉ុន្តែកាលពីថ្ងៃពុធ វិមានក្រឹមឡាំងបាននិយាយថាគណៈប្រតិភូរុស្ស៉ី ក្នុងនោះរួមមានទីប្រឹក្សារបស់លោក ពូទីន គឺលោក Vladimir Medinsky និងអនុរដ្ឋមន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1153 នាក់
ម្សិលមិញ : 7198 នាក់
សរុបទាំងអស់ : 8488151 នាក់