លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសមាជិកសមាគមសិល្បករខ្មែរ ជួបពិភាក្សារជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើកកម្ពស់តម្លៃស្ត្រី និងយេនឌ័រនៅក្នុងសង្គមកម្ពុជា |
|
ចុះថ្ងៃទី: 31-01-2025, 01:45 PM, ចំនួនអ្នកអានៈ 307ដង |
|
រាជធានីភ្នំពេញ៖ក្នុងជំនួបសម្តែងការគួរសមនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និង លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាពីចំណុចសំខាន់ៗមួយចំនួន ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នាពេលថ្ងៃខាងមុខ ក្នុងបំណងជួយលើកកម្ពស់តម្លៃស្ត្រី និងយ៉េនឌ័រ នៅក្នុងប្រទេសកម្ពុជា ជាពិសេសសីលធម៌ សុជីវធម៌ របស់ស្ត្រីខ្មែរ ធ្វើយ៉ាងណាដើម្បីឱ្យការស់នៅរបស់យុវជននាសម័យនេះ នៅក្នុងសង្គមប្រកបដោយសុខសុភមង្គល មិនមានការរំលោភសិទ្ធិ និងរស់នៅក្នុងគ្រួសារមិនមានអំពើហិង្សា ជៀសផុតពីការបោកប្រាស់ជាដើម។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីកាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកិច្ចការនារី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើកកម្ពស់តម្លៃស្ត្រី និងយេនឌ័រនៅក្នុងសង្គមកម្ពុជា។
ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងថា សិល្បករ-សិល្បការិនី ពិតជាមានឥទ្ធិពលយ៉ាងធំធេង ចំពោះអ្នកគាំទ្រ ជាពិសេសក្រុមយុវវ័យ ទាំងអាកប្បកិរិយា សម្លៀកបំពាក់ របៀបរបបនៃការនិយាយស្តី ឬក៏ការតុបតែងខ្លួនជាដើម។ ដូច្នេះ ហើយការបញ្ច្រៀបសារអប់រំណាមួយ ដល់ក្រុមគោលដៅនោះ ពិតជាមានភាពងាយស្រួលតាមរយៈអ្នកសិល្បៈដែលមានប្រជាប្រិយភាព មានការគាំទ្រច្រើន។
បន្ថែមពីលើនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏ស្វែងរកការជួយសម្រួលការផលិតវីដេអូខ្លីៗ តែមានខ្លឹមសារគ្រប់គ្រាន់ ដូចជាការផលិតវីដេអូអប់រំស្តីពីថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រឡាញ់ ការរៀបចំការប្រគំតន្ត្រីក្នុងថ្ងៃ ៨មីនា ការស្វែងរកទូតសុឆន្ទៈសម្រាប់ក្រសួងកិច្ចនារី ដែលអាចជ្រើសចេញពីអ្នកសិល្បៈដែលមានប្រជាប្រិយភាព ឬពីក្រសួងកិច្ចនារីផ្ទាល់ជាដើម។
ជាការឆ្លើយតប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ទទួលសំណើទាំងអស់របស់លោកជំទាវរដ្ឋមន្ត្រី ដើម្បីយកមកពិភាក្សាជាមួយក្រុមការងារ រកដំណោះស្រាយជូនដល់ក្រសួងទៅតាមលទ្ធភាព ដែលសមាគមអាចធ្វើបាន ក្នុងន័យចូលរួមជាមួយក្រសួងកិច្ចនារី ដើម្បីជាផលប្រយោជន៍រួមគ្នារបស់សង្គមជាតិទាំងមូល៕










ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-05-2025, 07:43 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថាន វេជ្ជសាស្ត្ររបស់ប្រទេសថៃ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ដែលអះអាងថាពលករទាំងពីរនាក់ប្តីប្រពន្ធ ពិតជាបានទទួលមរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ថ្នាក់ដឹកនាំស្ថានឯកអគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 07:31 PM, ចំនួនអ្នកអានៈ 41ដង
ទណ្ឌកម្មនេះត្រូវបានដាក់ទៅលើបុគ្គលចំនួន ៦នាក់ និងអង្គភាពចំនួន ១២ ដែលក្រសួងហិរញ្ញវត្ថុចោទប្រកាន់ថា ពួកគេចូលរួមជួយដល់អ៉ីរ៉ង់ផលិតសម្ភារសំខាន់ៗ ដែលមានតម្រូវការសម្រាប់កម្មវិធីមីស៉ីលផ្លោងរបស់ខ្លួន។ តាមក្រសួងហិរញ្ញវត្ថុ បុគ្គលនិងអង្គភាពទាំងនោះមានមូលដ្ឋាននៅអ៉ីរ៉ង់ និងចិន ដែលគាំទ្រដល់អង្គ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 07:29 PM, ចំនួនអ្នកអានៈ 44ដង
លោក Rathnayake បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងកូឡុំបូថា រថយន្តក្រុងនឹងត្រូវបំពាក់ដោយប្រព័ន្ធ AI ចាប់ពីឆ្នាំ ២០២៦ ខណៈដែលការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព នឹងក្លាយទៅជាកាតព្វកិច្ច ចាប់ពីខែមិថុនា។ វិធានការនេះមានគោលបំណង អប់រំបន្ថែមអំពីរបៀបបើកបរ និងស្តង់ដារសុវត្ថិភាព។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 07:22 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោក ផន រឹម បានបញ្ជាក់ទៀតថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះជាបណ្តាញតភ្ជាប់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
លោក ផន រឹម អ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 07:11 PM, ចំនួនអ្នកអានៈ 27ដង
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Ramaspanhosa នឹងជួបលោក ត្រាំ នៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងពិភពលោក។ ទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នឹងផ្តល់នូវវេទិកាមួយដើម្បីកំណត់ឡើងវិញ នូវទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ការិយាល័យប្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 07:09 PM, ចំនួនអ្នកអានៈ 40ដង
កិច្ចព្រមព្រៀងខាងលើ ដែលគិតជាទឹកប្រាក់មានតម្លៃស្មើនឹង ៩៦ពាន់លានដុល្លារអាមេរិក គឺសម្រាប់ការបញ្ជាទិញយន្តហោះ Boeing ស៊េរី 787 ១៣០គ្រឿង និងស៊េរី 777X ៣០គ្រឿង រួមជាមួយជម្រើសអាចទិញយន្តហោះទាំង២ស៊េរីនេះ ៥០គ្រឿងបន្ថែមទៀត នាពេលក្រោយ។ លោក ត្រាំ និងព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani បានចូលរួមក្នុងពិធីចុះកិច្ចព្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 07:07 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចូលរួមអបអរសាទរ ចំពោះការកសាងនូវសមិទ្ធផលថ្មីមួយទៀតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់ក្រុមកីឡាករបាល់ទះរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មានកន្លែងហ្វឹកហាត់ត្រឹមត្រួវតាមស្តង់ដា ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 06:51 PM, ចំនួនអ្នកអានៈ 28ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យថា ការជួបសំណេះសំណាលជាមួយប្រមុខ Vatican គឺលោក Leo XIV ថ្មីនេះដែរ ត្រូវបានធ្វើឡើងនៅឯវិហារកាតូលីក ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។
កីឡាករវាយកូនបាល់ទោល ឈរនៅលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Jannik Sinner ត្រូវបានអញ្ជើញឱ្យចូលជួបសម្តែងការគួរសមជាមួយសម្តេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 11:42 AM, ចំនួនអ្នកអានៈ 42ដង
តាមរបាយការណ៍វិភាគនិន្នាការក្នុងតំបន់ ដែលប្រកាសក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម ឆ្នាំ ២០២៥ នៅឯកោះរមណីយដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង APEC បានព្យាករថា ការនាំចេញក្នុងតំបន់អាចកើនឡើងត្រឹមតែ ០.៤ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ បន្ទាប់ពីកើនឡើងដល់កម្រិត ៥.៧ភាគរយ កាលពីឆ្នាំមុន។
នាថ្ងៃព្រហស្បតិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 11:38 AM, ចំនួនអ្នកអានៈ 50ដង
សម្រាប់ការរៀបចំនឹងកំណត់គោលដៅលើប្រាក់ចំណូលនេះ គឺបន្ទាប់ពីព្រឹត្តិការណ៍ Women’s World Cuspan 2023 ដែលមានការធ្វើជាសហម្ចាស់ផ្ទះរវាងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ មានការស្ទុះឡើងនៅប្រាក់ចំណូលអាចរកបានជាង ៥៧០លានដុល្លារ ។
ប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Gianni Infantino បាននិយាយកាលពីថ្ងៃអង្គារ នៅឯវេទិកាវិនិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 11:26 AM, ចំនួនអ្នកអានៈ 49ដង
តាមមន្ត្រីសុខាភិបាលហ្កាហ្សា ភាគច្រើននៃអ្នកស្លាប់ ក្នុងនោះរួមមានស្ត្រី និងកុមារ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលត្រូវចំផ្ទះជាច្រើនខ្នង នៅតាមទីតាំងជាច្រើន កន្លែងនៃទីក្រុង Jabalia ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា។ កាលពីថ្ងៃពុធ យោធាអ៉ីស្រាអែលបានចេញសារព្រមានឱ្យប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 11:24 AM, ចំនួនអ្នកអានៈ 45ដង
ក្រសួងការពារជាតិហ្វីលីពីន បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាថារដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងសមភាគីអាល្លឺម៉ង់របស់លោក គឺលោក Boris Pistorius បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីកិច្ចសហប្រតិបត្តិការយោធា ក្នុងទីក្រុងបែរឡាំង កាលពីថ្ងៃពុធ ទី១៤ ខែឧសភា ជាមួយការឯកភាពគ្នាលើការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 11:23 AM, ចំនួនអ្នកអានៈ 44ដង
Aspanspanle កំពុងអញ្ជើញអ្នកជំនាញផ្នែកសន្តិសុខ (white-hat hackers) ដេីម្បីឲ្យមកសាកល្បងប្រព័ន្ធ Private Cloud Comspanute (PCC)។ វាជា AI ថ្មី ដែលបង្កើតឡើងដោយផ្តោតសំខាន់លើឯកជនភាព។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Aspanspanle បានចាប់ផ្តើមជំហានថ្មី ជាមួយនឹងការចេញផ្សាយ iOS 18.1 និង Aspanspanle Intelligence លើ iPhone 15 Pro, Pro Max និង iPhone 16 series។ ជាមួយគ្នានេះក្រុមហ៊ុនកំពុងស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 11:20 AM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្តបោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូប ដែលកាន់នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង៧យ៉ាង។ ដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្តបរិភោគ អ្វីក៏បរិភោគទៅ គេមិនបង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-05-2025, 11:18 AM, ចំនួនអ្នកអានៈ 43ដង
លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានដាក់លក្ខខណ្ឌអ្វីទេ។ ប៉ុន្តែកាលពីថ្ងៃពុធ វិមានក្រឹមឡាំងបាននិយាយថាគណៈប្រតិភូរុស្ស៉ី ក្នុងនោះរួមមានទីប្រឹក្សារបស់លោក ពូទីន គឺលោក Vladimir Medinsky និងអនុរដ្ឋមន
 ព័ត៌មានលម្អិត
|
|
|