កូរ៉េ ផ្តល់ជំនួយឥតសំណងប្រមាណ១២លានដុល្លារ ដើម្បីលើកកម្ពស់កសិកម្មដែលធន់នឹងអាកាសធាតុ តាមរយៈផ្នែកបន្ថែមការអប់រំ និងការស្រាវជ្រាវ
ចុះថ្ងៃទី: 28-04-2025, 07:31 PM, ចំនួនអ្នកអានៈ 105ដង
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលក្រសួងកសិកម្ម ចុះហត្ថលេខាដោយរាជធានីភ្នំពេញ៖ លោកស្រី Choi Moonjung នាយិកាការិយាល័យ កយកា ប្រចាំប្រទេសកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ។ គម្រោងសំខាន់នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារកយកា ក្រោមជំនួយឥតសំណងប្រមាណ១២លានដុល្លារ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងវិស័យកសិកម្មក្នុងប្រទេសកម្ពុជាក្នុងការប្រឈមនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាសម្រាប់ គម្រោងកសាង «ទំនាក់ទំនងចម្រុះរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្មដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុនៅប្រទេសកម្ពុជា»។ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ គម្រោងនេះមានគោលបំណងបង្កើតផ្នែកផ្សព្វផ្សាយកសិកម្មចម្រុះដោយមានការរួមគ្នារវាងការអប់រំ ការស្រាវជ្រាវ និងការផ្សព្វផ្សាយដោយផ្តោតលើការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ សមាសធាតុសំខាន់ៗនៃគម្រោងរួមមានការពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ ដែលជាតួអង្គយ៉ាងសំខាន់ដើរតួនាទីក្នុងការផ្សព្វផ្សាយចំណេះដឹង និងបច្ចេកទេសការអនុវត្តកសិកម្ម ទៅដល់កសិករនៅថ្នាក់មូលដ្ឋាន។ គម្រោងនេះនឹងគាំទ្រសម្ភារៈ បរិក្ខារអប់រំ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រួមទាំងអគារសម្រាប់ការអប់រំកម្រិតឧត្តមសិក្សា និងអគារមួយផ្សេងទៀតសម្រាប់ការបង្កើនសមត្ថភាពមន្រ្តីកសិកម្មឃុំ។ កម្មវិធីសិក្សាបរិក្ខារ ព្រមទាំងសម្ភារៈអប់រំ និងបណ្តុះបណ្តាលក៏នឹងត្រូវបានផ្តល់ជូនផងដែរ។ លើសពីនេះទៀតសមត្ថភាពរបស់សាស្ត្រាចារ្យនឹងត្រូវបានលើកកម្ពស់តាមរយៈកម្មវិធីបណ្តុះបណ្តាលក្រៅប្រទេស និងការបណ្តុះបណ្តាលនៅក្នុងប្រទេស។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា៖ «គម្រោងក្នុងភាពជាដៃគូ ជាមួយទីភ្នាក់ងារ កយកានេះនឹងផ្តល់ការពង្រឹងសមត្តិភាពដល់មន្ត្រីកសិកម្មឃុំរបស់យើងនូវជំនាញ និងចំណេះដឹងចាំបាច់ ដើម្បីគាំទ្រកសិករក្នុងការទទួលយកការអនុវត្តកសិកម្មក្នុងការប្រើប្រាស់ធាតុចូលកសិកម្មត្រឹមត្រូវតាមបច្ចេកទេស»។ នាយិកាប្រចាំប្រទេសនៃការិយាល័យ កយកា ប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងាកយកា ក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ លោកស្រីថ្លែងថា ទីភ្នាក់ងាកយកាប្តេជ្ញាចិត្តធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងវិស័យកសិកម្មដែលមានភាពធន់ និងវិបុលភាព។ ភាពជោគជ័យនៃការអនុវត្តគម្រោងនេះត្រូវបានគេរំពឹងថានឹងនាំទៅដល់ការបង្កើនផលិតភាពកសិកម្ម ការលើកកម្ពស់ជីវភាពប្រជាកសិករ និងការពង្រឹងភាពធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 30-04-2025, 10:47 AM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ ក្នុងជំនួបនេះបានផ្លាស់ប្តូរទស្សនស៊ីជម្រៅស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងកិច្ចសហការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពី ប្រទេសអូស្ត្រាលីមកកាន់កម្ពុជា ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរបស់ប្រជាជនអូស្រ្តា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 10:41 AM, ចំនួនអ្នកអានៈ​ 0ដង
ការប្រារព្ធពិធីរំលឹកខួបដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺដើម្បីរំលឹកដល់ការបង្រួបបង្រួមវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលរបបកុម្មុយនិស្ដវៀតណាមខាងជើង បានវាយដណ្ដើមយកទីក្រុង Saigon ជារដ្ឋធានីរបស់វៀតណាមខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក។ Saigon ត្រូវបានប្ដូរឈ្មោះមកជាទីក្រុង Ho Chi Minh City វិញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 10:39 AM, ចំនួនអ្នកអានៈ​ 0ដង
Mornine គឺជាមនុស្សយន្ត AI ដែលមានសមត្ថភាពអាចប្រើបានច្រើនភាសា ងាយស្រួលក្នុងការផ្ដល់ប្រឹក្សាផ្នែកលក់ដល់អ្នកទេសចរណ៍ ឬភ្ញៀវ​ដែលបានមក​ហាង​លក់​របស់ខ្លួន។ ជាមួយនឹងឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ និងការចល័ត វាក៏អាចសហការជាមួយមនុស្សយន្តផ្សេងទៀតក្នុងអំឡុងពេលរវល់ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តរដ្ឋចិន Chery Automobil
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-04-2025, 10:36 AM, ចំនួនអ្នកអានៈ​ 0ដង
KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានចេញបញ្ជាបែបនេះបន្ទាប់ពីរូបលោកចុះត្រួតពិនិត្យមើលដោយផ្ទាល់ការធ្វើតេស្ដអាវុធសម្រាប់នាវាពិឃាដថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើង មានឈ្មោះថា Choe Hyon កាលពីពេលថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនេះដដែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏បានរាយការណ៍ដែរពីការសម្ពោធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 01:02 PM, ចំនួនអ្នកអានៈ​ 96ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិ៣ខ្សែតម្លៃ១៨៨លានដុល្លារ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ចីរបស់កម្ពុជាពីប្រទេសនានា និងអង្គការដៃគូអភិវឌ្ឍ យកមកប្រើប្រាស់សម្រាប់ពង្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:53 PM, ចំនួនអ្នកអានៈ​ 94ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចនិង​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការផ្លូវជាតិចំនួន ៣ខ្សែ មានផ្លូវជាតិ​លេខ៤១ ៣១ និង៣៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:27 PM, ចំនួនអ្នកអានៈ​ 109ដង
ការចុះ MOU នេះ ធ្វើឡើងក្នុងឱកាសលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានដឹកនាំប្រតិភូ ធ្វើដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ស្ថាប័ន E-Mei Legend នៅទីក្រុងផឹងចូវ (PengZhou) ចំណុះក្រុងឆឹងទូ (ChengDu) ខេត្តស៊ីឈួន (SiChuan) សាធារណៈរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ សហព័ន្ធកីឡាប្រដាល់គុនខ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:22 PM, ចំនួនអ្នកអានៈ​ 89ដង
រាជធានីភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជូនដំណឹងលើគេហទំព័រហ្វេប៊ុកផ្លូវការថា «នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវឆ្នាំ២០២៥ ផ្តល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 01:08 PM, ចំនួនអ្នកអានៈ​ 94ដង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:05 PM, ចំនួនអ្នកអានៈ​ 81ដង
តាមរយៈជ័យជម្នះ ៥ទល់នឹង១ របស់ពួកគេទៅលើគូប្រជែង Tottenham Hotsspanur នៅកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នាំឱ្យក្រុមហង្សក្រហមមួយនេះបានក្លាយជាជើងឯក Premier League នារដូវកាលនេះតែម្តង ដែលជាលើកទី២ ត្រឹមរយៈពេល ៥ឆ្នាំ និងតាមទាន់កំណត់ត្រាឈ្នះបាន ២០លើកច្រើនជាងគេរបស់ Manchester United។ ពួកគេនឹងរៀបចំក្បួន និងឡានក្រុង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 12:03 PM, ចំនួនអ្នកអានៈ​ 81ដង
ខាងកងទ័ពឥណ្ឌា បាននិយាយថាកងទ័ពរបស់ខ្លួន និងកងទ័ពប៉ាគីស្ថាន បានបាញ់កាំភ្លើងតបតគ្នាទៅវិញទៅមក កាលពីយប់ថ្ងៃចន្ទម្សិលមិញ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន Line of Control ដែលជាបន្ទាត់ព្រំដែនជាក់ស្ដែងមួយខណ្ឌចែកតំបន់កាស្មៀររវាងឥណ្ឌា និងប៉ាគីស្ថាន។ ប៉ុន្តែ ភ្លាមៗខាងប៉ាគីស្ថានមិនទាន់ធ្វើអត្ថាធិប្បាយអ្វី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 11:59 AM, ចំនួនអ្នកអានៈ​ 81ដង
ជំនួបដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC Chamspanions League Elite 2024-25 រវាងក្រុមមកពីលីគដូចគ្នា Al-Hilal នឹងក្រុម Al-Ahli នឹងលេងនៅថ្ងៃទី២៩ ខែមេសានេះ ខណៈជំនួបរវាងក្រុម Al-Nassr ទល់នឹងក្រុម Kawasaki Frontale នឹងធ្វើឡើងនាថ្ងៃទី៣០ ខែដដែលនៅកីឡដ្ឋាន King Abdullah Sspanorts City នាវេលាម៉ោង ១៩:៣០នាទីដូចគ្នា (ម៉ោងស្ថិតក្នុងតំបន់) ។ ដំណើរការប្រកួតដណ្តើមពានរង្វា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 11:48 AM, ចំនួនអ្នកអានៈ​ 77ដង
បទបញ្ជាប្រតិបត្តិដែលត្រូវបានចុះហត្ថលេខា នៅឯ Oval Office នៃសេតវិមាន កាលពីយប់ថ្ងៃចន្ទ តម្រូវឱ្យអ្នកដែលបើកបររថយន្តដឹកទំនិញទាំងអស់ ត្រូវតែមានសមត្ថភាព និងជំនាញភាសាអង់គ្លេស។ លោក ត្រាំ ជឿជាក់ថា ការយល់ដឹងអំពីភាសាអង់គ្លេស គឺជាតម្រូវការសុវត្ថិភាពដែលមិនអាចចរចារបាន សម្រាប់អ្នកបើកបរជំនាញ ពីព្រោះពួកគេគួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 29-04-2025, 11:42 AM, ចំនួនអ្នកអានៈ​ 79ដង
វិមានក្រឹមឡាំង បានចោទប្រកាន់អ៊ុយក្រែនថាជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះរថយន្ដកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅឯជាយទីក្រុងមូស្គូ ដែលបានសម្លាប់លោក Yaroslav Moskalik មានអាយុ៥៩ឆ្នាំ និងជា អនុប្រធាននៃនាយកដ្ឋានប្រតិបត្តិចម្បងរបស់អគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៉ី។ ក្រុមមន្ត្រីអ៊ុយក្រែនមិនបានន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 08:15 PM, ចំនួនអ្នកអានៈ​ 121ដង
រាជធានីភ្នំពេញ៖ :ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បានជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈ ដែលបានចុះហត្ថ លេខា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 2831 នាក់
ម្សិលមិញ : 8722 នាក់
សរុបទាំងអស់ : 8362193 នាក់