|
ទីក្រុងប៉េកាំងបញ្ជាក់ថា ពុំទាន់មានការចរចាពាណិជ្ជកម្មរវាងចិននិងអាមេរិក ដូចការអះអាងរបស់លោក ដូណាល់ ត្រាំ ឡើយ |
|
ចុះថ្ងៃទី: 24-04-2025, 06:42 PM, ចំនួនអ្នកអានៈ 125ដង |
|
កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គាមពន្ធនេះ ដែលលោក ត្រាំ អះអាងថា ជាការសងសឹកចំពោះជញ្ជីងពាណិជ្ជកម្មដែលមិនស្មើភាព និងដើម្បីស្តារអានុភាពឧស្សាហកម្មផលិតរបស់សហរដ្ឋអាមេរិកឡើងវិញ បានបង្កភាពរំជើបរំជួលជាខ្លាំង ចំពោះទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយបង្កើនភាពភ័យព្រួយអំពីឱនភាពសេដ្ឋកិច្ចជាសកល។
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ទីក្រុងប៉េកាំងបាននិយាយថា ការអះអាងណាមួយដែលថា ការចរចាពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាមួយអាមេរិក គឺជាការអះអាងគ្មានមូលដ្ឋានច្បាស់លាស់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាពខ្ពស់ នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីទម្លាក់មកវិញនូវការដំឡើងពន្ធគយដ៏ខ្ពស់ ដែលរូបលោកបានដាក់ទៅលើចិន។ នេះបើតាមាករចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំង បានចេញមុខច្រានចោល ការអះអាងរបស់លោក ត្រាំ ដែលថាការចរចាពាណិជ្ជកម្មរវាងអាមេរិកនិងចិន កំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បាននិយាយដូច្នេះថា «ក្នុងនាមជាស្ថាប័នប្រកបដោយសមត្ថភាព សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេស ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា នាពេលនេះ គឺពុំទាន់មានកិច្ចចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មណាមួយ រវាងចិននិងអាមេរិកឡើយ។ ការអះអាងណាមួយអំពីវឌ្ឍនភាព នៃការចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក គឺជាការអះអាងពុំមានមូលដ្ឋាន និងគ្មានការពិត»។
អ្នកនាំពាក្យខាងលើ បានបន្ថែមថា «ចិនបន្តទទូចឱ្យសហរដ្ឋអាមេរិក កែតម្រូវទង្វើខុសឆ្គងរបស់ខ្លួន និងបង្ហាញភាពប្រាកដប្រជា ដែលចាំបាច់សម្រាប់កិច្ចចរចា ហើយវិលត្រឡប់មករកគន្លងផ្លូវត្រឹមត្រូវវិញ នៃការសន្ទនានិងពិគ្រោះយោបល់ ដែលឈរនៅលើភាពស្មើគ្នា»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក នឹងសម្រេចបាន កិច្ចព្រមព្រៀងស្មើភាពមួយជាមួយចិន ហើយនៅពេលត្រូវបានសាកសួរថា តើទីក្រុងវ៉ាស៉ីនតោន កំពុងនិយាយជាមួយទីក្រុងប៉េកាំង ឬយ៉ាងណា លោក ត្រាំ បានឆ្លើយថា អ្វីៗកំពុងតែមានសកម្មភាព។ ម៉្យាងវិញទៀត ពេលត្រូវបានសួរថា តើមានការទាក់ទងគ្នាផ្ទាល់រវាងអាមេរិកនិងចិន ស្តីពីបញ្ហាពាណិជ្ជកម្មដែរឬទេ លោក ត្រាំ បានឆ្លើយថា មានជារៀងរាល់ថ្ងៃ៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 05-05-2025, 06:21 PM, ចំនួនអ្នកអានៈ 36ដង
នៅរសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក Zhu Yujiang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Beijing Saite Holding Co. Ltd ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 06:05 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៣៤ ២១២ តោន គិតជាទឹកប្រាក់ចំនួន ១០៦.១៩ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៧០ ៤៣៥ តោន គិ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:59 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ដែលបានរួមគ្នាក្លែងបន្លំឯកសារសាធារណៈខុសច្បាប់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:49 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖គួររំលឹកថា កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលរាជធានី បានបើកកិច្ចប្រជុំដកពិសោធន៍ការអនុវត្តវឌ្ឍនភាព នៅផ្លូវថ្មើរជើង ដោយបានគូសបញ្ជាក់ថា មកដល់ពេលនេះ ផ្លូវថ្មើរជើងមានអាយុ ១២សប្តាហ៍ ស្មើនឹងរយៈពេល៣ខែមកហើយ ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:41 PM, ចំនួនអ្នកអានៈ 27ដង
កីឡាករចេញពីយុវជនថ្នាលហង្សក្រហមរូបនេះ បានចូលរួមជាមួយ Liverspanool តាំងពីរូបគេមានវ័យទើបតែ ៦ឆ្នាំ រហូតដល់វ័យ ២៦ឆ្នាំនាពេលនេះ ក៏ព្រោះតែកិច្ចសន្យាចាស់របស់គេនឹងផុតកំណត់ផងដែរ។
ខ្សែការពារស្លាបស្តាំអង់គ្លេស Trent Alexander-Arnold បានប្រកាសពីការចាកចេញពីក្លិបហង្សក្រហម Liverspanool ជាផ្លូវការហើយ នៅក្រោយពេលបញ្ចប់រដូវកាលឆ្ន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 05:38 PM, ចំនួនអ្នកអានៈ 44ដង
សារព័ត៌មាន Caixin ដោយដកស្រង់ពីមនុស្សជិតស្និទ្ធនឹងក្រុមហ៊ុនបានរាយការណ៍ថា Ant Grouspan កំពុងទំនាក់ទំនងជាមួយនិយតករអំពីការចុះបញ្ជីសក្តានុពលមួយ។ របាយការណ៍មិនបាននិយាយថា តើការពិភាក្សាកំពុងធ្វើឡើងជាមួយនិយតករនៅក្នុងប្រទេសចិនឬនៅកន្លែងផ្សេងទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ Ant International ត្រូវបាន�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:40 PM, ចំនួនអ្នកអានៈ 52ដង
លោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានបណ្តេញលោក Waltz ចេញពីតំណែង ហើយឱ្យរដ្ឋមន្រ្តីការបរទេសលោក Marco Rubio ឡើងមកកាន់ជំនួសជាបណ្តោះអាសន្ន។ ស្របពេលដែលក្រុមមន្រ្តីអាមេរិក រំពឹងថា លោក ត្រាំ ទំនងជានឹងប្រញាប់រកអ្នកថ្មី មកកាន់តំណែងនេះជាអចិន្រ្តៃយ៍ក៏ដោយនោះ លោកប្រធានាធិបតីអាមេរិក បានបង្ហើបឱ្យដឹងថា រូ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:39 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖អ្ជាកិច្ចចាប់ផ្ដើម លោក Pellet Jacques បានធ្វើបទបង្ហាញត្រួសៗអំពើទំនាក់ទំនងរវាងបារាំង-កម្ពុជា ក្នុងវិស័យនានាដូចជាអភិបាលកិច្ច សិទ្ធិមនុស្ស ថាមពល ហ្វ្រង់កូហ្វូនី និងបេតិកភណ្ឌជាដើម។ លោកបានលើកឡើងថា ប្រទេសទាំងពីរតែងធ្វើការប្រឹក្សានយោបាយជារៀងរាល់ឆ្នាំ ដែលជាឱកាសពិនិត្យជារួមអំពីទំនាក់�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:36 PM, ចំនួនអ្នកអានៈ 43ដង
រដ្ឋមន្រ្តីមហាផ្ទៃអូស្រ្តាលី លោក Tony Burke បាននិយាយថា រូបលោកបានជជែករួចហើយជាមួយប្រធានទីភ្នាក់ងាររដ្ឋាភិបាល Screen Australia អំពីចំណាត់ការពន្ធ១០០ភាគរយ របស់អាមេរិក។ លោក Burke បានលើកឡើងថា «គ្មានមន្ទិលសង្ស័យឡើយថា យើងនឹងផ្តល់ការគាំទ្រចំពោះសិទ្ធិនៃឧស្សាហកម្មភាពយន្តអូស្រ្តាលី»។
នៅថ្ងៃចន្ទ ទី៥ ខែឧសភា អូស្រ្តាលី�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:30 PM, ចំនួនអ្នកអានៈ 46ដង
ខេត្តកំពងចាមពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើឡើងនៅរយៈពេល២ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៥ ។ពិធិបុណ្យខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:14 PM, ចំនួនអ្នកអានៈ 35ដង
លោក ត្រាំ បានបញ្ជាក់តាម Truth Social ថា «ខ្ញុំកំពុងផ្តល់សិទ្ធិឱ្យក្រសួងពាណិជ្ជកម្ម និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក ចាប់ផ្តើមដំណើរការដំឡើងពន្ធ ១០០ភាគរយភ្លាមៗ ទៅលើខ្សែភាពយន្តទាំងអស់ដែលផលិតនៅបរទេស»។ លោកបន្ថែមថា «ប្រទេសផ្សេង កំពុងផ្តល់ការលើកទឹកចិត្តគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកផលិតភាពយន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 05-05-2025, 02:12 PM, ចំនួនអ្នកអានៈ 50ដង
ប្រធានក្រុមតោកំណាចអង់គ្លេស Harry Kane ជាកីឡាកររកបាន ៦០គ្រាប់ពីការលេង ៦០ប្រកួតជាមួយក្លិប Bayern Munich ក្លាយជាកំណត់ត្រាមួយ ហើយរូបគេនឹងអាចក្លាយជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេលើកដំបូងក្នុងរដូវកាលនេះ ដែលកំពុងរកបាន ២៤គ្រាប់ តាមពីក្រោយដោយកីឡាករ Serhou Guirassy និង Patrik Schick រកបាន ១៩គ្រាប់ស្មើគ្នាបណ្តោះអាសន្ននៅលីគ Bundesliga ។
ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ 64ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ 57ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ 58ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។
នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 7542 នាក់ |
|
ម្សិលមិញ |
: 8977 នាក់ |
|
សរុបទាំងអស់ |
: 8407242 នាក់ |
|
|