|
ហេតុអ្វីបានជាបណ្ឌិត គីម ហ៊ាង ហ៊ានអះអាងថា ឆ្នាំ២០២៥ ជាឆ្នាំដែលល្អជាងគេបំផុត សម្រាប់ទិញផ្ទះ? |
|
ចុះថ្ងៃទី: 12-01-2025, 02:01 PM, ចំនួនអ្នកអានៈ 360ដង |
|
រាជធានីភ្នំពេញ៖លោកអះអាងបែបនេះ ដោយលោកបានពន្យល់ថា នៅឆ្នាំ២០២១ ២០២២ និង២០២៣ ចំនួនផ្ទះដែលបានសាងសង់រួចរាល់ នៅសល់ច្រើន ដែលធ្វើឱ្យម្ចាស់ផ្ទះមួយចំនួនចង់បញ្ចេញលក់ឱ្យអស់។ ទន្ទឹមគ្នានេះ ធនាគារមួយចំនួនក៏អាចនៅសល់លុយ ដែលទទួលបានពីការដាក់ប្រាក់បញ្ញើកាលពីឆ្នាំ២០២៤ ដែលត្រូវបញ្ចេញឱ្យអ្នកស្វែងរកប្រាក់កម្ចី។ នេះគឺជាឱកាសសម្រាប់អ្នកដែលចង់ទិញផ្ទះ ហើយបង់រំលស់ជាមួយធនាគារ។
លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា នៅឆ្នាំ២០២៥នេះ គឺជាឆ្នាំដែលល្អបំផុតសម្រាប់ការទិញផ្ទះ ខណៈផ្ទះដែលបានសង់រួចរាល់ជាច្រើនកំពុងនៅសល់នៅក្នុងទីផ្សារ។
លោកបានពន្យល់បន្តថា «វាជាឱកាសយ៉ាងម៉េច? គឺធនាគារមួយចំនួន នៅឆ្នាំ២០២៤បានទទួលប្រាក់បញ្ញើច្រើន ដែលត្រូវការបញ្ចេញ រកអ្នកមកខ្ចី។ អ្នកអភិវឌ្ឍន៍លំនៅដ្ឋានដែលសង់ផ្ទះ នៅសល់ផ្ទះ អីចឹងនៅឆ្នាំ២០២៥នេះ អ្នកដែលចង់ទិញ គួរទៅទិញផ្ទះ។ ហើយយុទ្ធសាស្រ្តដែលខ្ញុំប្រាប់ស្រួលទេ គឺនាំគ្នាទៅទិញលើសពីមួយផ្ទះ ដើម្បីអាចចរចាបញ្ចុះតម្លៃ »។
លោកបន្ថែមថា បច្ចុប្បន្ននេះ ផ្ទះដែលមានតម្លៃ១០ម៉ឺនដុល្លារ ប្រសិនបើចរចាឱ្យបញ្ចុះមក៧ម៉ឺន ឬ៨ម៉ឺន គេនឹងអាចលក់ ព្រោះផ្ទះដែលសង់ហើយគេមិនចង់ទុកនាំឱ្យខូចនោះទេ ដូច្នេះហើយម្ចាស់នឹងសប្បាយចិត្តលក់ ក្នុងតម្លៃដែលបានបញ្ចុះសមរម្យមួយ។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ រដ្ឋាភិបាលក៏ផ្តល់ភាពអនុគ្រោះលើការមិនបង់ពន្ធប្រថាប់ត្រា ចំពោះអ្នកទិញផ្ទះលើកដំបូង ដែលមានតម្លៃក្រោម២០ម៉ឺនដុល្លារ។ ដូច្នេះហើយ បើមិនទិញក្នុងឆ្នាំ២០២៥ទេ គឺគ្មានឆ្នាំណាដែលល្អជាងនេះនោះទេ។ ប្រសិនបើរងចាំ២ទៅ៣ឆ្នាំទៀតបាន អាចនឹងមិនបានតម្លៃល្អ ឬលក្ខខណ្ឌល្អនោះទេ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 28-04-2025, 04:21 AM, ចំនួនអ្នកអានៈ 21ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងកូប៉ិនហាក ជាមួយសមភាគីដាណឺម៉ាក លោកស្រី Mette Frederiksen, លោក Nielsen បានមានប្រសាសន៍ថា «យើងស្ថិតនៅក្នុងស្ថានភាពគោលនយោបាយការបរទេសមួយ ដែលតម្រូវឲ្យយើងត្រូវតែដើរទៅជិតគ្នាឲ្យបានកាន់តែខ្លាំង»។
នាយករដ្ឋមន្ត្រីថ្មីនៃដែនដី Greenland លោក Jens-Frederik Nielsen បានថ្លែងនៅថ្ងៃអាទិត្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 04:19 AM, ចំនួនអ្នកអានៈ 13ដង
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 04:02 AM, ចំនួនអ្នកអានៈ 12ដង
ខេត្តព្រៃវែង៖ ការថ្លែងជំរុញបែបនេះរបស់លោកសាស្រ្តាចារ្យ សេង ផល្លី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។
លោកសាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 03:57 AM, ចំនួនអ្នកអានៈ 14ដង
ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាបុរសអាយុ ៣០ឆ្នាំ រស់នៅទីក្រុងវ៉ាន់ខូវឺ ដែលធ្លាប់មានប្រវត្តិជាមួយប៉ូលិស នៅកន្លែងកើតហេតុផ្ទាល់ បន្ទាប់ពីប្រជាពលរដ្ឋបានជួយដេញតាមចាប់បាន។ ទោះបីជាហេតុការណ៍នេះបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ ប៉ូលិសក្រុង Vancouver បានបញ្ជាក់ថា «នៅពេលនេះ យើងមានទំនុកចិត្តថាឧបទ្�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 28-04-2025, 03:49 AM, ចំនួនអ្នកអានៈ 27ដង
នេះជាផ្នែកមួយនៃលំហាត់ "Balikatan" ដែលឆ្នាំនេះផ្តោតលើ «ការសាកល្បងសមរភូមិពេញលេញ» ។ សមយុទ្ធនេះ បានប្រើប្រាស់មីស៊ីល Stinger បាញ់ចេញពីប្រព័ន្ធការពារដែនអាកាសចល័ត MADIS របស់កងម៉ារីនអាមេរិក ដែលជាការដាក់ពង្រាយលើកដំបូងនៅហ្វីលីពីន។ ឆ្នាំនេះ ក៏មានការបង្ហាញខ្លួនជាលើកដំបូងនៃប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS ដែលនឹងត្រ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-04-2025, 11:46 AM, ចំនួនអ្នកអានៈ 49ដង
ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០ នាទីព្រឹក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 27-04-2025, 10:58 AM, ចំនួនអ្នកអានៈ 36ដង
លោក ដូណាល់ ត្រាំ បានទទូចជាច្រើនខែមកហើយចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា។ ប៉ុន្តែ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ការពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ប្រធានាធិបតីអាមេរិក រូបនេះបានប្ដូរការផ្តោតទៅលើព្រែកជីកស៊ុយអេ (Suez)។ លោក ត្រាំ បានលើកឡើងដូច្នេះថា «នាវារបស់សហរដ្ឋអាមេរិកទា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:26 PM, ចំនួនអ្នកអានៈ 105ដង
រាជធានីភ្នំពេញ:ជាការពិតអ្នកគាំទ្រទាំងអស់គួរឈប់បារម្ភទៅ ក្រោយពីអ្នកគ្រប់គ្រងកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញពីសុក្រិតភាពច្បាស់លាស់សម្រាប់បេក្ខភាព ក្នុងឆ្នាំ២០២៥នេះ។កម្មវិធីប្រកួតសម្រស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២៥ ឬ Miss Universe Cambodia 2025 បានប្រកាសបើការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៥ ខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:22 PM, ចំនួនអ្នកអានៈ 86ដង
លោក ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ជាមួយភរិយារបស់លោក គឺលោកស្រី Melania Trumspan។ បុរីវ៉ាទីកង់បានឱ្យដឹងថា មានប្រតិភូបរទេសសរុប១៣០ មកចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍នេះ ក្នុងនោះមានទាំងប្រមុខរដ្ឋ៥០រូប និងមហាក្សត្រ-មហាក្សត្រី១០អង្គ។
ប្រធានាធិបតីអាមេរិក លោក ដូណាល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:20 PM, ចំនួនអ្នកអានៈ 86ដង
បន្ទាប់ពីទៅដល់ទីក្រុងរ៉ូមកាលពីយប់ថ្ងៃសុក្រ ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វងស៉ីស លោក ត្រាំ បានបង្ហោះសារថា រុស្ស៉ីនិងអ៊ុយក្រែន កំពុងខិតកាន់តែទៅជិតការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់មួយ ហើយភាគីទាំងពីរនាពេលនេះ គួរតែជួបមុខគ្នាផ្ទាល់ក្នុងកម្រិតខ្ពស់ ដើម្បីសម្រេចរឿងនោះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:18 PM, ចំនួនអ្នកអានៈ 79ដង
ការបិទនេះបានបង្ខំឱ្យជើងហោះហើរឆ្ពោះទៅទិសខាងលិច ជាពិសេសគឺជើងហោះហើរចាកចេញពីមជ្ឈមណ្ឌលភាគខាងជើងសំខាន់ៗដូចជា ញូវដេលី ដើម្បីធ្វើផ្លូវឡើងវិញ ជាធម្មតាវាងឆ្ពោះទៅភាគខាងត្បូងលើរដ្ឋ Gujarat ឬ Maharashtra ហើយបន្ទាប់មកខាងលិចលើសមុទ្រអារ៉ាប់ ដោយឆ្លងកាត់ប្រទេសប៉ាគីស្ថានទាំងស្រុង។
បន្ទាប់ពីមានភាពតានតឹងផ្នែកភូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:16 PM, ចំនួនអ្នកអានៈ 89ដង
យោធាឥណ្ឌាបានប្រាប់ថា ទាហានរបស់ខ្លួនបានបាញ់ឆ្លើយតបចំពោះ ការបាញ់កាំភ្លើងចេញមកពីប៉ុស្តិ៍យោធាមួយចំនួនរបស់ប៉ាគីស្ថាន ដែលបានចាប់ផ្តើមកាលពីអំឡុងយប់រំលងធ្រាត្រ ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ នៅតាមបណ្តោយព្រំប្រទល់ប្រវែង៧៤០គីឡូម៉ែត្រ ដែលខណ្ឌចែកផ្នែករបស់ឥណ្ឌានិងផ្នែករបស់ប៉ាគីស្ថាន នៅតំបន់ Kashmir។ យោធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-04-2025, 01:10 PM, ចំនួនអ្នកអានៈ 71ដង
ថ្លែងនៅក្រៅជំនួបរវាងក្រុមរដ្ឋមន្រ្តីការបរទេសអាស៉ីកណ្តាលនិងចិន ក្នុងប្រទេសកាហ្សាក់ស្ថាន លោក Wang បានលើកឡើងថា ទីក្រុងប៉េកាំងនឹងស្វែងរកសាមគ្គីភាព ជាមួយបណ្តាប្រទេសដទៃទៀត ជុំវិញស្ថានការណ៍ពន្ធគយ ហើយបកអាក្រាតភាពអត្មានិយមជាខ្លាំង និងទង្វើសម្លុតគំរាមរបស់ប្រទេសមួយចំនួន។ លោក Wang បានបន្តថា ប្រទេសច�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:36 PM, ចំនួនអ្នកអានៈ 90ដង
រាជធានីភ្នំពេញ:នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស៕
ខាងក្រោមនេះ ជាផែនការការពារសន្តិសុខ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលមានខ្លឹមសារទាំងស្រុង៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:31 PM, ចំនួនអ្នកអានៈ 102ដង
រាជធានីភ្នំពេញ:មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងការខិតខំស្វះស្វែងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រមូលវិភាគទានជូនមូលនិធិគន្ធបុ�
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 1950 នាក់ |
|
ម្សិលមិញ |
: 6784 នាក់ |
|
សរុបទាំងអស់ |
: 8343204 នាក់ |
|
|