រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងជាង ២០ម៉ឺនដុល្លារ សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង |
|
ចុះថ្ងៃទី: 14-02-2025, 08:46 PM, ចំនួនអ្នកអានៈ 216ដង |
|
រាជធានីភ្នំពេញ៖ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះរាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនូវថវិកា ២០៤,៧២០ ដុល្លារអាមេរិក សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង ថវិកានេះជាគម្រោងការណ៍សម្រាប់ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំកម្ពុជា កំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖
ទី១៖ កម្រោងកម្លើងម៉ាស៊ីនផលិតឧបករណ៍ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងក្រុងភ្នំពេញ (ថវិកាចំនួន ៦៣,៤៧០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីតម្លើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយ ជំនួសឱ្យម៉ាស៊ីនផលិតចាស់ដែលមុខងារមានកម្រិត។ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត ត្រូវចំណាយពេលវេលាច្រើនដើម្បីផលិតឧបករណ៍សិប្បនិម្មិ ដោយរំពឹងថាម៉ាស៊ីនថ្មីនេះនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងគុណភាពនៅក្នុងរោងចក្រផលិតឧបករណ៍សិប្បនិម្មិត។
និងទី២៖ គម្រោងសាងសង់កំពង់ផែ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (ថវិកាចំនួន ១៤១,២៥០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលក្រុងកោះរ៉ុង។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់កំពង់ផែថ្មីមួយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ សម្រាប់ការដឹកជញ្ជូនរវាងកោះរ៉ុង និងដីគោក។ កំពង់ផែថ្មីនេះនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានប្រមាណ ៣,០០០នាក់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះទៅទៀតផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជានឹងគាំទ្រសកម្មភាពសន្តិសុខរបស់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ននានា។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពិកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចកំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩៤គម្រោងនៅទូទាំងប្រទេសកម្ពុជា។








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:36 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ:នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស៕
ខាងក្រោមនេះ ជាផែនការការពារសន្តិសុខ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលមានខ្លឹមសារទាំងស្រុង៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:31 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ:មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងការខិតខំស្វះស្វែងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រមូលវិភាគទានជូនមូលនិធិគន្ធបុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:26 PM, ចំនួនអ្នកអានៈ 39ដង
នេះយោងតាមការជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយផ្អែកលើសេចក្ដីប្រកាសរបស់ AFC កាលពីថ្មីៗ ដើម្បីធានាឲ្យការប្រកួតកាន់តែសុក្រិត្យ និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នេះ ក្រៅពីដំឡើងប្រព័ន្ធ VAR សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏នឹងរៀបចំដំឡើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:07 PM, ចំនួនអ្នកអានៈ 38ដង
លោក Lavrov ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ដែលត្រូវបានបង្ហោះលើអនឡាញកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ ក្នុងបទសម្ភាសន៍នោះ ប្រមុខការទូតរុស្ស៉ីរូបនេះបានបង្ហើបដែរថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីកិច្ចព្រមព្រៀងមួយ ហើយយើងត្រៀមខ្លួនជាស្រេចដើម្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:04 PM, ចំនួនអ្នកអានៈ 35ដង
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បានឱ្យដឹងថាលោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រ ទី២៥ ខែមេសានេះ។ លោកបន្ថែមថាលោកស្រី មានអាការៈគ្រុនក្ដៅ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសកម្ពុជា។ តាមលោក Jirayu Houngsub កិច្ចប្រជុំនានានៅថ្ងៃសុក្រនេះក៏ត្រូវបានលើកពេលផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-04-2025, 12:02 PM, ចំនួនអ្នកអានៈ 39ដង
លោក Rutte បានប្រាប់អ្នកសារព័ត៌មាន ខាងក្រៅសេតវិមានថា នៅឯ NATO យើងទាំងអស់គ្នាយល់ស្របថា រុស្ស៉ីជាការគំរាមកំហែងរយៈពេលវែង ចំពោះទឹកដីរបស់អង្គការណាតូ ចំពោះទឹកដីអឺរ៉ុប និងតំបន់អាត្លង់ទិកទាំងមូល។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះអង្គការណាតូ ទោះបីជាទីក្រុងវ៉ាស៉ីនតោន ងាកទៅផ្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 08:49 PM, ចំនួនអ្នកអានៈ 55ដង
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា «ខ្ញុំមិនសប្បាយចិត្តនឹងការវាយប្រហាររបស់រុស្ស៊ីលើកៀវទេ។ វាជាទង្វើដែលមិនចាំបាច់ ហើយកើតឡើងនៅពេលមិនសមរម្យបំផុត»។ នេះគឺជាការស្តីបន្ទោសដ៏កម្រមួយពីលោក ត្រាំ ទៅលើលោក ពូទីន។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 07:13 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តកែប៖ ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សា ហ្វឹកហ្វឺន បំប៉នសមត្ថភាពរបស់យោធា។ លោកបានចាត់ទុកថា ការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់យោធាគឺជារឿងដែលចាំបាច់ និងត្រូវបន្តឲ្យបានជាប់ជាប្រចាំ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 07:05 PM, ចំនួនអ្នកអានៈ 56ដង
ខេត្តពោធិ៍សាត់៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គិតមកដល់ពេលនេះ កំពុងសម្រុកការងារអ៊ុតបេតុងកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា ស្ពាននេះមានក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:49 PM, ចំនួនអ្នកអានៈ 39ដង
រាជធានីភ្នំពេញ:បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រម្លឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:42 PM, ចំនួនអ្នកអានៈ 45ដង
កំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក កំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្មដែលផ្តើមចេញ ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក ត្រាំ លើប្រទេសចិន ដែលបានឈានដល់ ១៤៥ភាគរយ សម្រាប់ទំនិញភាគច្រើន។ ទីក្រុងប៉េកាំងបានឆ្លើយតបទៅវិញ ជាមួយការដំឡើងពន្ធដល់១២៥ភាគរយ លើការនាំចូលពីសហរដ្ឋអាមេរិក។ សង្រ្គា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:37 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ:នៅក្នុងអនុស្សរណៈដែលរៀបចំឡើងនៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្នានលំនៅឋាន និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:32 PM, ចំនួនអ្នកអានៈ 39ដង
វិធានការនេះត្រូវបានដាក់ចេញ ចំពេលដែលសហរដ្ឋអាមេរិក ដំឡើងពន្ធលើចិនជាបន្តបន្ទាប់។ គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍជាតិ (NDRC) បានលើកឡើងថា គោលនយោបាថ្មីនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានទីផ្សារ ក៏ដូចជាភាពរឹងមាំនៃអាជីវកម្ម។
និយតកររដ្ឋ និងក្រុមប្រឹក្សារៀបចំផែនការរបស់ចិន បានចេញផ្សា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 06:29 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ:លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឲ្យដឹងថា មុនឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈល្បាតទៅដល់ចំណុចខាងលើ ក៏ឃើញមានសិស្សានុសិស្ស ចំនួន៥នាក់ (ស្រី៤នាក់) កំពុងអង្គុយនៅក្នុងកញ្ចុះដីឡូតិ៍ឡេងណាវ៉ាត់ត្រា និងម៉ូតូចំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 24-04-2025, 12:58 PM, ចំនួនអ្នកអានៈ 60ដង
ដោយមិនបញ្ចេញប្រភព NHK បានរាយការណ៍ថា ការពិភាក្សានឹងប្រព្រឹត្តទៅ នាថ្ងៃទី១ ខែឧសភា ប្រសិនបើពេលវេលានៃការរៀបចំ អាចទទួលបានការឯកភាពពីសំណាក់ភាគីអាមេរិក។
អ្នកចរចាពន្ធគយរបស់ជប៉ុន លោក Ryosei Akazawa មានផែនការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣០ ខែមេសា សម្រាប់ការពិភាក្សាជាលើកទីពីរ ជាមួយ
 ព័ត៌មានលម្អិត
|
|
|