នកឧកញ៉ា សៀ ឬទ្ធី៖ អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ
ចុះថ្ងៃទី: 19-01-2025, 02:49 PM, ចំនួនអ្នកអានៈ 370ដង
រាជធានីភ្នំពេញ៖តាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឬទ្ធី នៅចុងសប្ដាហ៍នេះ បានឱ្យដឹងថា ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីជាង៦ហិកតានេះ ក៏មានផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នង ដែលបាននិងកំពុងបើកលក់ និងប្រគល់ផ្ទះជូនដល់អតិថិជនជាបណ្តើរៗផងដែរ។ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានថ្លែងឱ្យដឹងថា ក្រោយបើកលក់អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ពោលគឺបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ នៅពេលអគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ត្រូវបានលក់ឱ្យវិនិយោគិនអស់ហើយ។ ថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុបរូបនេះបានជឿជាក់ថា ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ដ្បិតនៅតំបន់ហ៊ុំព័ទ្ធដោយសាលារៀន ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត។ អ្នកឧកញ៉ា សៀ ឬទ្ធី បានឱ្យដឹងទៀតថា គូសបញ្ជាក់ថា អគារខុនដូនៅក្នុងគម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលត្រូវបានលក់ឱ្យវិនិយោគិននេះ ត្រូវបង់ប្រាក់ជូនក្រុមហ៊ុនលោកជាដំណាក់កាលៗប៉ុណ្ណោះ។ តែយ៉ាងណា អ្នកឧកញ៉ា ទទួលស្គាល់ថា ការលក់ខុនដូ និងផ្ទះផ្សេងៗនៅក្នុងគម្រោងនេះហាក់មានភាពយឺតយ៉ាវជាងអ្វី ដែលអ្នកឧកញ៉ាចង់បាន ព្រោះនៅក្នុងអំឡុងពេលបើកលក់គម្រោងនេះបន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅកម្ពុជាហាក់មានសភាពទ្រឹង ដោយសារកត្តាសេដ្ឋកិច្ច វិបត្តិកូវីដ-១៩ និងវិបត្តិសកលផ្សេងៗ។ អ្នកជំនួញចម្រុះវិស័យដ៏ល្បីល្បាញរូបនេះជឿជាក់ថា ការលក់ខុនដូ ឬផ្ទះនៅក្នុងគម្រោងនេះនឹងមានទីផ្សារកាន់តែល្អប្រសើរនៅឆ្នាំ២០២៥នេះ។ អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានបង្ហាញភាពជឿជាក់ថា គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ នឹងនៅតែជាគម្រោងដ៏មានសក្តានុពល ដោយសារនៅតំបន់នោះជាតំបន់អភិវឌ្ឍន៍ថ្មី និងបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដូចជាសកលវិទ្យាល័យ ផ្សារទំនើប មន្ទីរពេទ្យ កន្លែងកម្សាន្ត កន្លែងវាយកូនគោល សណ្ឋាគារលំដាប់ផ្កាយ៥ និងក្រសួងស្ថាប័នរបស់រដ្ឋជាច្រើនទៀត ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានផ្សេងៗក៏បានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍តំបន់នោះផងដែរ។ អ្នកឧកញ៉ាបានវាយតម្លៃថា «នៅក្នុងរយៈពេលពី២ទៅ៣ឆ្នាំខាងមុខ ពោលគឺនៅពេលទីផ្សារអចលនទ្រព្យនៅកម្ពុជាវិលមករកភាពល្អប្រសើរឡើងវិញ ទីផ្សារអចលនទ្រព្យនៅតំបន់នោះនឹងនៅតែលក់បាន និងល្អជាងគេទាំងរយៈពេលខ្លី និងទៅអនាគត»។ ទន្ទឹមនឹងមានទីតាំងស្ថិតនៅតំបន់មានសក្តានុពលខ្ពស់ គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ក៏មានការផ្តល់លក្ខខណ្ឌបង់ប្រាក់រំលស់ពិសេសដល់អតិថិជន ជាមួយការបង់រំលស់ដោយគ្មានការប្រាក់រហូតដល់៣៦ខែ និងប្រកបដោយភាពបត់បែបខ្ពស់ផងដែរ។ ក្រៅពីខុនដូ គម្រោងដែលអភិវឌ្ឍន៍លើផ្ទៃដីទំហំ៦,៤ហិកតានេះ ក៏មានផ្ទះផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្ទះថោនហៅស៍ និងផ្ទះរ៉ូហៅស៍ចំនួន២៦៥ខ្នងផងដែរ ដែលមកទល់ពេលនេះគម្រោងបានប្រគល់ផ្ទះជូនអតិថិជនបានប្រមាណ ៣០%ហើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-04-2025, 12:32 PM, ចំនួនអ្នកអានៈ​ 1ដង
ថ្លែងតាមទូរទស្សន៍រដ្ឋ លោក Khamenei និយាយថា «មន្ត្រីសន្តិសុខ និងតុលាការ មានកាតព្វកិច្ចស៉ើបអង្កេតឱ្យបានហ្មត់ចត់ រកឱ្យឃើញថាជាការធ្វេសប្រហែស ឬចេតនាណាមួយ និងតាមដានដោយអនុលោមតាមច្បាប់»។ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញបញ្ជាឱ្យបើកការស៉ើបអង្កេតរកមូលហេតុនៃករណីផ្ទុះឆេះ នៅឯកំពង់ផែដ៏សំខាន់ភាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:29 PM, ចំនួនអ្នកអានៈ​ 1ដង
រាជធានីភ្នំពេញ៖ :សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១៖បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេស អន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋម នៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, ២៖ បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:20 PM, ចំនួនអ្នកអានៈ​ 1ដង
ការវាយប្រហារថ្ងៃ​ទី២២ ខែ​មេសា នៅ​តំបន់ ​Kashmir ប៉ែកខាងឥណ្ឌា​​គ្រប់គ្រង​ បានសម្លាប់​មនុស្ស​ចំនួន ២៦​នាក់។ ឥណ្ឌា ចោទប្រកាន់ថាជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធនៅប៉ាគីស្ថាន ប៉ុន្តែប៉ាគីស្ថានបានបដិសេធ ហើយអំពាវនាវ​ឱ្យមាន​ការ​ស៉ើប​អង្កេតពេញលេញ។​ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ទីក្រុងវ៉ាស៉ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:19 PM, ចំនួនអ្នកអានៈ​ 3ដង
ក្រុងព្រះសីហនុ៖កប៉ាល់ចម្បាំងរុស្ស៉ី ៣គ្រឿងចូលចតក្នុងកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងពិធីមួយចូលរូមដោយឯកអគ្គរដ្ឋទូតរុស្ស៉ី និងឧត្តមនាវីត្រី ជួន ទី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។ កប៉ាល់ចម្បាំងនេះ នឹងចូលចត ៣ថ្ងៃ និងចាកចេញទៅវិញ ថ្ងៃទី១ ខែឧសភា ឆ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:15 PM, ចំនួនអ្នកអានៈ​ 2ដង
Nikkei បានឱ្យដឹងទៀតថា​ TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance របស់ចិន កំពុងជ្រើសរើសអ្នកលក់នៅក្នុងប្រទេសជប៉ុនជាដៃគូសហការ ដើម្បីផ្តល់ជូននូវផលិតផលរបស់ពួកគេរាប់ចាប់ពីស្បែកជើងប៉ាតា រហូតដល់គ្រឿងសំអាង។ TikTok Shospan ត្រូវបានគេស្គាល់ជាកម្មវិធីដែលអ្ន​កលក់អាចធ្វើការផ្សាយបន្តផ្ទាល់ (ឬ livestreams) និងទួលបានកម្រៃជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:12 PM, ចំនួនអ្នកអានៈ​ 1ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កិច្ចពិភាក្សានេះដែរនឹងត្រូវបានធ្វឡើងឆាប់ៗនេះ ពោលគឺតែងទាំងគ្រូបង្វឹកសញ្ជាតិអ៉ីតាលីរូបនេះ ឱ្យបានមុនពេលលេងជម្រុះ World Cuspan 2026 ដែលនឹងធ្វើឡើងនាអំឡុងខែមិថុនា ឆ្នាំ២០២៥ ជាបន្តទៀត ប្រចាំតំបន់អាមេរិកឡាទីន។ លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា នឹងបើកកិច្ចពិភាក្សាជាមួយសហព័ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:09 PM, ចំនួនអ្នកអានៈ​ 0ដង
របាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Huawei បានទាក់ទងក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនអំពីការសាកល្បងទៅតាមលទ្ធភាពបច្ចេកទេសនៃបន្ទះឈីបថ្មីនេះ។ បន្ទះឈីបនេះមានឈ្មោះថា «Ascend 910D»។ របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនចិនសង្ឃឹមថា ការបង្កើតឡើងចុងក្រោយបង្អស់នៃបន្ទះឈីប Ascend AI spanrocessors របស់ខ្លួននឹងមានថាមពលខ្លាំងជាងបន្ទះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 04:21 AM, ចំនួនអ្នកអានៈ​ 24ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងកូប៉ិនហាក ជាមួយសមភាគីដាណឺម៉ាក លោកស្រី Mette Frederiksen, លោក Nielsen បានមានប្រសាសន៍ថា «យើងស្ថិតនៅក្នុងស្ថានភាពគោលនយោបាយការបរទេសមួយ ដែលតម្រូវឲ្យយើងត្រូវតែដើរទៅជិតគ្នាឲ្យបានកាន់តែខ្លាំង»។ នាយករដ្ឋមន្ត្រីថ្មីនៃដែនដី Greenland លោក Jens-Frederik Nielsen បានថ្លែងនៅថ្ងៃអាទិត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 04:19 AM, ចំនួនអ្នកអានៈ​ 35ដង
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 04:02 AM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តព្រៃវែង៖ ការថ្លែងជំរុញបែបនេះរបស់លោកសាស្រ្តាចារ្យ សេង ផល្លី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ លោកសាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 03:57 AM, ចំនួនអ្នកអានៈ​ 21ដង
ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាបុរសអាយុ ៣០ឆ្នាំ រស់នៅទីក្រុងវ៉ាន់ខូវឺ ដែលធ្លាប់មានប្រវត្តិជាមួយប៉ូលិស នៅកន្លែងកើតហេតុផ្ទាល់ បន្ទាប់ពីប្រជាពលរដ្ឋបានជួយដេញតាមចាប់បាន។ ទោះបីជាហេតុការណ៍នេះបង្កឲ្យមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ ប៉ូលិសក្រុង Vancouver បានបញ្ជាក់ថា «នៅពេលនេះ យើងមានទំនុកចិត្តថាឧបទ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 03:49 AM, ចំនួនអ្នកអានៈ​ 32ដង
នេះជាផ្នែកមួយនៃលំហាត់ "Balikatan" ដែលឆ្នាំនេះផ្តោតលើ «ការសាកល្បងសមរភូមិពេញលេញ» ។ សមយុទ្ធនេះ បានប្រើប្រាស់មីស៊ីល Stinger បាញ់ចេញពីប្រព័ន្ធការពារដែនអាកាសចល័ត MADIS របស់កងម៉ារីនអាមេរិក ដែលជាការដាក់ពង្រាយលើកដំបូងនៅហ្វីលីពីន។ ឆ្នាំនេះ ក៏មានការបង្ហាញខ្លួនជាលើកដំបូងនៃប្រព័ន្ធមីស៊ីលប្រឆាំងនាវា NMESIS ដែលនឹងត្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2025, 11:46 AM, ចំនួនអ្នកអានៈ​ 52ដង
ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០ នាទីព្រឹក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 27-04-2025, 10:58 AM, ចំនួនអ្នកអានៈ​ 36ដង
លោក ដូណាល់ ត្រាំ បានទទូចជាច្រើនខែមកហើយចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា។ ប៉ុន្តែ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ការពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ប្រធានាធិបតីអាមេរិក រូបនេះបានប្ដូរការផ្តោតទៅលើព្រែកជីកស៊ុយអេ (Suez)។ លោក ត្រាំ បានលើកឡើងដូច្នេះថា «នាវារបស់សហរដ្ឋអាមេរិកទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:26 PM, ចំនួនអ្នកអានៈ​ 109ដង
រាជធានីភ្នំពេញ:ជាការពិតអ្នកគាំទ្រទាំងអស់គួរឈប់បារម្ភទៅ ក្រោយពីអ្នកគ្រប់គ្រងកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញពីសុក្រិតភាពច្បាស់លាស់សម្រាប់បេក្ខភាព ក្នុងឆ្នាំ២០២៥នេះ។​កម្មវិធីប្រកួតសម្រស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២៥ ឬ Miss Universe Cambodia 2025 បានប្រកាសបើការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៥ ខ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 3913 នាក់
ម្សិលមិញ : 6784 នាក់
សរុបទាំងអស់ : 8345167 នាក់