តម្លៃមាសប្រែប្រួលតិចតួច ខណៈវិនិយោគិនរង់ចាំមើលសេចក្តីសម្រេច របស់ធនាគារកណ្តាលអាមេរិក |
|
ចុះថ្ងៃទី: 20-03-2025, 10:20 AM, ចំនួនអ្នកអានៈ 156ដង |
|
តម្លៃមាសសម្រាប់ជួញដូរភ្លាមៗបានធ្លាក់ចុះ ០,១ភាគរយមកនៅត្រឹម ៣ ០៣០,១៣ដុល្លារក្នុងមួយអោន (៨,៣៣ជី) នៅរសៀលថ្ងៃពុធ។តម្លៃមាសប្រែប្រួលតិចតួចនៅថ្ងៃពុធ បន្ទាប់ពីបានកើនឡើងដល់កម្រិតខ្ពស់ មិនធ្លាប់មានកន្លងមកនៅថ្ងៃដដែលនេះ ដោយសារតម្រូវការខ្ពស់ ខណៈវិនិយោគិនរង់ចាំការសម្រេចចិត្ត អំពីអត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ដុំមាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានដល់ ៣ ០៤៥,២៤ដុល្លារក្នុងមួយអោននៅដើមវគ្គជួញដូរ នៅថ្ងៃពុធដែលជាកំណត់ត្រាតម្លៃខ្ពស់បំផុតទី១៥ នៅឆ្នាំនេះ។ តម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ចែកចាយ នាពេលអនាគតនៅសហរដ្ឋអាមេរិកធ្លាក់ចុះ ០,១ភាគរយមកនៅត្រឹម ៣ ០៣៨ដុល្លារក្នុងមួយអោន។
លោក Bart Melek ប្រធានយុទ្ធសាស្រ្តផ្នែកទំនិញនៅក្រុមហ៊ុន TD Securities បានប្រាប់រ៉យទ័រនិយាយថា៖ «មានការព្រួយបារម្ភថា ពន្ធគយអាចបង្កឱ្យមានអតិផរណា ហើយមានការយល់ស្របថា ទោះបីជាមានការកើនឡើងតម្លៃ ដែលបង្កឡើងដោយសារវិធានការពន្ធគយ របស់សហរដ្ឋអាមេរិកក៏ដោយ ក៏ធនាគារកណ្តាលអាមេរិកអាចនឹងចាប់ផ្តើមបន្ធូរបន្ថយ គោលនយោបាយ នៅពាក់កណ្តាលឆ្នាំនេះ»។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដំឡើងពន្ធគយលើការនាំចូលដែក និងអាលុយមីញ៉ូមដល់ ២៥ភាគរយ ដែលមានប្រសិទ្ធភាពកាលពីសប្តាហ៍មុន ហើយបាននិយាយថា លោកមានបំណងដំឡើងពន្ធគយថ្មីដែលនឹងចូលជាធរមាននៅថ្ងៃទី២ ខែមេសា។
មាសដែលធម្មតាត្រូវបានចាត់ទុកថា ជាការវិនិយោគសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាព ក្នុងអំឡុងពេលកើតមានអតិផរណា ឬការប្រែប្រួលសេដ្ឋកិច្ច បានឡើងថ្លៃជាង ១៥ភាគរយរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។ មាសកាន់តែមានភាពទាក់ទាញ នៅពេលដែលអត្រាការប្រាក់ទាប ព្រោះវាជាទ្រព្យសកម្មដែលមិនផ្តល់ទិន្នផល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:43 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ វៀតណាម។
ពិធីនេះត្រូវបានរៀបចំ ក្រោមអធិបតីភាព លោក តូ ឡឹម អគ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:33 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ និងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:22 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ ក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក ធួន ស៊ីណាន ប្រធានសមាគទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា និងលោកគ្រូ-អ្នកគ្រូ តំណាងគ្រឹះស្ថានអប់រំរបស់ប្រទេសថៃ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីដំណើរទស្សនកិច្ចសិក្សា (FAM Trispan) របស់តំណាងគ្រឹះស្ថានអប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:16 PM, ចំនួនអ្នកអានៈ 16ដង
របាយការណ៍បានឱ្យដឹងថា ការបើកដំណើរការនេះគឺត្រូវបានជំរុញដោយភាពជោគជ័យនៃអាជីវកម្មបញ្ញាសិប្បនិម្មិត្ត AI ក្នុងស្រុក DeespanSeek ដែលបានចេញផ្សាយនៅដើមឆ្នាំនេះ ខណៈវាត្រូវបានគេទទួលសា្គល់ថាជា AI ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែមានតម្លៃទាបជាងបើធៀបនឹង AI របស់លោកខាងលិច។ ដូចដែលបានឃើញជាក់ស្តែងក្រុមហ៊ុនធំៗរបស់ចិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:12 PM, ចំនួនអ្នកអានៈ 27ដង
ខេត្តកំពង់ធំ៖ បន្ទាប់ពីពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន តាមបែបប្រពៃណីសាសនារួចមក, ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថា ស្វាគមន៍ និងបានរាយការណ៍ជូនអង្គពិធីអំពីបច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តកំពង់ធំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:05 PM, ចំនួនអ្នកអានៈ 26ដង
កិច្ចព្រមព្រៀង SOVFA ដែលជាកិច្ចព្រមព្រៀងមួយ ស្តីពីការកំណត់លក្ខខណ្ឌ សម្រាប់ការធ្វើប្រតិបត្តិការរបស់កងទ័ពបរទេស នៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះ ត្រូវបានចុះហត្ថលេខា នៅទីក្រុងម៉ានីល ដោយរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្រ្តីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins។ កិច្ចព្រមព្រៀងនេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 06:02 PM, ចំនួនអ្នកអានៈ 23ដង
ខេត្តស្វាយរៀង៖សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំង នៃអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាសាទ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងជំនាញស្នងការខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 05:58 PM, ចំនួនអ្នកអានៈ 22ដង
តាមការចេញផ្សាយដោយ Reuters នៅទី២៥ ខែមេសា ចិនបានផ្តល់ការលើកលែងពន្ធលើផលិតផលមួយចំនួនរួចហើយ រួមទាំងឱសថ microchispans និងម៉ាស៉ីនយន្តហោះ ហើយកំពុងស្នើឱ្យក្រុមហ៊ុនកំណត់ឈ្មោះមុខទំនិញសំខាន់ៗផ្សេងទៀត ដែលពួកគេត្រូវការមិនឱ្យមានពន្ធគយ។ ភ្លាមៗគេមិនទាន់ដឹងច្បាស់ទេថា តើមានផលិតផលចំនួនប៉ុន្មាន និងប្រភេទណាមួយ ដែលត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 05:56 PM, ចំនួនអ្នកអានៈ 26ដង
អគារដែលសង់ឡើងជាទីស្នាក់ការថ្មី នៃការិយាល័យសវនកម្មរដ្ឋរបស់ថៃ (SAO) នៅភាគខាងជើងទីក្រុងបាងកក បានរលំត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ កាលពីថ្ងៃទី ២៨ ខែមីនា ដោយសង្កត់លើកម្មករ ១០៣នាក់នៅនឹងកន្លែង។មួយខែបន្ទាប់ពីអគារកម្ពស់ ៣០ជាន់ដែលមិនទាន់សាងសង់រួច បានដួលរលំក្នុងហេតុការណ៍
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 05:54 PM, ចំនួនអ្នកអានៈ 11ដង
(ប៉េកាំង)៖ បន្ទាប់ពីការផ្ទុះជំងឺរាតត្បាតសកលកូវីដ-១៩ សេដ្ឋកិច្ចរបស់ពិភពលោកបានរងរបួសយ៉ាងដំណំ ជាពិសេសវិស័យទេសចរណ៍បាន«រងគ្រោះ»ធ្ងន់ធ្ងរជាងគេ ។ បច្ចុប្បន្ន បើទោះជាឈានចូល«សម័យក្រោយជំងឺឆ្លង»ជាងពីរឆ្នាំហើយក្តី ប៉ុន្តែសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹង ភាពរង្គោះរង្គើដែលបណ្តាលមកពីបម្រែបម្រួលនិម្ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 11:09 AM, ចំនួនអ្នកអានៈ 32ដង
ប្រភពពីសាព័ត៌មានអេស្ប៉ាញ Marca បានបង្ហាញថាលោក Ancelotti បានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ ដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រេស៊ីល នៅក្នុងទឹកដីអង់គ្លេស ប៉ុន្តែនៅទីបញ្ចប់នៃការពិភាក្សាលោកមិនបានទទួលយកការផ្តល់ជូននេះទេ ហើយកំពុងសិក្សាសំណើពីក្លិបអារ៉ាប៊ីសាអូឌីត។
ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 11:05 AM, ចំនួនអ្នកអានៈ 44ដង
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនជំនួបខាងលើ លោក Pespan បានលើកឡើងថា «សម្រាប់យើង យើងដឹងហើយ មុនការប្រកួតនេះមកដល់ នៅក្នុងបរិយាកាសបណ្ដាញសង្គមផ្សេងៗ បាននិយាយពីជើងឯក តែបើនិយាយពីក្រុមផ្ទាល់ ទាំងកីឡករ ជាមួយគ្រូបង្វឹកក្នុងក្រុម គឺយើងផ្ដោតអារម្មណ៍លើការប្រកួត មានន័យថា យើងរក្សាដដែល ព្រោះមុនការប្រកួត យើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 11:02 AM, ចំនួនអ្នកអានៈ 51ដង
ហូជីមិញ, វៀតណាម៖ បើទោះបីឃ្លាតឆ្ងាយពីកៅអីនាយករដ្ឋមន្ត្រីកម្ពុជាទៅហើយក្តី សម្តេចតេជោ ហ៊ុន សែន នៅតែបន្តចិញ្ចឹមចិត្តជួយដល់ប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអ្នកដែលបានប្រឹងប្រែងជួយប្រទេសទីម័រឡេស្តេសម្រេចបំណងចូលជាសមាជិកអាស៊ាននោ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 10:59 AM, ចំនួនអ្នកអានៈ 46ដង
តាម Yonhaspan ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចុះឆែកឆេរផ្ទះលោក Yoon ដើម្បីស្វែងរកភស្តុតាងដែលមានជាប់ពាក់ព័ន្ធនឹងគ្រូមន្តអាគមម្នាក់ឈ្មោះ Jeon Seong-bae ឬគេស្គាល់ថា Geon Jin។
ក្រុមរដ្ឋអាជ្ញាត្រូវបានរាយការណ៍ថាកំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយដែលថាសមាជិកនៃអង្គការសាសនា Unification Church បានប្រគល់ខ្សែកពេជ្រមួយ និងកាបូបម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 30-04-2025, 10:56 AM, ចំនួនអ្នកអានៈ 44ដង
ហូជីមិញ, វៀតណាម៖ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលវេលាដែលវៀតណាមខាងជើង វាយដណ្តើមបានវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋអាមេរិក ហើយក៏ជាពេលវេលាដែលវៀតណាម ប្រកាសយ៉ាងមហោឡារិកនៃការបង្រួបង្រួមវៀតណាមខាងជើង និងខាងត្បូង ក្រោយធ្វើសង្គ្រាមអស់ជាច្រើនឆ្នាំ។ ជោគជ័យនៃការបង្រួបបង្រួមរបស់វៀតណាម ត្រូវបានច
 ព័ត៌មានលម្អិត
|
|
|