រុស្ស៉ី មានបំណងរៀបចំកិច្ចប្រជុំកំពូលលេីកដំបូង ជាមួយសម្ព័ន្ធអារ៉ាប់ នៅខែតុលា
ចុះថ្ងៃទី: 18-05-2025, 09:36 AM, ចំនួនអ្នកអានៈ 101ដង
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយនឹងជួយស្វែងមធ្យោបាយដើម្បីធានាដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីវិមានក្រឹមឡាំងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញបណ្តាមេដឹកនាំ និងអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ សម្រាប់កិច្ចប្រជុំកំពូលរុស្ស៉ី-អារ៉ាប់ ដែលគ្រោងរៀបចំជាលើកដំបូងនៅថ្ងៃទី១៥ ខែតុលា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គួរបញ្ជាក់ថា សម្ព័ន្ធអារ៉ាប់ ដែលជាអង្គការក្នុងតំបន់នៃរដ្ឋអារ៉ាប់នៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក មានរដ្ឋសមាជិកចំនួន ២២។ សម្ព័ន្ធនេះចងមេត្រីភាពនឹងគ្នាលេីកិច្ចការនយោបាយ សេដ្ឋកិច្ច និងយោធានៅក្នុងតំបន់។ សេចក្តីរាយការណ៍នេះកើតឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឆ្លងកាត់តំបន់ឈូងសមុទ្រក្នុងសប្តាហ៍នេះ។ ទីក្រុងវ៉ាស៉ីនតោន អះអាងថា មានការធានាបាននូវកិច្ចព្រមព្រៀងជាច្រើន រួមទាំងការប្តេជ្ញាចិត្តវិនិយោគរបស់អារ៉ាប៊ីសាអូឌីតចំនួន ៦០០ពាន់លានដុល្លារ នៅអាមេរិក ការលក់អាវុធអាមេរិកក្នុងទំហំទឹកប្រាក់ ១៤២ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត និងភាពជាដៃគូ AI ជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-06-2025, 09:39 PM, ចំនួនអ្នកអានៈ​ 24ដង
ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​អះអាង​ថា កងពល​រថក្រោះ​ទី៩០ បាន​ទៅដល់​ព្រំដែន​ខាងលិច​តំបន់ Donetsk ហើយ​កំពុង​វាយប្រហារ​តំបន់ Dnispanrospanetrovsk។ អ៊ុយក្រែន​ទទួលស្គាល់​ថា «សត្រូវ​មិន​បោះបង់​ចេតនា» ចូល​តំបន់​នេះ​ទេ ប៉ុន្តែ​កងកម្លាំង​ខ្លួន​កំពុង «ទប់ទល់​យ៉ាង​ក្លាហាន»។ លើស​ពី​នេះ អ្នកនាំពាក្យ​យោធា​អ៊ុយក្រែន ល�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 09:36 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះកិច្ចចរចារវាងមេទ័ពកម្ពុជា និងថៃ ឈានទៅកែសម្រួលកម្លាំងទ័ពនៅតំបន់ជម្លោះ។ សម្តេចតេជោ ចាត់ទុក ការកែសម្រួលកម្លាំងកងទ័ពនៅ​តំបន់​មានជម្លោះ បញ្ជៀសការប៉ះ​ទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។ សម្តេចតេជោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 09:26 PM, ចំនួនអ្នកអានៈ​ 23ដង
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា គណៈប្រតិភូអាមេរិកដែលនឹងរួមមាន រដ្ឋមន្ត្រីរតនាគារ លោក Scott Bessent, រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្ម លោក Jamieson Greer។ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី លោក He Lifeng នឹងដឹកនាំគណៈប្រតិភូចិន។ កិច្ចចរចានេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 06:25 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់,​ សូមសាធារណជន និងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «ស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 06:20 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ដំណើរអញ្ជើញចូលរួមសន្និសីទនេះ ធ្វើឡើងតបតាមការអញ្ជើញ​របស់​លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 06:26 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥, លោកជំទាវ ហ៊ុន ម៉ាលី បានដឹកនាំថវិការបស់ក្រុមហ៊ុន និងពីសប្បុរសជន ចំនួន ៨០ ២៥០ ដុល្លារអាម៉េរិក និង ៥ ០០០ ០០០ រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 06:13 PM, ចំនួនអ្នកអានៈ​ 32ដង
ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin ក្នុងការបង្ហោះមួយលើ Telegram ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានកម្ទេចដ្រូនអ៊ុយក្រែន ៩គ្រឿង ដែលហោះសំដៅឆ្ពោះទៅរករដ្ឋធានីមូស្គូ នៅព្រឹកថ្ងៃអាទិត្យនេះ។ លោកបន្ថែមថាមន្ត្រីសង្រ្គោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ជាទីដែលបំណែកដ្រូនបានធ្លាក់។ ប៉ុន្តែលោកមិនប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-06-2025, 06:12 PM, ចំនួនអ្នកអានៈ​ 35ដង
តាមក្រសួងការបរទេសចិន លោក He Lifeng នឹងបំពេញទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែមិថុនា។ ក្រសួងបន្ថែមថាកិច្ចចរចាលើកដំបូងនៃយន្ដការពិគ្រោះយោបល់ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងចិន-អាមេរិក​ជាមួយសហរដ្ឋអាមេរិកនឹងត្រូវប្រព្រឹត្តទៅអំឡុងដំណើរទស្សនកិច្ចរបស់លោក He Lifeng។ ក្រសួងការបរទេសច�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-06-2025, 05:07 AM, ចំនួនអ្នកអានៈ​ 114ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្ដាញសង្គម សម្ដេចបវរធិបតី បានអះអាងថា ល្ងាចនេះ សម្តេចបានពិភាក្សាតាមទូរសព្ទជាមួយ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ដោយសម្តេចបាន ចូលរួមអបអរសាទរចំពោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-06-2025, 05:05 AM, ចំនួនអ្នកអានៈ​ 99ដង
លោក Merz បានប្រាប់សន្និសីទធុរកិច្ចមួយនៅទីក្រុងប៊ែរឡាំងថា «ខ្ញុំបានជួបជាមួយសមាជិកព្រឹទ្ធសភាមួយចំនួននៅវិមាន Caspanitol Hill ហើយបានប្រាប់ពួកគេឲ្យពិនិត្យមើលការបំពាក់អាវុធឡើងវិញដែលរុស្ស៊ីកំពុងធ្វើ»។ រុស្ស៊ីបានប្ដូររោងចក្រការពារជាតិរបស់ខ្លួនឲ្យផលិតពេញម៉ោងចាប់តាំងពីការឈ្លានពានអ៊ុយក្រែនឆ្នាំ ២០២២ ហើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 07-06-2025, 05:02 AM, ចំនួនអ្នកអានៈ​ 113ដង
រាជធានីភ្នំពេញ៖កិច្ចប្រជុំតទល់គ្នារវាងលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ខណៈគណៈកម្មធិការទី៥ នៃរដ្ឋសភាដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:14 PM, ចំនួនអ្នកអានៈ​ 99ដង
លោក Costa បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «តុលាការ ICC ពុំមានគោលជំហរប្រឆាំងប្រជាជាតិណាមួយឡើយ ប៉ុន្តែប្រឆាំងនិទណ្ឌភាព ឬភាពរួចផុតពីសំណាញ់ច្បាប់។ ពួកយើងចាំបាច់ត្រូវតែការពារឯករាជ្យ និងសុក្រឹតភាពរបស់តុលាការអន្តរជាតិនេះ។ ច្បាប់ចាំបាច់ត្រូវតែទទួលជ័យជម្នះលើអំណាច»។ ប្រធានក្រុមប្រឹក្សាអឺរ៉ុ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:12 PM, ចំនួនអ្នកអានៈ​ 103ដង
ឧត្តមស្នងការទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សរបស់ UN លោក Volker Turk បាននិយាយក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា «ខ្ញុំអំពាវនាវឱ្យមានការពិចារណាឡើងវិញជាបន្ទាន់ និងការដកចេញវិញនូវវិធានការទាំងនេះ។ ការវាយប្រហារនៅក្នុងកម្រិតជាតិឬអន្តរជាតិ ប្រឆាំងចៅក្រមដែលគ្រាន់តែបំពេញភារកិច្ចច្បាប់របស�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:09 PM, ចំនួនអ្នកអានៈ​ 112ដង
កាលពីព្រឹកថ្ងៃសុក្រ មន្ត្រីសេតវិមានម្នាក់ទៀតបាននិយាយថា លោក ត្រាំ និងលោក Musk នឹងនិយាយគ្នានៅថ្ងៃសុក្រ ដែលដំណឹងនេះបានជួយឲ្យភាគហ៊ុនក្រុមហ៊ុន Tesla ស្ទុះឡើងវិញរហូតដល់ ៥% ក្នុងការជួញដូរមុនម៉ោង បន្ទាប់ពីបានធ្លាក់ចុះជាប្រវត្តិសាស្ត្រជាង ១៤% កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែមន្ត្រីសេតវិមានចុងក្រោយបានបញ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-06-2025, 09:04 PM, ចំនួនអ្នកអានៈ​ 111ដង
រាជធានីភ្នំពេញ៖ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើង។ ខ្ញ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1369 នាក់
ម្សិលមិញ : 11931 នាក់
សរុបទាំងអស់ : 8709481 នាក់