ឧបនាយករដ្ឋមន្ត្រី ស សុខា វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាងកម្ពុជា-រុស្ស៊ី
ចុះថ្ងៃទី: 27-05-2025, 07:28 PM, ចំនួនអ្នកអានៈ 96ដង
រាជធានីភ្នំពេញ៖ជាកិច្ចចាប់ផ្ដើម លោកអភិសន្តិបណ្ឌិត បានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា និងមកកាន់ក្រសួងមហាផ្ទៃ របស់ឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) និងសហការី នៃអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី និងសហការីចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។ នៅក្នុងជំនួបពិភាក្សា លោកអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៥៦ តាំងពីសម័យសហភាពសូវៀត និងរដ្ឋកម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកនៃភាគីទាំងពីរ។ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា លោកអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលរុស្ស៊ី ដែលនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដែលចាប់តាំងពីរឆ្នាំ១៩៨០ រហូតមក ភាគីរុស្ស៊ីបានទទួលសិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សាអប់រំលើមុខជំនាញផ្សេងៗ។ ទន្ទឹមនេះ លោកអភិសន្តិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ដែលកិច្ចប្រជុំនេះគឺជាយន្តការដ៏មានសារៈសំខាន់ណាស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី និងបានថ្លែងអំណរគុណដល់ស្ថាប័ននានានៃភាគីរុស្ស៊ី ដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើន លើជំនាញផ្សេងៗដល់មន្ត្រីនគរបាលជាតិកម្ពុជា។ ជាការឆ្លើយតប លោក អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណចំពោះ លោកអភិសន្តិបណ្ឌិត ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួបគណៈប្រតិភូការិយាល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី។ នៅក្នុងជំនួបនេះ លោក អ៊ីហ្គ័រ ក្រាស្នូវ បានធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ការិល័យអគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ី ដែលមានផ្អែកមួយចំនួនអាចមានលទ្ធភាព បង្កើតកិច្ចសហប្រតិបត្តិការណាមួយជាមួយក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាគ្រឿងញៀនជាដើម។ ក្នុងជំនួបនេះផងដែរ លោកអភិសន្តិបណ្ឌិត និងលោក អ៊ីហ្គ័រ ក្រាស្នូវ បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 31-05-2025, 02:03 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក សុខុម រិទ្ធីវុធ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈទន្តពេទ្យកម្ពុជា លោកវេជ្ជបណ្ឌិត វ៉ា សាវុធ អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 01:58 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ការសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ទៅណែនាំ​ លោកស្រី​ អេន​ ចរិយា​ ជុំវិញការបង្ហោះវីដេអូ​ សកម្មភាព​ និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​ តាមបណ្តាញស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 01:51 PM, ចំនួនអ្នកអានៈ​ 35ដង
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ (Shangri - La Dialogue 2025) មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការពារជាតិចំនួន ៤៧ប្រទេស, មន្ត្រីយោធាជាន់ខ្ពស់ និងបណ្តាស្ថាប័ន អ្នកវិភាគលើបញ្ហាសន្តិសុខ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន, អាស៊ី ប៉ាស៊ីហ្វិកនិង អឺរុប។ តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្ទៀន ហ្គាយហ្គើរិច (Bastian Giegeric
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 01:46 PM, ចំនួនអ្នកអានៈ​ 22ដង
ជប៉ុន៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្លួនស្រលាញ់ទ័ព តែចង់ឱ្យទ័ពច្បាំងយ៉ាងម៉េចបើបំបាក់ទឹកចិត្តគេមុនឡើងច្បាំង ?[...] នៅពេលដែលខ្មែរគ្នាឯងជជែកចង់ឈ្នះរឿងនយោបាយ បំបាក់ទឹកចិត្តទ័ពចង់ឱ្យអ្នកនេះខុស អ្នកនោះខុស ថាឱ្យរដ្ឋាភិបាល។ ធ្វើពេលណាមិនធ្វើ ធ្វើពេលយើងជិតវ៉ៃគ្នា ហើយអាហ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 12:24 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការគិតគូរកងទ័ពយើងគិតរាប់សិបឆ្នាំមកហើយ គ្រឿងហូបចុក គោលរបបហូបរបស់ទាហានជួរមុខ ជិតស្មើមួយគុណនឹងពីរជាមួយទាហានជួរក្រោយ។ គ្រាន់តែកងទ័ពជាង២ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលត្រូវទម្លាក់ថវិកាបន្ថែមបំប៉នមួយជិតគុណពីរអ្នកជួរមុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 12:21 PM, ចំនួនអ្នកអានៈ​ 24ដង
ថ្លែងក្រោយចប់ការប្រកួតនៅចំពោះមុខកីឡាករសញ្ជាតិព័រទុយហ្គាល់ដែលបានរួមចំណែកទទួលបានជ័យជម្នះផងនោះ លោក Amorim បានឱ្យដឹងថា «គ្មាននរណាម្នាក់ដឹងមុននោះទេ ហើយក៏មិនដឹងថា នឹងមានអ្វីកើតឡើងដែរ»។ ទោះជាយ៉ាងណា អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែសង្ឃឹម និងជឿជាក់ថា Bruno នឹងបន្តលេងនៅ Man Utd ទៀត។Manchester United បា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 12:18 PM, ចំនួនអ្នកអានៈ​ 46ដង
តាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី កិច្ចប្រឹងប្រែងកំពុងបន្តធ្វើឡើងដើម្បីស្វែងរកអ្នកដែលជាប់នៅក្រោមថ្មដែលបានបាក់រលំ។ ការបាក់រលំថ្មនេះបានកើតឡើង ក្នុងទីក្រុង Cirebon នៃខេត្ត West Java ជាទីដែលប្រព័​ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីសកម្មភាពគ្រឿងចក្រកំពុងជីកគាស់ថ្ម ហើយបុគ្គលិកជួយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:55 AM, ចំនួនអ្នកអានៈ​ 42ដង
តូក្យូ, ជប៉ុន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:50 AM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:42 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហានរង ដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិជាទីស្នេហា ពិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:37 AM, ចំនួនអ្នកអានៈ​ 38ដង
ការលូតលាស់នេះ​ កើតឡើងដោយសារតែការប្រើប្រាស់សេវាកម្ម AI ពី Anthrospanic ដោយក្រុមហ៊ុនផ្សេងៗ។​ ប្រព័ន្ធ Claude chatbot របស់ Anthrospanic មិនទទួលបានការពេញនិយមក្នុងវិស័យអ្នកប្រើប្រាស់ទូទៅដូចជា ChatGPT នៃ OspanenAI​ តែ ប៉ុន្តែវាបានទទួលការបញ្ជារទិញយ៉ាងខ្លាំងពីវិស័យអាជីវកម្ម​នេះ។ វិនិយោគិន Alex Clayton បាននិយាយថា Anthrospanic អាចក្លាយជាក្រុមហ៊ុន softw
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:35 AM, ចំនួនអ្នកអានៈ​ 41ដង
លោកប្រមុខមន្ទីរបញ្ចកោណ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសចូលរួមវេទិកាសន្តិសុខប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរី ខណៈរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងមានជម្លោះជាមួយ ទីក្រុងប៉េកាំង លើបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា និងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នានៅជុំវិញពិភពលោក។ ចាប់តាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:33 AM, ចំនួនអ្នកអានៈ​ 48ដង
បុរសសញ្ជាតិអ៉ីតាលី វ័យ ៥៧ឆ្នាំខាងលើនេះ មានស្ថិតិដឹកនាំឈ្នះ ៥១.១% កាលពីដឹកនាំ AC Milan លើកដំបូងនាអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ក្លិបបាល់ទាត់ AC Milan បានសម្រេចតែងតាំងអតីតគ្រូបង្វឹកចាស់របស់ពួកគេឡើងវិញ គឺលោក Massimiliano Allegri ដើម្បីជំនួសតំណែងលោក Sergio Conceicao ដែលត្រូវបានដកតួនាទីធំនេះកាលពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 31-05-2025, 10:29 AM, ចំនួនអ្នកអានៈ​ 35ដង
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅឯពិធីជួបជុំមួយក្នុងរដ្ឋ Pennsylvania លោក ត្រាំ បានលើកឡើងថា «យើងនឹងដំឡើងការយកពន្ធពី២៥ ដល់៥០ភាគរយ ជាពន្ធលើ ដែកថែមដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ហើយដែលនឹងធានាបន្ថែមដល់ឧស្សាហកម្មដែកថែប ក៏ដូចជាបង្កើតការងារនៅក្នុងសហរដ្ឋអាមេរិក»។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 30-05-2025, 06:59 AM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេពញ៖ នា​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺរ៉ូយ៉ាល់ ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើង ក្រោមធអិបតីភាព ​លោកបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់​អគ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1438 នាក់
ម្សិលមិញ : 10893 នាក់
សរុបទាំងអស់ : 8628441 នាក់