ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវបិទខ្ទប់ ១ខែ ត្រៀមជើងឯក SEA V.League 2025 នាខែកក្កដា |
|
ចុះថ្ងៃទី: 06-05-2025, 11:33 AM, ចំនួនអ្នកអានៈ 51ដង |
|
រាជធានីភ្នំពេញ៖នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយបញ្ចប់បេសកកម្មដឹកនាំក្រុមបាល់ទះវិសាខា ចូលរួមការប្រកួតពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅកោះតៃវ៉ាន់ ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីថ្មីៗ។
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រមូលផ្ដុំបិទខ្ទប់រយៈពេល ១ខែ ដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតបាល់ទះជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ (SEA V.League 2025) នាខែកក្កដាខាងមុខ ។
ក្រោយរបូតពាន WSVI ខាងលើ ក្រុមបាល់ទះវិសាខា ដែលសម្បូរដោយកីឡាករជម្រើសជាតិ ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ លើកទឹកចិត្ត និងជំរុញឲ្យប្រមូលអារម្មណ៍ឡើងវិញ ដ្បិតវាគ្រាន់ជាសុបិន្ដអាក្រក់ និងជាអតីតកាល ហើយត្រូវផ្ដោតបច្ចុប្បន្ន និងអនាគត ដោយលោកនឹងអនុញ្ញាតឲ្យពួកគេសម្រាក ១សប្ដាហ៍ មុនត្រឡប់មកប្រមូលផ្ដុំបិទខ្ទប់រយៈពេល ១ខែ ដើម្បីត្រៀមការប្រកួត SEA V.League 2025។
លោកបន្ដថា «យើងមានភារកិច្ចមួយទៀត គឺ SEA V.League នៅខែកក្កដា ។ អ៊ីចឹងយើងត្រូវប្រមូលផ្ដុំបិទខ្ទប់ ហើយចាប់ពីពេលចូលមកវិញ គឺបិទខ្ទប់អត់ឲ្យទៅណាទេ ក្នុងរយៈពេល ១ខែ ។ ដូច្នេះសម្រាក ៧ថ្ងៃ ទៅលេងផ្ទះ គឺសមរម្យហើយ ហើយសុំអធ្យាស្រ័យក្រុមគ្រួសារ ប្រពន្ធកូន ក្នុងការប្រមូលផ្ដុំបិទខ្ទប់រយៈពេល ១ខែ ធ្វើម៉េចឲ្យការប្រកួត SEA V.League បានល្អប្រសើរ លើកទឹកចិត្ដខ្លួនឯងឡើងវិញ»។
គួរដឹងថា ក្រុមបាល់ទះកម្ពុជា បានទទួលកៅអីលេងជើងឯកបាល់ទះអាស៊ីអាគ្នេយ៍កម្រិតទី១ ឬ SEA V.League បន្ទាប់ពីគ្រងជើងឯកពានកម្រិតទី២ ឬ SEA V.League Challenge កាលពីឆ្នាំ២០២៤ នៅកម្ពុជា ។ សម្រាប់ការប្រកួតជើងឯក SEA V.League 2025 ផ្នែកបុរសនេះដែរ កម្ពុជា នឹងត្រូវជួបជាមួយក្រុមថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន គ្រាដែលការប្រកួតនឹងធ្វើឡើង ២ជើង ដោយជើងទី១ នឹងតប្រកួតនៅហ្វីលីពីន ចន្លោះថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា និងជើងទី២ ប្រកួតនៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៕




ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 06-05-2025, 08:31 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនស្ដ្រី២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងបើករថយន្ដដេញបំបុកស្រីម្នាក់ បណ្ដាលឲ្យរងរបួស និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 08:24 PM, ចំនួនអ្នកអានៈ 45ដង
រាជធានីភ្នំពេញ៖ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការតឱណាងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហការី
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 08:16 PM, ចំនួនអ្នកអានៈ 42ដង
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ គ្រឿងបំពាក់ និងសព្វាវុធយោធា កាន់តែរីកចម្រើនឡើងជាលំដាប់ ហើយបច្ចេកវិទ្យាខ្លះគឺឈានឡើងដល់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដូច្នេះ កម្ពុជា បានពង្រឹងមសមត្ថភាពកងទ័ពជាប់ជាប្រចាំលើកិច្ចការងារនេះ។ ខណៈគ្រឿងបំពាក់ដែលនឹងចូលរួមធ្វើសមយុទ្ធនេះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 08:13 PM, ចំនួនអ្នកអានៈ 29ដង
ការសម្រេចចិត្តនេះ គឺជាសញ្ញាបង្ហាញពីរបៀបដែលឥណ្ឌាកំពុងព្យាយាមទាញយកប្រយោជន៍ពីការផ្អាកជាឯកតោភាគីនូវសន្ធិសញ្ញាទឹក Indus ឆ្នាំ ១៩៦០ បន្ទាប់ពីការវាយប្រហារដ៏សាហាវមួយកាលពីថ្ងៃទី២២ ខែមេសា នៅកន្លែងទេសចរណ៍មួយក្នុងតំបន់កាស្មៀរ ដែលបានសម្លាប់មនុស្ស ២៦នាក់។ ឥណ្ឌាបានចោទប្រកាន់ថា «ភេរវករ» ទាំងពីរនាក់ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 03:26 PM, ចំនួនអ្នកអានៈ 48ដង
ខេត្តកណ្ដាល៖ សមិទ្ធផលក្នុងវត្តអង្គពពាយមានជ័យ ដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារ សាលាពុទ្ធិកបឋមសិក្សាថ្មី សាលាអនុគណ សាលាសមាធិ សាលនិច្ចភត្ត កុដិចំនួន២ ចាក់បេតុង និងក្លោងទ្វារចំនួន២ ដងទង់១គូ តូបបារមី ១គូ ព្រមទាំងសមិទ្ធផលសំខាន់ៗផ្សេងទៀតស្ថិតក្នុងបរិវេណវត្តផងដែរ។
ឧបនាយករដ្ឋមន្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 03:11 PM, ចំនួនអ្នកអានៈ 60ដង
សកម្មភាពខាងលើ គឺជាចំណាត់ការកំណែទម្រង់ថ្មីចុងក្រោយមួយទៀត នៅមន្ទីរបញ្ចកោណ ក្រោមរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកន្លងមកបានបណ្តេញ មន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបរួចស្រេចទៅហើយ ក្នុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ លោក Hegseth ក៏បានបញ្ជាឱ្យបន្ថយ១០ភាគរយបន្ថែមទៀត នៃចំនួនឧត្តមសេនីយ៍ ដែលមានឋានន្តរសក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 03:10 PM, ចំនួនអ្នកអានៈ 41ដង
រាជធានីភ្នំពេញ៖ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 03:08 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖នារសៀលអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានហៅទូរស័ព្ទទៅលោក អាន់តូនី អាល់បានី (Anthony Albenese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 03:06 PM, ចំនួនអ្នកអានៈ 54ដង
រាជធានីភ្នំពេញ៖លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា «ជំងឺទឹកនោមផ្អែមមិនមែនកើតមានតែនៅកម្ពុជានោះទេ គឺកើតមាននៅលើសកលលោក ។ កាលណាដែលយើងនៅបណ្ដែតបណ្ដោយខ្លួន មិនថែទាំសុខភាព និងទៅពិនិត្យសុខភាពជាទៀងទាត់ ឬទាន់ពេលវេលា ពេលធ្លាក់ខ្លួនឈឺ ប៉ះពាល់ដល់ក្រលៀន និងដំណាក់កាលចុងក្រោយត្រូវលាងឈាម ទើបយើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 02:59 PM, ចំនួនអ្នកអានៈ 56ដង
ឥណ្ដូនេស៊ី៖ ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅប្រទេសឥណ្ឌូនេស៊ី។
ថ្លែងចេញពីប្រទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 02:56 PM, ចំនួនអ្នកអានៈ 51ដង
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនយ៉ាងហោច១៩គ្រឿង ត្រូវបានបាញ់កម្ទេចចោល ពេលហោះឆ្ពោះមកកាន់មូស្គូ ពីទិសដៅផ្សេងៗគ្នា ហើយហេតុការណ៍នេះមិនបានបណ្តាលឱ្យមានការខូចខាតខ្លាំង ឬមនុស្សរងគ្រោះថ្នាក់នោះទេ។ ចំណែកកាលពីថ្ងៃចន្ទកន្លងទៅ លោក Sobynin បានប្រាប់ថា កងការពារដែនអាកាសរុស្ស៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 02:55 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖ក្ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។
ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 12:02 PM, ចំនួនអ្នកអានៈ 53ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបសំដែងការគួរសមនោះ លោក Long Xiongfei បានលើកឡើងថា «ក្រុមហ៊ុន តេ ហ្សុង នាំយកបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រទេសចិន និងជំនាញត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាព ឧបករណ៍-គ្រឿងចក្រ សម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម»។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 11:53 AM, ចំនួនអ្នកអានៈ 55ដង
ជុំវិញដំណឹងនេះ គ្រាន់តែទទួលបានភ្លាម Reuters បានទាក់ទងទៅសុំ OspanenAI និង Windsurf ដើម្បីបំភ្លឺ ប៉ុន្តែមិនឆ្លើយតប។ Windsurf ដែលពីមុនត្រូវបានគេស្គាល់ថា Codeium ថ្មីៗនេះបានពិភាក្សាជាមួយអ្នកវិនិយោគរួមទាំង General Catalyst និង Kleiner Perkins ដើម្បីរៃអង្គាសមូលនិធិក្នុងតម្លៃ ៣ពាន់លានដុល្លារ។ នេះបើយោងតាម Bloomberg News ។
សារព័ត៌មាន Bloomberg បានរាយការណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-05-2025, 11:50 AM, ចំនួនអ្នកអានៈ 51ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះថា តាមគម្រោងអង់គ្លេស ត្រូវលេង ២ប្រកួតនាខែក្រោយនេះ ពោលគឺត្រូវប៉ះក្រុមជម្រើសជាតិអង់ដូរ៉ា នៅទីក្រុង Barcelona នាថ្ងៃទី០៧ ខែមិថុនា មុនពេលលេងមិត្តភាពអន្តរជាតិទល់នឹងសេណេហ្គាល់ នៅកីឡដ្ឋានរបស់ក្លិប Nottingham Forest ៣ថ្ងៃបន្ទាប់។
លោក Thomas Tuchel អ្នកចាត់
 ព័ត៌មានលម្អិត
|
|
|