ក្រសួងរៀបចំដែនដី ជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ សម្រាប់គ្រួសារមានប្រាក់ចំណូលមធ្យម និងទាប
ចុះថ្ងៃទី: 24-04-2025, 06:37 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ:នៅក្នុងអនុស្សរណៈដែលរៀបចំឡើងនៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោករដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្នានលំនៅឋាន និងលោក លោកស្រី​ ថ្នាក់ដឹកនាំនាយកដ្ឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយផ្អែកលើគោលនយោបាយជាតិ ស្តីពីលំនៅឋានរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក នៅទី២៤ ខែមេសា ឆ្នាំ២០២៥នេះ បានព្រមព្រៀងគ្នាបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តសកម្មភាពជាក់លាក់ សំដៅចូលរួមសម្រេចចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីលំនៅឋាន ក្នុងការផ្តល់ជូនដល់ប្រជាពលរដ្ឋនូវលទ្ធភាពទទួលបានលំនៅឋាន សមរម្យសម្រាប់ការរស់នៅប្រកប ដោយសុខុមាលភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជា ពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ។ ដោយផ្អែកតាមអនុស្សរណៈនេះ អគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក នៅបានយល់ព្រមសហការគ្នា ជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ លំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារ មានប្រាក់ចំណូលមធ្យម និងទាប ស្របតាមគោលនយោបាយជាតិស្តីពីលំនៅឋាន ទៅតាមជំនាញនិងបទពិសោធន៍របស់ភាគី អគ្គនាយកដ្ឋានលំនៅឋាននិងក្រុមហ៊ុន អេជេន២១ ក្លូប៊ល ឯ.ក។ លោក លាង មុនីរិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ក្រុមហ៊ុន អេជេន២១ គ្លូបប៊ល.ឯក ដែលបានចូលរួមរៀបចំផ្ទះគំរូ នៅក្នុងក្រុងរុនតាឯកតេជោសែន និងនៅក្នុងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាបអាចជ្រើសរើស ក្នុងការសាងសង់លំនៅឋានស្របទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន លទ្ធភាព និងកម្រិតប្រាក់ចំណូល របស់ក្រុមគ្រួសារនីមួយៗ។ លើសពីនេះ លោក ប្រាក់ អង្គារ៉ា បានបង្ហាញក្តីសង្ឃឹមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតបានជាក្របខណ្ឌ នៃកិច្ចសហប្រតិបត្តការមួយច្បាស់លាស់ និងជិតស្និទ្ធរវាអគ្គនាយកដ្ឋានលំនៅឋាននិង ក្រុមហ៊ុន អេជេន២១ គ្លូបប៊ល.ឯក ហើយដែលអាចផ្តល់ផលជាវិជ្ជមាន ដល់ភាគីទាំងពីរក៏ដូចជា បង្កើនលទ្ធភាពដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាបអាច ទទួលបានលំនៅឋានសមរម្យសម្រាប់ការរស់នៅស្របតាមចក្ខុវិស័យនៃគោលនបាយជាតិស្តីពីលំនៅឋាន និងអាចរួមចំណែកអនុវត្តនៅតាមទស្សនទាន «ប្រជាពលរដ្ឋគ្រប់រូបមានលំនៅឋានសមរម្យសម្រាប់ការរស់នៅ»។ ជាលទ្ធផលគិតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយបណ្តាវិស័យឯកជន ក្នុងគោលដៅអនុវត្តគម្រោងសាងសង់ លំនៅឋានតម្លៃសមរម្យនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល បានប្រមាណ ១១ ៤៩៥ ខ្នង និងចំណែកឯកជន។ គម្រោងទាំងនេះ នៅមិនទាន់ឆ្លើយតប និងដោះស្រាយបញ្ហាកង្វះលំនៅឋានសម្រាប់គ្រួសារប្រជាជន មានចំណូលមធ្យមចំណូលទាបនិងជនងាយរងគ្រោះនៅឡើយ។ គោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺធ្វើយ៉ាងណាពង្រីកវិសាលភាពគម្រោងទូទាំង២៥រាជធានី ខេត្ត ជាពិសេសភូមិសាស្រ្ត នៅតាមទីក្រុង និងទីប្រជុំជនសំខាន់ៗ ដើម្បីសម្រេចនូវចក្ខុវិស័យដែលបានកំណត់នៅក្នុងគោលនយោបាយជាតិស្តីពីលំនៅឋាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 26-04-2025, 01:26 PM, ចំនួនអ្នកអានៈ​ 19ដង
រាជធានីភ្នំពេញ:ជាការពិតអ្នកគាំទ្រទាំងអស់គួរឈប់បារម្ភទៅ ក្រោយពីអ្នកគ្រប់គ្រងកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២៥ បានបង្ហាញពីសុក្រិតភាពច្បាស់លាស់សម្រាប់បេក្ខភាព ក្នុងឆ្នាំ២០២៥នេះ។​កម្មវិធីប្រកួតសម្រស់កញ្ញាឯកចក្រវាឡកម្ពុជា ២០២៥ ឬ Miss Universe Cambodia 2025 បានប្រកាសបើការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៥ ខ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:22 PM, ចំនួនអ្នកអានៈ​ 13ដង
លោក ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ជាមួយភរិយារបស់លោក គឺលោកស្រី Melania Trumspan។ បុរីវ៉ាទីកង់បានឱ្យដឹងថា មានប្រតិភូបរទេសសរុប១៣០ មកចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍នេះ ក្នុងនោះមាន​ទាំងប្រមុខរដ្ឋ៥០រូប និងមហាក្សត្រ-មហាក្សត្រី១០អង្គ។ ប្រធានាធិបតីអាមេរិក លោក ដូណាល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:20 PM, ចំនួនអ្នកអានៈ​ 12ដង
បន្ទាប់ពីទៅដល់ទីក្រុងរ៉ូមកាលពីយប់ថ្ងៃសុក្រ ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វងស៉ីស លោក ត្រាំ បានបង្ហោះសារថា រុស្ស៉ីនិងអ៊ុយក្រែន កំពុងខិតកាន់តែទៅជិតការសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់មួយ ហើយភាគីទាំងពីរនាពេលនេះ​ គួរតែជួបមុខគ្នាផ្ទាល់ក្នុងកម្រិតខ្ពស់ ដើម្បីសម្រេចរឿងនោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:18 PM, ចំនួនអ្នកអានៈ​ 13ដង
ការបិទនេះបានបង្ខំឱ្យជើងហោះហើរឆ្ពោះទៅទិសខាងលិច ជាពិសេសគឺជើងហោះហើរចាកចេញពីមជ្ឈមណ្ឌលភាគខាងជើងសំខាន់ៗដូចជា ញូវដេលី ដើម្បីធ្វើផ្លូវឡើងវិញ ជាធម្មតាវាងឆ្ពោះទៅភាគខាងត្បូងលើរដ្ឋ Gujarat ឬ Maharashtra ហើយបន្ទាប់មកខាងលិចលើសមុទ្រអារ៉ាប់ ដោយឆ្លងកាត់ប្រទេសប៉ាគីស្ថានទាំងស្រុង។ បន្ទាប់ពីមានភាពតានតឹងផ្នែកភូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:16 PM, ចំនួនអ្នកអានៈ​ 14ដង
យោធាឥណ្ឌាបានប្រាប់ថា ទាហានរបស់ខ្លួនបានបាញ់ឆ្លើយតបចំពោះ ការបាញ់កាំភ្លើងចេញមកពីប៉ុស្តិ៍យោធាមួយចំនួនរបស់ប៉ាគីស្ថាន ដែលបានចាប់ផ្តើមកាលពីអំឡុងយប់រំលងធ្រាត្រ ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ នៅតាមបណ្តោយព្រំប្រទល់ប្រវែង៧៤០គីឡូម៉ែត្រ ដែលខណ្ឌចែកផ្នែករបស់ឥណ្ឌានិងផ្នែករបស់ប៉ាគីស្ថាន នៅតំបន់ Kashmir។ យោធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 26-04-2025, 01:10 PM, ចំនួនអ្នកអានៈ​ 0ដង
ថ្លែងនៅក្រៅជំនួបរវាងក្រុមរដ្ឋមន្រ្តីការបរទេសអាស៉ីកណ្តាលនិងចិន ក្នុងប្រទេសកាហ្សាក់ស្ថាន លោក Wang បានលើកឡើងថា ទីក្រុងប៉េកាំងនឹងស្វែងរកសាមគ្គីភាព ជាមួយបណ្តាប្រទេសដទៃទៀត ជុំវិញស្ថានការណ៍ពន្ធគយ ហើយបកអាក្រាតភាពអត្មានិយមជាខ្លាំង និងទង្វើសម្លុតគំរាមរបស់ប្រទេសមួយចំនួន។ លោក Wang បានបន្តថា ប្រទេសច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:36 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ:នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញផែនការណែនាំ ស្ដីពី ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស៕ ខាងក្រោមនេះ ជាផែនការការពារសន្តិសុខ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ដែលមានខ្លឹមសារទាំងស្រុង៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:31 PM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ:មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងការខិតខំស្វះស្វែងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការប្រមូលវិភាគទានជូនមូលនិធិគន្ធបុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:26 PM, ចំនួនអ្នកអានៈ​ 49ដង
នេះយោងតាមការជូនដំណឹងផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ដោយផ្អែកលើសេចក្ដីប្រកាសរបស់ AFC កាលពីថ្មីៗ ដើម្បីធានាឲ្យការប្រកួតកាន់តែសុក្រិត្យ និងមានភាពច្បាស់លាស់ កាន់តែខ្លាំង។ ប៉ុន្ដែអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នេះ ក្រៅពីដំឡើងប្រព័ន្ធ VAR សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក៏នឹងរៀបចំដំឡើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:07 PM, ចំនួនអ្នកអានៈ​ 50ដង
លោក Lavrov ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS News ដែលត្រូវបានបង្ហោះលើអនឡាញកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ ក្នុងបទសម្ភាសន៍នោះ ប្រមុខការទូតរុស្ស៉ីរូបនេះបានបង្ហើបដែរថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីកិច្ចព្រមព្រៀងមួយ ហើយយើងត្រៀមខ្លួនជាស្រេចដើម្ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:04 PM, ចំនួនអ្នកអានៈ​ 48ដង
អ្នកនាំពាក្យរដ្ឋាភិបាលថៃ​ លោក Jirayu Houngsub បានឱ្យដឹងថាលោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រ ទី២៥ ខែមេសានេះ។ លោកបន្ថែមថាលោកស្រី មានអាការៈគ្រុនក្ដៅ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសកម្ពុជា។ តាមលោក Jirayu Houngsub កិច្ចប្រជុំនានានៅថ្ងៃសុក្រនេះក៏ត្រូវបានលើកពេលផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 25-04-2025, 12:02 PM, ចំនួនអ្នកអានៈ​ 59ដង
លោក Rutte បានប្រាប់អ្នកសារព័ត៌មាន ខាងក្រៅសេតវិមានថា នៅឯ NATO យើងទាំងអស់គ្នាយល់ស្របថា រុស្ស៉ីជាការគំរាមកំហែងរយៈពេលវែង ចំពោះទឹកដីរបស់អង្គការណាតូ ចំពោះទឹកដីអឺរ៉ុប និងតំបន់អាត្លង់ទិកទាំងមូល។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តចំពោះអង្គការណាតូ ទោះបីជាទីក្រុងវ៉ាស៉ីនតោន ងាកទៅផ្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 08:49 PM, ចំនួនអ្នកអានៈ​ 79ដង
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានសរសេរថា «ខ្ញុំមិនសប្បាយចិត្តនឹងការវាយប្រហាររបស់រុស្ស៊ីលើកៀវទេ។ វាជា​ទង្វើ​ដែល​មិន​ចាំបាច់ ហើយ​កើតឡើង​នៅពេល​មិន​សមរម្យ​បំផុត»។ នេះគឺជាការស្តីបន្ទោសដ៏កម្រមួយពីលោក ត្រាំ ទៅលើលោក ពូទីន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 07:13 PM, ចំនួនអ្នកអានៈ​ 64ដង
ខេត្តកែប៖ ថ្លែងក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សា ហ្វឹកហ្វឺន បំប៉នសមត្ថភាពរបស់យោធា។ លោកបានចាត់ទុកថា ការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពរបស់យោធាគឺជារឿងដែលចាំបាច់ និងត្រូវបន្តឲ្យបានជាប់ជាប្រចាំ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-04-2025, 07:05 PM, ចំនួនអ្នកអានៈ​ 72ដង
ខេត្តពោធិ៍សាត់៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គិតមកដល់ពេលនេះ កំពុងសម្រុកការងារអ៊ុតបេតុងកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ស្ពាននេះមានក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5307 នាក់
ម្សិលមិញ : 7708 នាក់
សរុបទាំងអស់ : 8333284 នាក់