ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន, ដីធ្លីទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង
ចុះថ្ងៃទី: 24-04-2025, 12:27 PM, ចំនួនអ្នកអានៈ 224ដង
រាជធានីភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ ដែលមានទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌលើកលែង ពន្ធ ដូចខាងក្រោម៖ ក៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។ ខ៖ ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង ត្រូវបានលើកលែង។ គ៖ ចំពោះដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖ * ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ * ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ច របស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ * ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល * ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល * ដីដែលជាកម្មសិទ្ធិរបស់សហគមន៍ * ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ * ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ * ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម * ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារ ក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។ ដីធ្លីមិនបានប្រើប្រាស់ ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង មិនមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ នោះទេ ខណៈដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 02-05-2025, 01:21 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ ការអំពាវនាវបែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងឱកាសអញ្ជើញលោក និងក្រុមគ្រួសារ មកផ្ទេរការិយាល័យបោះឆ្នោត ពីខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញ និងចុះត្រួតពិនិត្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:17 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹកនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:11 PM, ចំនួនអ្នកអានៈ​ 35ដង
លោក Rubio នឹងក្លាយជារដ្ឋមន្រ្តីដំបូងគេ ចាប់តាំងពីសម័យអតីតរដ្ឋមន្រ្តីការបរទេស លោក Henry Kissinger ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែលកាន់តំណែងជារដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សាសន្តិសុខជាតិផង ក្នុងពេលដំណាលគ្នា។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកតំណែងទីប្រឹក្សាសន្តិ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:09 PM, ចំនួនអ្នកអានៈ​ 39ដង
​​អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារមួយរវាង​នាយក​ប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និង​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​តំណាង​សហរដ្ឋ​អាមេរិកនៅ​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍នេះ។ ក្នុងចំណោមប្រធានបទដែលបានពិភាក្សា គឺបន្ទះឈីបឆ្លាតវៃសិប្បនិម្មិតរបស់ក្រុមហ៊ុន Huawei និងរបៀបដែលការរឹតបន្តឹងលើបន្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:04 PM, ចំនួនអ្នកអានៈ​ 35ដង
បច្ចុប្បន្ន ក្រុមរហស្សនាម «ព្រៃ» បានតាំងនៅលេខរៀងទី៦ ជាបណ្តោះអាសន្នដដែលតំបន់កៅអីលេងពាន UEFA Eurospana League ជាមួយនឹង ៦០ពិន្ទុ ក្រោយឆ្លងកាត់បាន ៣៤ប្រកួត ស្របពេល Brentford បានរំកិលមកលេខរៀងទី១១ វិញ ដោយមាន ៤៩ពិន្ទុ។ Nottingham Forest បានខកចិត្ត ក្នុងការវិលទៅកាន់តំណែងលេខ៣ ក្នុងលីគកំពូលអង់គ្លេស Premier League ក៏ព្រោះចាញ់ក្រុមភ្ញៀវ Bren
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:02 PM, ចំនួនអ្នកអានៈ​ 31ដង
បិសាចក្រហម អតីតជើងឯក UEL កាលឆ្នាំ២០១៧ បានបំបាក់ម្ចាស់ផ្ទះ Athletic Bilbao ៣ទល់នឹង០ នាយប់មិញនេះ នៅទឹកដីអេស្ប៉ាញ ស្របពេលក្រុមសមាជិកលេងនៅ Premier League ដូចគ្នា Tottenham Hotsspanur ក៏បានយកឈ្នះភ្ញៀវ Bodoe/Glimt ៣ទល់នឹង១ ផងដែរ។ Manchester United ត្រូវបានគេរំពឹងថា នឹងប៉ះក្រុមអង់គ្លេសដូចគ្នានៃវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី២ អឺរ៉ុប UEFA Eurospana League 2024-25 ក្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 01:01 PM, ចំនួនអ្នកអានៈ​ 34ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «អ៉ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ បានវាយប្រហារលើគោលដៅក្បែរវិមានប្រធានាធិបតីក្នុងរដ្ឋធានី ដាម៉ាស។ នេះជាសារមួយយ៉ាងច្បាស់បញ្ជូនទៅកាន់របបស៊ីរីថា យើងនឹងមិនបណ្ដោយឱ្យកងកម្លាំងស៊ីរីដាក់ពង្រាយទៅកាន់ភាគខាងត្បូងនៃរដ្ឋធានីដាម៉ាសឡើយ ឬក៏បង្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 12:59 PM, ចំនួនអ្នកអានៈ​ 31ដង
ការយកពន្ធគយរបស់សហរដ្ឋអាមេរិក ១៤៥ភាគរយលើទំនិញនាំចូលពីចិនបានចូលជាធរមានកាលពីខែមេសា ខណៈប៉េកាំងបានសងសឹកវិញដោយយកពន្ធគយ១២៥ភាគរយលើ ទំនិញនាំចូលពីសហរដ្ឋអាមេរិក។ តែព្រមពេលជាមួយគ្នា ទំនិញបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា smartspanhones, semiconductors និងកុំព្យូទ័រ ត្រូវបានលើកលែងជាបណ្ដោះអាសន្នពី ពន្ធគយអាមេរិក។ លោកប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 12:56 PM, ចំនួនអ្នកអានៈ​ 17ដង
ជប៉ុនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ និងជាអ្នកវិនយោគដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការយកពន្ធគយ១០ភាគរយ ដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអនុវត្តលើប្រទេសជាច្រើន។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Ryosei Akazawa បានគូសបញ្ជាក់ថា «យើងអាចឆ្ពោះទៅមុខប្រកបដោយភាពស្មោ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 02-05-2025, 12:54 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ ការត្រៀមចរចាពាណិជ្ជកម្មដោយផ្ទាល់នេះ បានធ្វើឡើងបន្ទាប់ពី លក ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 07:03 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖ លោក Chen Tsung Chi (Henrry Chen) នាយកប្រតិបត្តិ​នៃក្រុមហ៊ុន Grand Twins International Cambodia (GTI) ​គូសបញ្ជាក់បែបនេះ ធ្វើឡើង ​វេទិកា ក្រុមហ៊ុនចុះបញ្ជី ស្តីពី «វឌ្ឍនភាពរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន អ៊ីនធើណេសិនណល (GTI)»នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥​។ ម្ចាស់រោងចក្រកាត់ដេរដ៏ធំមួយ ដែលបាននិងកំពុងផ្គត់ផ្គង់សម្លៀកបំពាក់ដល់ប្រេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 06:58 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារបូកសរុបជារួមរបស់គណៈកម្មការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។ លោក នេត្រ ភក្ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:57 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖បើតាមលោក សំ សឿន បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់ខ្លួន ដើម្បីធានាការអនុវត្តលក្ខខណ្ឌស្តង់ដាការងារ សិទ្ធិសេរីភាពសហជីព សិទ្ធិរបស់កម្មករនិយោជិត និងធានាសុខមាលភាពរបស់កម្មករនិយោជិត និងទេសន្តរប្រវេសករ រួមទាំងការផ្តល់ទស្សនវិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:54 PM, ចំនួនអ្នកអានៈ​ 39ដង
ក្នុងឱកាសនៃជំនួបនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកទឹកចិត្ត កោតសរសើរ គាំទ្រ និងផ្តល់កិច្ចសហការ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់សមាជិកក្លឹបសិល្បៈអប្សរា២៥ដួង ដែលបានចំណាយពេលវេលា កំលាំង និងធនធានលើគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីចូលរួមចំណែកជួយផ្សព្វផ្សាយវប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2025, 05:47 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសវនាការជាមួយសប្បុរសជនមកពីក្រុមហ៊ុនឯកជន ចំនួន ៦ក្រុម ដែលបាននាំយកអំណោយជាថវិកាសរុប ៤,៤៩៩,៩៩៩ដុល្លារអាមេរិក និង ៨០០,០០០,០០០រៀល មកឧបត្ថម្ភជូនកាក�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6667 នាក់
ម្សិលមិញ : 8455 នាក់
សរុបទាំងអស់ : 8381867 នាក់