សហរដ្ឋអាមេរិក និងអ៊ុយក្រែន ស៊ីញេកិច្ចព្រមព្រៀងរ៉ែ តាមដែលលោក ត្រាំ ចង់បាន
ចុះថ្ងៃទី: 01-05-2025, 12:14 PM, ចំនួនអ្នកអានៈ 111ដង
អ៊ុយក្រែន បាននិយាយថាខ្លួនទទួលបានអត្ថាប្រយោជន៍ដ៏សំខាន់ ក្រោយកិច្ចចរចាដ៏យូរ ក្នុងនោះរួមមានទាំងការរក្សាបាននូវអធិបតេយ្យយ៉ាងពេញលេញលើរ៉ែកម្ររបស់ខ្លួនដែលមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ វិស័យបច្ចេកវិទ្យា។ កាលដើមឡើយ លោក ត្រាំ បានទាមទារសិទ្ធិឱ្យសហរដ្ឋអាមេរិកអាចធ្វើអាជីវកម្មលើធនធានរ៉ែរបស់អ៊ុយក្រែនជាការប៉ះប៉ូវនូវជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនទៅឱ្យអ៊ុយក្រែន នៅក្រោមអាណត្តិនៃអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្រោយសង្រ្គាមផ្ទុះឡើងមក។ ក្រោយស្ទាក់ស្ទើរពីដំបូងដែរ អ៊ុយក្រែនបានទទួលស្គាល់ថាកិច្ចព្រមព្រៀងរ៉ែគឺជាមធ្យោបាយមួយដើម្បីធានានូវការវិនិយោគយូរអង្វែងរបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃពុធ ទី៣០ ខែមេសា បានចុះហត្ថលេខាហើយលើកិច្ចព្រមព្រៀងរ៉ែ បន្ទាប់ពីត្រូវបានពន្យារពេលអស់ជាង២ខែមកនេះ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ បានហៅកិច្ចព្រមព្រៀងនេះថាជាទម្រង់ថ្មីមួយនៃការប្ដេជ្ញាចិត្តចំពោះអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងពេលប្រកាសពីការឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែក្នុងទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថាកិច្ចព្រមព្រៀងនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីទាំង២ ចំពោះសន្តិភាពយូរអង្វែង និងភាពរុងរឿងនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Bessent បានគូសបញ្ជាក់ដូច្នេះថា «កិច្ចព្រមព្រៀងនេះជាការបញ្ជូនសារយ៉ាងច្បាស់ទៅកាន់រុស្ស៉ីថារដ្ឋបាលលោក ត្រាំ មានការប្ដេជ្ញាចិត្តចំពោះសន្តិភាពដែលផ្តោតសេរីភាព អធិបតេយ្យ និងភាពរុងរឿងរបស់អ៊ុយក្រែន សម្រាប់រយៈពេលវែង។ វាក៏បង្ហាញយ៉ាងច្បាស់ដែរថាគ្មានរដ្ឋ ឬបុគ្គលណាម្នាក់ដែលបានផ្ដល់ហិរញ្ញវត្ថុ ឬការផ្គត់ផ្គង់ដល់សង្រ្គាមរបស់រុស្ស៉ី នឹងត្រូវបាន អនុញ្ញាតឱ្យទទួលបានផលចំណេញពីការកសាងអ៊ុយក្រែនឡើងវិញនោះទេ»។ គួរបញ្ជាក់ថា នៅឯទីក្រុងកៀវ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmygal បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិថាកិច្ចព្រមព្រៀងរ៉ែគឺជាកិច្ចព្រមព្រៀងដ៏ល្អ ស្មើភាព និងផ្ដល់ផលចំណេញ។ តាមលោក Shmygal អ៊ុយក្រែននឹងមិនត្រូវបានស្នើឱ្យសងបំណុលសហរដ្ឋអាមេរិករាប់ពាន់លានដុល្លារ ជុំវិញជំនួយយោធា និងការគាំទ្រដទៃទៀត ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២នោះឡើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 24-05-2025, 03:45 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលនូវការប្រគល់ភារកិច្ចពីសម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ដែលសម្តេចទាំងទ្វេ បានបរិច្ចាគធនធានផ្ទាល់ របស់សម្តេច ដើម្បីសាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន (២៧ម៉ែត្រ X ៣៥,១ម៉ែត្រ) តួចេតិយ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:40 PM, ចំនួនអ្នកអានៈ​ 44ដង
កងទ័ពអាកាសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កងការពារដែនអាកាស បានបាញ់កម្ទេចមីស៉ីល Iskander-M/KN-23 ៦គ្រាប់ និងយន្តហោះដ្រូន Shahed ២៤៥គ្រាប់របស់សត្រូវ»។ ការវាយប្រហារនោះ បានបង្កឱ្យមនុស្ស​យ៉ាងហោច១៥នាក់រងរបួស នៅទីក្រុងកៀវ។ ក្រោយការវាយប្រហារ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:39 PM, ចំនួនអ្នកអានៈ​ 45ដង
អង់គ្លេសជាប្រទេសដំបូងបង្អស់នៅអឺរ៉ុប ដែលបានធ្វើយ៉ាងដូច្នោះ។ ថ្នាំខាងលើមានឈ្មោះហៅថា Nivolumab ឬ Ospandivo។ ថ្នាំចាក់នោះ ប្រើពេលត្រឹមតែ៣-៥នាទីប៉ុណ្ណោះ ជំនួសឱ្យការបន្តោងសេរ៉ូម ដែលជាទូទៅត្រូវប្រើរយៈពេលប្រហែល១ម៉ោង ហើយ​វាមានសមត្ថភាពសម្រាប់ព្យាបាលជំងឺមហារីកសរុបចំនួន ១៥ប្រភេទខុសៗគ្នា រួមមាន មហារីកសួត មហ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:34 PM, ចំនួនអ្នកអានៈ​ 45ដង
ខេត្តក្រចេះ៖ក្រោមគម្រោងទទួលផលរហ័សនៃកិច្ចសហប្រតិបត្តិការទន្លេមេគ្គ-គង្គា។ គម្រោងនេះផ្តល់ជូនប្រជាពលរដ្ឋនៅភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ាន់ឡុល វ៉ាន់ណា បាវិត ត្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 03:28 PM, ចំនួនអ្នកអានៈ​ 41ដង
សម្រាប់សមិទ្ធផលថ្ងៃដំបូង នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីខាងលើ រួមមានមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ហើយសហព័ន្ធបានអំពាវនាវឲ្យបន្ដការលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ដើម្បីបន្ដការខំប្រឹងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ ក�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:20 PM, ចំនួនអ្នកអានៈ​ 35ដង
អាជ្ញាធរអាកាសចរណ៍ប៉ាគីស្ថាន បានប្រកាសថា ការរឹតត្បិតនឹងត្រូវបន្តអនុវត្តចំពោះយន្តហោះទាំងអស់ ដែលចុះបញ្ជី ធ្វើប្រតិបត្តិការ ជាកម្មសិទ្ធិ ឬជួលដោយឥណ្ឌា រួមបញ្ចូលទាំងយន្តហោះយោធា រហូតដល់ថ្ងៃទី២៤ ខែមិថុនា។ ចំណែកអាជ្ញាធរអាកាសចរណ៍ឥណ្ឌា បានចេញសេចក្តីប្រកាសដូចគ្នា ដោយនិយាយថា យន្តហោះនានា ដែលចុះប�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:17 PM, ចំនួនអ្នកអានៈ​ 40ដង
McTominay ជាខ្សែប្រើនាំមកពីក្លិប Man United ហើយពេញមួយរដូវកាលនេះរកបាន ១២គ្រាប់ពីការលេងបាន ៣៤ប្រកួតក្នុងលីគកំពូលអ៉ីតាលីនេះ ជាមួយការរួមចំណែកយកឈ្នះលើកក្រុម Cagliari ២-0 នឹងមិត្តរួមក្រុមRomelu Lukaku ក៏បានធ្វើឱ្យក្រុមឈានទៅរកជ័យជម្នះពានលីគពានជាលើកទី៤ ។ ដ្បិតក្រុមរងជើងឯក Inter Milan រកបាន ៨១ពិន្ទុពីការឈ្នះក្រុម Como 1907 នៅថ្ងៃបិទប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:15 PM, ចំនួនអ្នកអានៈ​ 35ដង
ដ្បិតក្រុមនេះនៅមានការប្រកួតនៅសល់មួយប្រកួតទៀត នៅថ្ងៃសៅរ៍នេះជាមួយក្រុម Leganes ខណៈពួកគេកំពុងស្ថិតនៅបាតតារាងដោយមានត្រឹម ១៦ពិន្ទុ បន្ទាប់ពីរងបរាជ័យ ២៩លើក ក្នុងលីគអេស្ប៉ាញ La Liga ភាគរយធ្លាក់ទៅលេងនៅលីគទី២ ប្រចាំក្របខណ្ឌអេស្ប៉ាញ ។ គ្រាដែល Ronaldo បានក្លាយជាដៃភាគហ៊ុនក្នុងក្លិបនេះកាលឆ្នាំ២០១៨ ។ របាយការណ៍
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 01:12 PM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា មានខ្លឹមសារដូច្នេះថា «ខ្ញុំបានទទួលរួចហើយនូវសេចក្តីក្រាបបង្គំទូលថ្វាយ នូវរបាយការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ស្តីអំពីលទ្ធផលនៃការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋឥណ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 11:55 AM, ចំនួនអ្នកអានៈ​ 23ដង
អ្នកនាំពាក្យរដ្ឋាភិបាលស៊ូដង់ បាននិយាយថា កងទ័ពស៊ូដង់មិនបានប្រើប្រាស់អាវុធគីមី ប្រឆាំងកងកម្លាំងទាហានប៉ារ៉ាដែលជាគូបដិបក្ខ ដូចការចោទប្រកាន់របស់អាមេរិកឡើយ។ ការបដិសេធនេះ គឺបន្ទាប់ពីអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំណត់ថា យោធាស៊ូដង់កាលពីឆ្នាំមុន បានប្រើប្រាស់អាវុធគីមីក្នុង�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 11:52 AM, ចំនួនអ្នកអានៈ​ 23ដង
វាជាលទ្ធផលនៃការសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន ហើយបានកំណត់ជាជំហានសំខាន់មួយសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា mRNA ក្នុងការព្យាបាលមហារីក​និងជំងឺផ្សេងទៀតដូច​ COVID-19។ បើទោះបីជារុស្ស៊ីមិនទាន់បង្ហាញព័ត៌មានលម្អិតច្រើនដូចជាប្រភេទមហារីក​ ឬលទ្ធផលនៃការសាកល្បងជាក់លាក់នោះក៏ដោយ​ ក៏វាជាចំណាត់ថ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 24-05-2025, 11:44 AM, ចំនួនអ្នកអានៈ​ 23ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសអំពីការចាប់ផ្តើមនិតីវិធីដកទណ្ឌកម្ម​ចេញពីស៉ីរីវិញ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយប្រធានាធិបតី លោក Ahmed al-Sharaa។ លោក Rubio បាននិយាយថា សកម្មភាពនេះតំណាងឱ្យជំហានដំបូង ដើម្បីសម្រេចចក្ខ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:15 PM, ចំនួនអ្នកអានៈ​ 41ដង
ខេត្តព្រះសីហនុ៖ ការថ្លែងបែបនេះរបស់ លោកដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:10 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែឧសភា ឆ្នាំ២០២៥។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៤រសៀល ថ្ងៃទី២២ ខែឧ�
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-05-2025, 12:04 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៧១�
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6628 នាក់
ម្សិលមិញ : 6392 នាក់
សរុបទាំងអស់ : 8569837 នាក់