ផ្ទុះអាវុធជាច្រើនគ្រាប់រវាងសមត្ថកិច្ច និងជនត្រូវចោទ ពេលចុះអនុវត្តតាមដីកានៅស្រុកស្វាយជ្រំ ខណៈជនត្រូវចោទរងរបួស និងឃាត់ខ្លួន២នាក់
ចុះថ្ងៃទី: 27-04-2025, 11:46 AM, ចំនួនអ្នកអានៈ 87ដង
ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០ នាទីព្រឹក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ព្រមទាំងបានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង ឱ្យចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣។ មានការផ្ទុះអាវុធជាច្រើនគ្រាប់រវាងសមត្ថកិច្ច និងជនត្រូវចោទ ពេលចុះអនុវត្តតាមដីកានៅឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០នាទីព្រឹក ដោយបង្កឱ្យជនត្រូវជនរងរបួសដៃឆ្វេង និងបានឃាត់ខ្លួនបក្ខពួក ២នាក់ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ លោកបានបន្តថា ពេលកម្លាំងសមត្ថកិច្ច សហការគ្នាចុះទៅអនុវត្តតាមដីកាមុខសញ្ញាមានដីកាចាប់ខ្លួននោះ ឈ្មោះ អ៊ុច អ៊ាន មានបក្ខពួកចំនួន៣នាក់, ទី១.ឈ្មោះមាក សាំសូរិយា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីំលំនៅភូមិកណ្ដាល ឃុំគ្រួស (ម្ចាស់ផ្ទះ), ទី២.ឈ្មោះ នី កក្ដដា ហៅច្រាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស និងទី៣. ឈ្មោះ អ៊ុច អ៊ាន មិនសហការជាមួយសមត្ថកិច្ច ដោយមានកាន់កាំភ្លើងខ្លី ពណ៌ខ្មៅមួយដើម បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ហើយរត់គេចខ្លួនចូលទៅពួនក្នុងផ្ទះ ឈ្មោះមឿង សាវុនភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ជាមួយគ្នានេះ លោកអធិការបានបន្តថា បន្ទាប់មកលោកវរសេនីយ៍ឯក គឹម ឡៃ និងលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងមានការអនុញ្ញាតពី លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឲ្យសមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធរកគ្រប់វិធីចាប់មុខសញ្ញា រហូតដល់ម៉ោង១៣និង៤៥នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាទាំង ៣នាក់ខាងលើបាន។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា នៅពេលចូលទៅឃាត់ខ្លួនមុខសញ្ញាឈ្មោះ អ៊ុច អ៊ាន នោះសមត្ថកិច្ចបានប្រើប្រាស់វិធានការ ការពារខ្លួនបាញ់តបត ទៅវិញដើម្បីរំដោះខ្លួនពីការបាញ់របស់មុខសញ្ញា បណ្តាលឲ្យឈ្មោះ អ៊ុច អ៊ាន មានរបួសស្នាមត្រង់ដៃខាងឆ្វេង បច្ចុប្បន្ន ឈ្មោះ អ៊ុច អ៊ាន ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។ ចំណែកជនសង្ស័យឈ្មោះ មាក សាំសូរិយា និងឈ្មោះ នី កក្ដដា សមត្ថកិច្ចបាននាំខ្លួនមកអធិការនគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ នៅចំពោះសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនបានដឹងថាឈ្មោះ អ៊ុច អ៊ាន ធ្លាប់ធ្វើសកម្មភាពលួចគេជាច្រើនលើក ពេលលួចបានជូនកាលបានយកលុយមកប៉ាវពួកខ្លួនផឹកស៊ី និងបានដឹងថាឈ្មោះ អ៊ុច អ៊ាន មានកាំភ្លើងប្រើប្រាស់តែពួកខ្លួនលាក់មិនប្ដឹងសមត្ថកិច្ចណាទេ។ សមត្ថកិច្ចបានធ្វើតេស្ដម៉ូតទឹកនោម លើជនសង្ស័យទាំង២នាក់លទ្ធផល វិជ្ជមាន(+)។ បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតវត្ថុតាង កាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ខ្មៅចំនួន១ដើម ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនទៀតផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 28-04-2025, 08:15 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ :ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បានជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈ ដែលបានចុះហត្ថ លេខា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 08:09 PM, ចំនួនអ្នកអានៈ​ 22ដង
វិមានក្រឹមឡាំងបានបញ្ជាក់ថា បទឈប់បាញ់រយៈពេល ៧២ម៉ោងនេះ នឹងចាប់ផ្តើមពីថ្ងៃទី៨ ខែឧសភា រហូតដល់ដំណាច់ថ្ងៃទី១០ ខែឧសភា។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «សកម្មភាពយោធាទាំងអស់ត្រូវបានផ្អាកសម្រាប់រយៈពេលនេះ។ រុស្ស៊ីជឿថាភាគីអ៊ុយក្រែនគួរតែធ្វើតាមគំរូនេះ... ក្នុងករណីមានការរំលោភបំពានដោយភាគីអ៊ុយក្រែន កង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 07:37 PM, ចំនួនអ្នកអានៈ​ 18ដង
ទូរទស្សន៍ Al Masirah របស់ក្រុមហ៊ូធី បានផ្សាយរូបភាពដ៏រន្ធត់ពីកន្លែងកើតហេតុ បង្ហាញសាកសព និងកម្ទេចកម្ទី ខណៈអ្នកនាំពាក្យក្រុមហ៊ូធីបានថ្កោលទោសយ៉ាងខ្លាំង។ក្រុមហ៊ូទីយេម៉ាន់ (Houthi) បានរាយការណ៍នៅថ្ងៃចន្ទនេះថា ការវាយប្រហារតាមអាកាសមួយដែលគេសង្ស័យថា ធ្វើឡើងដោយសហរដ្ឋអាមេរិក បានវាយប្រហារចំមជ្ឈមណ្ឌលឃុំខ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 07:31 PM, ចំនួនអ្នកអានៈ​ 19ដង
ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាទីស្នាក់ការកណ្តាលក្រសួងកសិកម្ម ចុះហត្ថលេខាដោយរាជធានីភ្នំពេញ៖ លោកស្រី Choi Moonjung នាយិកាការិយាល័យ កយកា ប្រចាំប្រទេសកម្ពុជា និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ។ គម្រោងសំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 07:26 PM, ចំនួនអ្នកអានៈ​ 24ដង
រតិបត្តិករប្រព័ន្ធបណ្ដាញថាមពលអេស្ប៉ាញ Red Electrica បានបញ្ជាក់ថា កំពុងធ្វើការដើម្បីស្ដារថាមពលជាដំណាក់កាល ហើយបានលើកឡើងថា នេះអាចជា «បញ្ហាអគ្គិសនី​រួម​របស់​អឺរ៉ុប​ទាំងមូល» ដែលអាចពាក់ព័ន្ធនឹងបណ្ដាញអគ្គិសនីតភ្ជាប់គ្នាទូទាំងទ្វីប។ នៅរដ្ឋធានីម៉ាឌ្រីដ ការដាច់ភ្លើងបានបង្កការកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:32 PM, ចំនួនអ្នកអានៈ​ 47ដង
ថ្លែងតាមទូរទស្សន៍រដ្ឋ លោក Khamenei និយាយថា «មន្ត្រីសន្តិសុខ និងតុលាការ មានកាតព្វកិច្ចស៉ើបអង្កេតឱ្យបានហ្មត់ចត់ រកឱ្យឃើញថាជាការធ្វេសប្រហែស ឬចេតនាណាមួយ និងតាមដានដោយអនុលោមតាមច្បាប់»។ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានចេញបញ្ជាឱ្យបើកការស៉ើបអង្កេតរកមូលហេតុនៃករណីផ្ទុះឆេះ នៅឯកំពង់ផែដ៏សំខាន់ភាគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:29 PM, ចំនួនអ្នកអានៈ​ 68ដង
រាជធានីភ្នំពេញ៖ :សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១៖បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេស អន្តរក្រសួងបានរួមចិត្ត រួមស្មារតី និងសហការការងារជាមួយគ្នា ដើម្បីសិក្សាលើស្ថានភាពបឋម នៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន, ២៖ បង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:20 PM, ចំនួនអ្នកអានៈ​ 45ដង
ការវាយប្រហារថ្ងៃ​ទី២២ ខែ​មេសា នៅ​តំបន់ ​Kashmir ប៉ែកខាងឥណ្ឌា​​គ្រប់គ្រង​ បានសម្លាប់​មនុស្ស​ចំនួន ២៦​នាក់។ ឥណ្ឌា ចោទប្រកាន់ថាជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធនៅប៉ាគីស្ថាន ប៉ុន្តែប៉ាគីស្ថានបានបដិសេធ ហើយអំពាវនាវ​ឱ្យមាន​ការ​ស៉ើប​អង្កេតពេញលេញ។​ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា ទីក្រុងវ៉ាស៉ីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:19 PM, ចំនួនអ្នកអានៈ​ 58ដង
ក្រុងព្រះសីហនុ៖កប៉ាល់ចម្បាំងរុស្ស៉ី ៣គ្រឿងចូលចតក្នុងកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងពិធីមួយចូលរូមដោយឯកអគ្គរដ្ឋទូតរុស្ស៉ី និងឧត្តមនាវីត្រី ជួន ទី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម។ កប៉ាល់ចម្បាំងនេះ នឹងចូលចត ៣ថ្ងៃ និងចាកចេញទៅវិញ ថ្ងៃទី១ ខែឧសភា ឆ្ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:15 PM, ចំនួនអ្នកអានៈ​ 68ដង
Nikkei បានឱ្យដឹងទៀតថា​ TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ByteDance របស់ចិន កំពុងជ្រើសរើសអ្នកលក់នៅក្នុងប្រទេសជប៉ុនជាដៃគូសហការ ដើម្បីផ្តល់ជូននូវផលិតផលរបស់ពួកគេរាប់ចាប់ពីស្បែកជើងប៉ាតា រហូតដល់គ្រឿងសំអាង។ TikTok Shospan ត្រូវបានគេស្គាល់ជាកម្មវិធីដែលអ្ន​កលក់អាចធ្វើការផ្សាយបន្តផ្ទាល់ (ឬ livestreams) និងទួលបានកម្រៃជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:12 PM, ចំនួនអ្នកអានៈ​ 61ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កិច្ចពិភាក្សានេះដែរនឹងត្រូវបានធ្វឡើងឆាប់ៗនេះ ពោលគឺតែងទាំងគ្រូបង្វឹកសញ្ជាតិអ៉ីតាលីរូបនេះ ឱ្យបានមុនពេលលេងជម្រុះ World Cuspan 2026 ដែលនឹងធ្វើឡើងនាអំឡុងខែមិថុនា ឆ្នាំ២០២៥ ជាបន្តទៀត ប្រចាំតំបន់អាមេរិកឡាទីន។ លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា នឹងបើកកិច្ចពិភាក្សាជាមួយសហព័ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 12:09 PM, ចំនួនអ្នកអានៈ​ 66ដង
របាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Huawei បានទាក់ទងក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយចំនួនអំពីការសាកល្បងទៅតាមលទ្ធភាពបច្ចេកទេសនៃបន្ទះឈីបថ្មីនេះ។ បន្ទះឈីបនេះមានឈ្មោះថា «Ascend 910D»។ របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនចិនសង្ឃឹមថា ការបង្កើតឡើងចុងក្រោយបង្អស់នៃបន្ទះឈីប Ascend AI spanrocessors របស់ខ្លួននឹងមានថាមពលខ្លាំងជាងបន្ទះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 04:21 AM, ចំនួនអ្នកអានៈ​ 56ដង
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងកូប៉ិនហាក ជាមួយសមភាគីដាណឺម៉ាក លោកស្រី Mette Frederiksen, លោក Nielsen បានមានប្រសាសន៍ថា «យើងស្ថិតនៅក្នុងស្ថានភាពគោលនយោបាយការបរទេសមួយ ដែលតម្រូវឲ្យយើងត្រូវតែដើរទៅជិតគ្នាឲ្យបានកាន់តែខ្លាំង»។ នាយករដ្ឋមន្ត្រីថ្មីនៃដែនដី Greenland លោក Jens-Frederik Nielsen បានថ្លែងនៅថ្ងៃអាទិត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 04:19 AM, ចំនួនអ្នកអានៈ​ 81ដង
បន្ទាប់ពីបានសាកសួរពីស្ថានភាពរស់នៅក្នុងគ្រួសារ និងការសិក្សារបស់ចៅៗ គឺមានជីវភាពលំបាក កំពុងរស់នៅផ្ទះដែលជាផ្ទះបងឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ គឺកំពុងបង់រំលោះម៉ូតូ ១គ្រឿង ដើម្បីជាមធ្យោបាយប្រកបរបរប្រចាំថ្ងៃផងដែរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 28-04-2025, 04:02 AM, ចំនួនអ្នកអានៈ​ 81ដង
ខេត្តព្រៃវែង៖ ការថ្លែងជំរុញបែបនេះរបស់លោកសាស្រ្តាចារ្យ សេង ផល្លី បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ សាខាបក្សភូមិ នៅឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។ លោកសាស្ត្រាចារ្យ សេង ផល្លី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7277 នាក់
ម្សិលមិញ : 6784 នាក់
សរុបទាំងអស់ : 8348531 នាក់