ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន, ដីធ្លីទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង |
|
ចុះថ្ងៃទី: 24-04-2025, 12:27 PM, ចំនួនអ្នកអានៈ 3529ដង |
|
រាជធានីភ្នំពេញ:អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា បន្ទាប់ពីរយៈពេលព្យួរការអនុវត្តពន្ធ លើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅ ពន្ធនេះត្រូវចាប់ផ្តើមអនុវត្ត នៅឆ្នាំ២០២៥នេះតទៅ។ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៥នេះ ជាមួយលក្ខខណ្ឌបន្ធូរបន្ថយជាច្រើន ក្នុងនោះដីធ្លីមិនបានប្រើប្រាស់ ដែលមានទំហំក្រោម ឬស្មើ៥ហិកតា ត្រូវបានលើកលែង។ នេះបើតាមព្រឹត្ដិបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៥ តទៅ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបានបន្ធូរបន្ថយលក្ខខណ្ឌលើកលែង ពន្ធ ដូចខាងក្រោម៖
ក៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅដល់ដីដែលនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ។
ខ៖ ដីធ្លីមិនបានប្រើប្រាស់ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង ត្រូវបានលើកលែង។
គ៖ ចំពោះដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
* ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដី សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់
* ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ច របស់រូបវន្តបុគ្គលឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
* ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល
* ដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
* ដីដែលជាកម្មសិទ្ធិរបស់សហគមន៍
* ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ
* ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ
* ដីដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម
* ដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារ ក្នុងវិស័យដូចបានរៀបរាប់ខាងដើម។
ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិនត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
ដីធ្លីមិនបានប្រើប្រាស់ ដែលមានផ្ទៃក្រឡាតិចជាងឬស្មើ ៥ហិកតា ក្នុងមួយកន្លែង មិនមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធ នោះទេ ខណៈដីធ្លីមិនបានប្រើប្រាស់ដែលលើសពី ៥ហិកតា ត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:37 PM, ចំនួនអ្នកអានៈ 0ដង
ខេត្តឧត្តរមានជ័យ៖ លោក ជិន សំណាង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខ និងផ្តល់ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។\
លោក ជិន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:24 PM, ចំនួនអ្នកអានៈ 0ដង
ក្រសួងទេសចរណ៍បានឲ្យដឹងថា ការសម្រេចចិត្តដាក់ឲ្យប្រើប្រាស់វិធានការនេះ មុនពេលថ្ងៃឈប់សម្រាកបុណ្យរបស់ចិននៅដើមខែតុលា នឹងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក។ ការផ្តល់ការលើកលែងទិដ្ឋាការនេះ ត្រូវបានប្រកាសជាលើកដំបូងកាលពីខែមីនា ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ចិនកាលពីខែវិច្ឆិកាឆ្នាំមុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:22 PM, ចំនួនអ្នកអានៈ 0ដង
រាជធានីភ្នំពេញ៖លោក ប៉ែន បូណា បានបញ្ជាក់ដូចនេះថា ក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា គិតចាប់ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 07:20 PM, ចំនួនអ្នកអានៈ 15ដង
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានបន្តថា កម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពបង្ករឿងផ្នែកយោធារបស់ថៃ នៅព្រំដេនប្រទេសទាំងពីរ ដែលមិនត្រឹមរំលោភបទឈប់បាញ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 05:08 PM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖លោក ឃួង ស្រេង បានលើកថា «មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើង បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះ មានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃ ជាង៦០ម៉ឺននាក់ហើយ។ ដូច្នេះលោក ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរទាំងអស់ ចំណុះឲ្យ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 05:04 PM, ចំនួនអ្នកអានៈ 34ដង
នៅពេលត្រូវបានសាកសួរពីក្រុមអ្នកកាសែតថា តើលោក Vance នឹងជាអ្នកបន្តវេននៃចលនាដែលលោក ត្រាំ បានផ្តួចផ្តើមឡើងឬ លោកប្រធានាធិបតីអាមេរិក បានឆ្លើយតបដូច្នេះថា «ខ្ញុំយល់ថា វាមានលទ្ធភាពខ្ពស់ ព្រោះបើនិយាយឱ្យយុត្តិធម៌ទៅ គឺលោក Vance ជាអនុប្រធានាធិបតីរបស់ខ្ញុំ»។ លើសពីនេះ លោក ត្រាំ ក៏បានឱ្យយោបល់ថា លោក Vance និងរដ្ឋម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 05:02 PM, ចំនួនអ្នកអានៈ 36ដង
ខេត្តឧត្តរមានជ័៖សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។
បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 04:57 PM, ចំនួនអ្នកអានៈ 39ដង
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមជាថ្មីថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់ឥណ្ឌា ដោយសារតែការទិញប្រេងរុស្ស៉ី និងទំនាក់ទំនងស៉ីជម្រៅនៃប្រទេសទាំងពីរ។ នៅក្នុងការរួបរួមដ៏កម្រមួយ គណបក្ស Bharatiya Janata របស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងសភាដែលគ្រប់គ្រងដោយបក្សប្រឆាំង បានថ្កោលទោសការអត្ថាធិប្បាយម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 04:51 PM, ចំនួនអ្នកអានៈ 13ដង
ខេត្តតាកែវ៖នាឱកាសនោះ លោក វ៉ី សំណាង បានលើកឡើងពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ជាពិសេសមន្រ្តីជំនាញ ក្នុងការចុះមកវាស់វែងដីធ្លីធ្វើប្លង់កម្មសិទ្ធជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅលើការ គ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 02:10 PM, ចំនួនអ្នកអានៈ 24ដង
វ៉ាក់សាំងមហារីកថ្មីខាងលើនឹងប្រើប្រាស់បញ្ញាសប្បនិម្មិត ដើម្បីធ្វើការវិភាគលើហ្សែនដុំសាច់មហារីករបស់អ្នកជំងឺម្នាក់ និងបង្កើតការព្យាបាលតាមរយៈហ្សែន mRNA។ ការប្រកាសពី គម្រោងធ្វើតេស្ដវ៉ាក់សាំងមហារីកលើមនុស្ស កើតមានឡើងបន្ទាប់ពីការធ្វើតេស្តលើសត្វបានបង្ហាញលទ្ធផលល្អប្រសើរក្នុងការពន្យឺតការលូតល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 02:08 PM, ចំនួនអ្នកអានៈ 26ដង
ក្នុងឱកាសខួប១ឆ្នាំនៃការធ្វើបាតុកម្មដឹកនាំដោយចលនានិស្សិត ផ្តួលរំលំរដ្ឋាភិបាលអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina លោក Yunus បាននិយាយដូច្នេះថា «តំណាងឱ្យរដ្ឋាភិបាលស្តីទី ខ្ញុំនឹងសរសេរលិខិតទៅកាន់ប្រធានគណៈកម្មការបោះឆ្នោត ដើម្បីស្នើឱ្យរៀបចំការបោះឆ្នោតសកលថ្មី មុនបុណ្យរ៉ាម៉ាឌន នៅខែកុម្ភៈ ឆ្នាំ២០២
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 02:04 PM, ចំនួនអ្នកអានៈ 28ដង
ដោយផ្អែកលើសេចក្តីថ្លែងការណ៍ពីអង្គភាពព័ត៌មាន នៃកងកម្លាំងជើងទឹករុស្ស៉ីប្រចាំប៉ាស៉ីហ្វិក Interfax បាននិយាយថា កងទ័ពជើងទឹករុស្ស៉ីនិងចិន នឹងចល័តកងនាវាដើម្បីបំពេញបេសកកម្មល្បាតរួមគ្នា នៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក។ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា កងទ័ពជើងទឹកទាំងពីរ ទើបតែបានធ្វើសមយុទ្ធយោធារួមគ្នា នៅតំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:58 AM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បានឃើញពាក្យចចាមអារ៉ាម ឬព័ត៌មានដែលថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូនចម្បាំងដល់ប្រទេសថៃ។ ព័ត៌មាននេះ គឺមិនពិតទេ។ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានចេញមកទាត់ចោលព័ត៌មានថារដ្ឋាភិបាលជប៉ុននឹងផ្តល់ដ្រូន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:56 AM, ចំនួនអ្នកអានៈ 32ដង
លោកជាខ្សែការពារឆ្នើមដែលស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho ដែលដឹកនាំក្រុមលើកពាន UCL ជាប្រវត្តិសាស្ត្ររបស់ក្លិប នឹងជាអតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់លេងបាន ៥០ប្រកួតផងដែរ ។ Costa ក៏ធ្លាប់បានចំណាយពេលមួយរដូវកាលលេងខ្ចីជើងនៅក្លិប Charlton ក្នុងលីគ Premier League ក្នុងរដូវកាល២០០១-០២ ។
អតីតប្រធានក្រុមក្លិប FC Porto លោក Jorge
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-08-2025, 11:51 AM, ចំនួនអ្នកអានៈ 59ដង
តាមទូរទស្សន៍បារាំង BFMTV ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១២៥០នាក់ត្រូវបានដាក់ពង្រាយទៅពន្លត់ភ្លើងឆេះព្រៃ។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គម X ថា «ភ្លើងឆេះព្រៃកំពុងបន្តឆេះរាលដាល ហើយគ្រប់ធនធានទាំងអស់របស់ជាតិនឹងត្រូវបានយកមកប្រើ»។
ភ្លៀងឆេះព្រៃដ៏សម្បើមមួយនៅក្នុងតំ
 ព័ត៌មានលម្អិត
|
|
|