|
ចិនបន្តផ្តល់ជំនួយឥតសំណង ៤.៤លានដុល្លារដល់កម្ពុជា សម្រាប់គាំទ្រដល់ការបោសសម្អាតមីន នៅខេត្តចំនួន៧ |
|
ចុះថ្ងៃទី: 06-02-2025, 01:46 AM, ចំនួនអ្នកអានៈ 229ដង |
|
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» (The China-Aided Cambodia Landmine Elimination Projection) មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៩ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។
លោកបន្ថែមថា នៅគម្រោងនេះ គាំទ្រអ្នកជំនាញបច្ចេកទេសជាង ៤០០នាក់របស់អង្គភាព CMAC និងត្រូវអនុវត្តកិច្ចប្រតិបត្តិការសកម្មភាពសំខាន់ៗមួយចំនួនដូចជា៖
១៖ ការបោសសម្អាតផ្ទៃដីដែលមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្រ្គាម ចំនួនជាង៣ ៤០០ហិកតា, ២៖ ការស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្ក្រាមនិងគ្រាប់បែកចង្កោម តាមខេត្តគោលដៅខាងលេី, ៣៖ ពង្រឹងសមត្ថភាពវិទ្យាស្ថានបច្ចេកទេសសុនខ និង៤៖ ពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីន។
បើតាមលោក ហេង រតនា គម្រោងជំនួយឥតសំណងរបស់ប្រជាជននិងរដ្ឋាភិបាលចិន «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ក្នុងឆ្នាំ២០២៥នេះ ជាជំនួយឆ្នាំទី៣នៃដំណាក់កាលទី៣ (មីនា ឆ្នាំ២០២៣ ដល់កុម្ភៈ ឆ្នំា២០២៦) ដែលមានកញ្ចប់ថវិកាសរុបចំនួន ១៣ ២០០ ០០០ ដុល្លារសហរដ្ឋអាមេរិក។
ទន្ទឹងនឹងនេះ បេីគិតចាប់ពីឆ្នាំ២០១៨ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងនេះ អង្គភាព CMAC សម្រេចបាននូវលទ្ធផលដូចខាងក្រោម៖
* រំដោះផ្ទៃដីសរុបចំនួនជាង១៥ ០៦០ ហិកតា
* រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៨២ ៨៤៤ គ្រាប់។
* ឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាសំណូមពរបន្ទាន់ៗសរុបចំនួន ៦ ៦៦៨ សំណើ។
* អប់រំផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួនជាង ១ ៨៦៦ ៧០០នាក់។
* ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋផ្ទាល់និងប្រយោលសរុបចំនួនជាង ២ ៤៨៥ ៣០០នាក់៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:11 PM, ចំនួនអ្នកអានៈ 55ដង
អ្នកឧកញ៉ា តែ អ៉ីឆែ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន អ៉ី ឆែ គ្រុប) បានបរិច្ចាគថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូល�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:10 PM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា អុឹង ស៊ីស្រ៊ន (ក្រុមហ៊ុន យី តាក់ គ្រុប) បានបរិច្ចាគថវិកាចំនួន ២ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 05:57 PM, ចំនួនអ្នកអានៈ 51ដង
លោក គីម បាននិយាយថា ការផលិតរថពាសដែក និងរថក្រោះទំនើបៗឱ្យទាន់សម័យកាល គឺជាកូនសោគន្លឹះ ក្នុងការធ្វើទំនើបកម្មកងទ័ព និងក្នុងការឆ្ពោះទៅសម្រេចបាន នូវផែនការរបស់គណបក្សកាន់អំណាច សម្រាប់ «បដិវត្តន៍ទី២ ក្នុងកងកម្លាំងពាសដែក»។
នៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 05:49 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖ ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្ម ពីឡាវមកកម្ពុជា។
ប្រទេសឡាវ បានអនុញ្ញាតឱ្យកម្ពុជាដឹកទំនិញកសិកម្មឆ្លងកាត់ប្រទេសខ្លួន តាមរយៈប្រព័ន្ធផ្លូវដែក�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 02:11 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖ ករណីទី១ គឺនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៥មុខសញ្ញាចោរឆក់ជនបរទេស៧នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌបឹងកេងកងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាព នៅក្នុងរាជធានីភ្នំពេញ។ ម៉ោងប្រហែល ១៨:២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍បឹងកេងកងទី១ បា�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 02:06 PM, ចំនួនអ្នកអានៈ 50ដង
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 12:11 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ: លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.បានសម្ដែងការសាទរចំពោះការអញ្ជើញមកដល់របស់កងទ័ព្ទអន្ដរជាតិទាំងអស់នេះ ដោយលោកបានបញ្ជាក់ថា ទស្សនកិច្ចនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីយល់ដឹងអំពីសមិទ្ធផល និងកេរដំណែលរបស់ អ.វ.ត.ក. រួមនឹងប្រវត្តិសាស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 12:03 PM, ចំនួនអ្នកអានៈ 51ដង
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃ ដើម្បីប្រារព្ធខួបទី៨០ នៃទិវាជ័យជម្នះរបស់សហភាពសូវៀតនិងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។ វិមានក្រឹមឡាំង បាននិយាយថា បទឈប់បាញ់រយៈពេល៧២ម៉ោងនោះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧស�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:28 AM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ: ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅជ្រោយចង្វារ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ផ្ទៃដី១៨១,៤៣៦គីឡូម៉ែ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:25 AM, ចំនួនអ្នកអានៈ 59ដង
Bangkok ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានផ្ដល់ព័ត៌មានសង្ខេបខ្លី ក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការកិច្ចការព្រំដែនថៃ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ជាមួយការកត់សម្គាល់ថាកិច្ចពិភាក្សាផ្តោតលើការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនក្បែរប�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:17 AM, ចំនួនអ្នកអានៈ 63ដង
រាជធានីភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចេកវិទ្យា AI បច្ចេកទេសផ្សេងៗ វាជាឧបករណ៍ ខ្លួនវាមិនអាចទៅធ្វើអាក្រក់បានទេ វាអាស្រ័យទៅលើមនុស្ស អ្នកប្រើវា ចឹងចាំបាច់វានៅតែជាកត្ដាមនុស្ស ជាអ្នកកំណត់»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:10 AM, ចំនួនអ្នកអានៈ 63ដង
ទោះជានៅមិនទាន់ច្បាស់ថាជារដ្ឋាភិបាលសំលេងភាគច្រើន ឬរដ្ឋាភិបាលចម្រុះនោះ ប៉ុន្តែការរាប់សន្លឹកឆ្នោតបឋមបង្ហាញថា គណបក្សរបស់លោក Albanese មានភាគរយខ្ពស់ថានឹងឈ្នះ។គណបក្សពលករ (Labor Party) បាននាំមុខក្នុងការបោះឆ្នោតសកល នាថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥ ដោយលោក Anthony Albanese នឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 04-05-2025, 06:07 AM, ចំនួនអ្នកអានៈ 48ដង
អគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ឥណ្ឌា បានលេីកឡេីងថា ការហាមប្រាមនេះនឹងចូលជាធរមានភ្លាមៗ ហេីយថាជាការ រឹតបន្តឹងដោយផ្អែកផលប្រយោជន៍សន្តិសុខជាតិ និងគោលនយោបាយសាធារណៈ។
ឥណ្ឌា នៅថ្ងៃសៅរ៍នេះថា បានប្រកាសហាមប្រាមការនាំចូលទំនិញដែលមកពី ឬឆ្លងកាត់ប៉ាគីស្ថាន ជាមួយនិងការរារាំងកប៉ាល់ប៉ាគីស្ថានមិនឱ�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 02:00 PM, ចំនួនអ្នកអានៈ 68ដង
លោកស្រី Anna Kelly ជាអ្នកនាំពាក្យម្នាក់របស់សេតវិមាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសុក្រ ទី២ ខែឧសភាថា លោក ត្រាំ នឹងផ្ដល់កិត្តិយសដល់អតីតយុទ្ធជន កងទ័ពអាមេរិក និងប្រវត្តិសាស្ត្រយោធា ជាមួយនឹងការធ្វើព្យុហយាត្រាយោធាមួយ។ ចំណែក អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី Heather Hagan បានឱ្យដឹងដែរថាបន្ថែម�
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 03-05-2025, 11:13 AM, ចំនួនអ្នកអានៈ 63ដង
កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ២៥ប្រកួតគ្រប់កម្មវិធីនារដូវកាលនេះ ជាមួយ Bayern Munich ក្រោមកិច្ចសន្យាខ្ចីជើងត្រឹមតែ ៦ខែប៉ុណ្ណោះពីក្លិបអង់គ្លេស Tottenham Hotsspanur កាលពីខែមករា ឆ្នាំ២០២៤។
ខ្សែការពារតោកំណាចអង់គ្លេស Eric Dier នឹង Bye Bye ពីក្លិបខ្លារខិន Bayern Munich នៃប្រទេសអាល្លឺម៉ង់ ពេលចប់រដូវកាលនេះ បន្ទាប់ពីទាត់
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 2612 នាក់ |
|
ម្សិលមិញ |
: 8977 នាក់ |
|
សរុបទាំងអស់ |
: 8402312 នាក់ |
|
|