កីឡាករ-កីឡាការិនីជាង ១០០នាក់ ចូលរួមប្រកួតតេក្វាន់ដូជើងឯកកុមារ អបអរទិវាកុមារអន្ដរជាតិ ១មិថុនា
ចុះថ្ងៃទី: 26-05-2025, 01:34 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត ជ័យ ចាប «ដើម្បីសម្រេចនូវក្តីប្រាថ្នាក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺការអភិវឌ្ឍមូលធនមនុស្ស ជាកត្តាដែលចាំបាច់បំផុត ពិសេសកុមារ ដែលជាទំពាំស្នងឫស្សី ។ ដូចនេះត្រូវឲ្យកុមារលេងកីឡាមួយប្រភេទប្រចាំជីវិត និងចូលរួមការប្រកួតនានា ដើម្បីបញ្ចេញសមត្ថភាព ពង្រឹងសាមគ្គីភាព ឥរិយាបថផ្ទាល់ខ្លួន សិស្សល្អ មិត្តល្អ កូនល្អ»។ កីឡាករ-កីឡាការិនីវ័យក្មេងប្រមាណ ១៣១នាក់ បានចូលរួមការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកកុមារ ដើម្បីអបអរសាទរខួបលើកទី៧៦ នៃទិវាកុមារអន្ដរជាតិ ១មិថុនា ឆ្នាំ២០២៥ នៅសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ស្ថិតក្នុងវិទ្យាល័យបឹងត្របែក ។ ការប្រកួតនេះ ធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ជ័យ ចាប ទេសរដ្ឋមន្ត្រី ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង និងជាប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា នេះគឺព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កុមារ យុវជន និងសង្គមជាតិហើយលោកបានស្នើសុំឲ្យមានការគាំទ្រសកម្មភាពនេះបន្ដមានជានិរន្តរៀងរាល់ឆ្នាំ។ ក្នុងមនាមប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ លោកក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និត ក្នុងការរៀបចំការប្រកួតកីឡាតេក្វាន់ដូជើងឯកកុមារនេះឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ។ លោក សំ សុខយី អគ្គលេខាធិការសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ បានបញ្ជាក់ថា ការប្រកួតនេះ រៀបចំឡើងស្របតាមផែនការប្រចាំឆ្នាំរបស់សមាគម ដើម្បីអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៥ នេះ ដោយឆ្នាំនេះ មាន ៧ក្លិបបានចុះឈ្មោះកីឡាករ-កីឡាការិនីចូលរួមសរុប ១៣១នាក់ ដែលប្រកួតលើ ២៨វិញ្ញាសា ។ ជាលទ្ធផល គឺក្លិបវិទ្យាល័យបឹងត្របែក ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៤៤គ្រឿង (មាស១៦ ប្រាក់១៤ សំរឹទ្ធ១៤) គ្រាដែលវិទ្យាល័យហ៊ុនសែនចាក់អង្រែ ឈរលេខ២ ឈ្នះមេដាយសរុប ២០គ្រឿង (មាស៤ ប្រាក់៩ សំរឹទ្ធ ៧) និងសមាគមតេក្វាន់ដូខេត្តសៀមរាប ឈរលេខ៣ ឈ្នះមេដាយសរុប ៧គ្រឿង (មាស៤ ប្រាក់២ សំរឹទ្ធ១)៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-06-2025, 11:49 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោយពីត្រឡប់ពីបំពេញ​បេសក​កម្មក្រៅប្រទេស នៅព្រឹកថ្ងៃនេះ សម្តេចបានជួបប្រជុំជាមួយ​ថ្នាក់​ដឹក​នាំកងទ័ពរបស់យើងនៅព្រំដែន ដើម្បីស្ដាប់នូវរបាយការណ៍​ពីសភាព​ការណ៍​ជាក់ស្ដែងនៅព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:48 PM, ចំនួនអ្នកអានៈ​ 45ដង
ហេតុការណ៍នេះកើតឡើង នៅមុនការចរចាសន្តិភាពនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានគ្រោងទុក ក្នុងគោលបំណងបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំមកហើយនៅអ៊ុយក្រែន។មន្ត្រីរុស្ស៊ី នៅថ្ងៃអាទិត្យនេះបាននិយាយថា មនុស្សយ៉ាងតិច ៧នាក់បានស្លាប់ និង ៦៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលស្ពានចំនួនពីរត្រូវបានបំផ្ទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 08:10 PM, ចំនួនអ្នកអានៈ​ 46ដង
សិង្ហបុរី៖ ជាកិច្ចចាប់ផ្តើម ឧត្តមនាវីឯក Tony Radakin បានសម្តែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ការពលីជិវិតជីវិតរបស់យោធាកម្ពុជា ២ រូបដែលកំពុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និង ០១រូបក្នុងព្រឹត្តការណ៍ប៉ះទង្គិចគ្នាក្នុងចំនុចព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗ។ ឧត្តមនាវីឯក Tony Radakin ក៏បានសម្តែង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:50 PM, ចំនួនអ្នកអានៈ​ 49ដង
ព្រះសីហនុ៖ក្នុងឱកាសនេះ លោក អេង ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលកំពុងប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ដែលអនុវត្តបានយ៉ាងម៉ឺងម៉ាត់តាមវិន័យ និងបទបញ្ជានានារបស់រាជរដ្ឋាភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:36 PM, ចំនួនអ្នកអានៈ​ 39ដង
ហេតុការណ៍បាក់រលំស្ពានទី១ បានកើតឡើងនៅតំបន់ Bryansk។ វាគឺជាស្ពានផ្លូវថ្នល់ហាយវ៉េ ហើយបានបាក់ស្រុតទៅលើផ្លូវដែក ដែលស្ថិតនៅខាងក្រោម ជាហេតុធ្វើឱ្យរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បុកជាមួយគំនរដួលរលំនៃស្ពាននោះ រួចរអិលធ្លាក់ចេញពីផ្លូវ។ ជាលទ្ធផលមនុស្សយ៉ាងហោច៧នាក់ បានបាត់បង់ជីវិត ខណៈ៦៩នាក់ផ្សេងទៀត បានរង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:31 PM, ចំនួនអ្នកអានៈ​ 25ដង
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក ត្រាំ​ បាននិយាយថា លោកជ្រើសរើសឱ្យលោក Isaacman ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរូប របស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ធ្វើជាប្រធានថ្មីរបស់ NASA។ ប៉ុន្តែកាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអាមេរិក បានបង្ហោះលើបណ្តាញ Truth Social ថា «ក្រោយការពិនិត្យវាយតម្លៃហ្មត់ចត់លើប្រវត្តិរូបលោក Jared Isaacman ខ្ញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 04:22 PM, ចំនួនអ្នកអានៈ​ 50ដង
រាជធានីភ្នំពេញ៖មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការជាផ្លូវការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុនី ហ៊ុនម៉ាណែត បានសម្ដែងនូវទឹកចិត្ដសប្បាយរីករាយក្រៃលែង ដែលបានចូលរួម បើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»​ ម្ដងទៀតនៅក្នុងឆ្នាំ២០២៥ ប្រកបដោយគុណតម្លៃ ។ឆ្លៀតក្នុងឱកាសនោះលោកជំទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 12:00 PM, ចំនួនអ្នកអានៈ​ 38ដង
Paris Saint-Germain បានបង្កើតទម្រង់លេងដ៏អាក្រក នឹងសាហាវនាំក្រុមបង្កើតបាននូវជ័យជម្នះដ៏អស្ចារ្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយការបំបាក់ក្រុមជើងឯក ៣សម័កាល Inter Milan ៥-០ នៅទីក្រុង Munich ។ បន្ទាប់ពីការរង់ចាំជាច្រើនឆ្នាំ និងការព្យាយាមមិនបានសម្រេចជាច្រើន Paris Saint-Germain ដែលដឹកនាំដោយ Luis Enrique ពេលនេះបានពានក្របខ័ណ្ឌ UEFA Chams
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:57 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារលិខិត អបអរសាទរក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។ ខាងក្រោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:52 AM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តឧត្តរមានជ័យ៖សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន៖ ច្រកព្រំដែនអន្តរជាតិ «ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ «ជប់គរគី» ស្ថិតក្នុងស្រុកបន្ទាយអំពិល។​ ស្ថានភាពច្រក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:46 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ជំនួបនេះ ដើម្បីពិភាក្សាការងារលើ ការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា ដោយឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបពី សក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:40 AM, ចំនួនអ្នកអានៈ​ 43ដង
ការប្រកាសចាកចេញនេះដែរ វាក៏ស្របពេលកិច្ចសន្យាចាស់របស់បុរសវ័យ ៦៧ឆ្នាំរូបនេះ អស់សុពលភាពនាបំណាច់រដូវកាលនេះ ដោយលោកបានទម្លាយកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ថា នឹងមិនបន្តកិច្ចសន្យាទៀតនោះទេ។ លោក Glan Piero Gasspanerini ដែលបានដឹកនាំ Atalanta បំបាក់ Bayer Leverkusen ៣-០ ដើម្បីឈ្នះជើងឯក UEFA Eurospana League 2023-24 បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកហើយ បន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:38 AM, ចំនួនអ្នកអានៈ​ 44ដង
លោកប្រមុខការពារជាតិអាមេរិក បានប្រើប្រាស់សុន្ទរកថារបស់ខ្លួន អំឡុងវេទិកាសន្តិសុខធំប្រចាំឆ្នាំនៅអាស៉ី កាលពីថ្ងៃសៅរ៍ ដើម្បីព្រមានថា ចិនកំពុងត្រៀមរៀបចំប្រើកម្លាំងយោធា ដើម្បីកែប្រែតុល្យភាពអំណាចនៅតំបន់អាស៉ី ហើយលោកបានបន្ថែមថា យោធាចិនកំពុងកសាងសមត្ថភាព ដើម្បីឈ្លានពានលើតៃវ៉ាន់ ដោយកំពុងប្រឹង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:37 AM, ចំនួនអ្នកអានៈ​ 34ដង
ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានលើកឡើងថា «របាយការណ៍របស់ UN គឺជាសញ្ញាព្រមានយ៉ាងច្បាស់ថា អ៉ីរ៉ង់មានការប្តេជ្ញាទាំងស្រុង ដើម្បីសម្រេចឱ្យបានជោគជ័យ ក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់បែបនេះ មានតែនៅក្នុងប្រទេសដែលចង់ផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-06-2025, 11:36 AM, ចំនួនអ្នកអានៈ​ 27ដង
បុរសវ័យ ៤១ឆ្នាំរូបនេះ បានចំណាយពេល ២រដូវកាលចុងក្រោយ ធ្វើជាជំនួយការគ្រូបង្វឹកទាំងក្នុងក្លិប West Ham United និង Liverspanool នៃប្រទេសអង់គ្លេស។លោក John Heitinga បានលាលែងពីតំណែងគ្រូជំនួយនៃក្លិបហង្សក្រហម Liverspanool ដើម្បីទៅកាន់ការងារគ្រូបង្គោលក្នុងក្លិបហូឡង់ Ajax ជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អតីតខ្សែការពារជម្រើសជ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 644 នាក់
ម្សិលមិញ : 6642 នាក់
សរុបទាំងអស់ : 8641636 នាក់