ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋាន​សាង​សង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ
ចុះថ្ងៃទី: 06-05-2025, 11:06 AM, ចំនួនអ្នកអានៈ 48ដង
ក្រុងតាខ្មៅ៖ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្បស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតី​បើក​ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ។ សម្រាប់គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើងជា​ប្រព័ន្ធ​ញែក​ដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមាន​ការ​ងារសាងសង់ធំៗចំនួន២ រួមមាន៖ ១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះរួមមាន៖ ការ​សាង​សង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រុះ​តាម​បែប​ធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០​ហិក​​តា ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ចំនួន ១២,០០០ម៉ែត្រ​គូប ក្នុងមួយថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង និង​បណ្ដាញលូទឹកកខ្វក់គ្រប់ប្រភេទប្រវែងសរុប ១២៥គីឡូម៉ែត្រ, ព្រម​ទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធ ប្រព្រឹត្តកម្ម​ទឹកកខ្វក់ ដែលគ្របដណ្តប់តំបន់សេវាចំនួន ៦សង្កាត់ រួមមានសង្កាត់​កំពង់សំណាញ់ សង្កាត់ដើមមៀន សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់​ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដី ប្រមាណ ៩៧៤​ហិកតា ក្នុងក្រុងតាខ្មៅ។ ២៖ ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ ក្នុងនោះរួមមាន៖ ការសាង​សង់​​បណ្តាញលូរំដោះ ទឹកភ្លៀងដោយដាក់លូប្រអប់ និងលូមូលតាម​បណ្ដោយ​​ផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូ​ម៉ែ​ត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកភ្លៀង ២កន្លែង ព្រម​ទាំងបណ្ដាញលូរំដោះទឹកភ្លៀងមួយចំនួនទៀតក្នុងក្រុងតាខ្មៅ។ គម្រោងនេះក៏មានរួមបញ្ចូលផងដែរ នូវការហ្វឹកហាត់ប្រតិបត្តិការ និង​ថែ​ទាំរយៈពេល១ឆ្នាំ សម្រាប់ការបង្កើន និងពង្រឹងសមត្ថភាព​មន្ត្រី​បុគ្គ​លិក​អង្គភាពទទួលខុសត្រូវលើការងារប្រតិបត្តិការ និងថែទាំ​ប្រព័ន្ធ​ប្រ​ព្រឹត្តកម្មទឹកកខ្វក់បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។ គម្រោងនេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសហ​អាជីវ​កម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយ​ក្រុម​ហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមាន​តម្លៃ​កិច្ច​សន្យាសរុបជាង ៩០លានដុល្លារអាម៉េរិក ក្រោមឥណទាន​សម្ប​ទាន​​​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធ​អា​ករ​ផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយ​គ្រោង​បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។ ក្រោយពីបញ្ចប់ការសាងសង់សមិទ្ធផលទាំងនេះ នឹងចូលរួម​ចំណែក​ក្នុង​ការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់​ប្រជា​ពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូ​វ​ជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ ជាងនេះទៀត គម្រោងនេះក៏នឹងជួយ​ជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-05-2025, 03:26 PM, ចំនួនអ្នកអានៈ​ 45ដង
ខេត្តកណ្ដាល៖ សមិទ្ធផលក្នុងវត្តអង្គពពាយមានជ័យ ដែលត្រូវសម្ពោធឆ្លងនាពេលនេះរួមមាន៖ ព្រះវិហារ សាលាពុទ្ធិកបឋមសិក្សាថ្មី សាលាអនុគណ សាលាសមាធិ សាលនិច្ចភត្ត កុដិចំនួន២ ចាក់បេតុង និងក្លោងទ្វារចំនួន២ ដងទង់១គូ តូបបារមី ១គូ ព្រមទាំងសមិទ្ធផលសំខាន់ៗផ្សេងទៀតស្ថិតក្នុងបរិវេណវត្តផងដែរ។ ឧបនាយករដ្ឋមន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:11 PM, ចំនួនអ្នកអានៈ​ 50ដង
សកម្មភាពខាងលើ គឺជាចំណាត់ការកំណែទម្រង់ថ្មីចុងក្រោយមួយទៀត នៅមន្ទីរបញ្ចកោណ ក្រោមរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលកន្លងមកបានបណ្តេញ មន្រ្តីយោធាជាន់ខ្ពស់ជាច្រើនរូបរួចស្រេចទៅហើយ ក្នុងឆ្នាំនេះ។ មិនតែប៉ុណ្ណោះ លោក Hegseth ក៏បានបញ្ជាឱ្យបន្ថយ១០ភាគរយបន្ថែមទៀត នៃចំនួនឧត្តមសេនីយ៍ ដែលមានឋានន្តរសក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:10 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖ទំនុកចិត្តរបស់អតិថិជនមកលើ ABA បន្តខ្ពស់ជាលំដាប់ ដោយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប្រាក់បញ្ញើអតិថិជនកើនបាន ២០% គិតជាទឹកប្រាក់ ១១ពាន់លានដុល្លារអាមេរិក។ កំណើន ដែលជំរុញដោយការបន្ដអភិវឌ្ឍបច្ចេកវិទ្យាទំនើបនោះ បានពង្រឹងមូលដ្ឋានហិរញ្ញវត្ថុរបស់ ABA ដែលអាចមានលទ្ធភាពផ្តល់ផលិតផលកម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:08 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖នារសៀលអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានហៅទូរស័ព្ទទៅលោក អាន់តូនី អាល់បានី (Anthony Albenese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីសម្ដែងការអបអរ​សាទរ​ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្ស​ពលករ​អូស្ត្រាលី (Australian Labor Party) របស់លោក ក្នុងការបោះឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 03:06 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា «ជំងឺទឹកនោមផ្អែមមិនមែនកើតមានតែនៅកម្ពុជានោះទេ គឺកើតមាននៅលើសកលលោក ។ កាលណាដែលយើងនៅបណ្ដែតបណ្ដោយខ្លួន មិនថែទាំសុខភាព និងទៅពិនិត្យសុខភាពជាទៀងទាត់ ឬទាន់ពេលវេលា ពេលធ្លាក់ខ្លួនឈឺ ប៉ះពាល់ដល់ក្រលៀន និងដំណាក់កាលចុងក្រោយត្រូវលាងឈាម ទើបយើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 02:59 PM, ចំនួនអ្នកអានៈ​ 51ដង
ឥណ្ដូនេស៊ី៖ ការបង្ហើបឲ្យដឹងបែបនេះ ក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅប្រទេសឥណ្ឌូនេស៊ី។​ ថ្លែងចេញពីប្រទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 02:56 PM, ចំនួនអ្នកអានៈ​ 47ដង
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនយ៉ាងហោច១៩គ្រឿង ត្រូវបានបាញ់កម្ទេចចោល ពេលហោះឆ្ពោះមកកាន់មូស្គូ ពីទិសដៅផ្សេងៗគ្នា ហើយហេតុការណ៍នេះមិនបានបណ្តាលឱ្យមានការខូចខាតខ្លាំង ឬមនុស្សរងគ្រោះថ្នាក់នោះទេ។ ចំណែកកាលពីថ្ងៃចន្ទកន្លងទៅ លោក Sobynin បានប្រាប់ថា កងការពារដែនអាកាសរុស្ស៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 02:55 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ក្ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។ ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 12:02 PM, ចំនួនអ្នកអានៈ​ 51ដង
រាជធានីភ្នំពេញ៖ក្នុងជំនួបសំដែងការគួរសមនោះ លោក Long Xiongfei បានលើកឡើងថា «ក្រុមហ៊ុន តេ ហ្សុង នាំយកបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រទេសចិន និងជំនាញត្រួតពិនិត្យ ប្រព័ន្ធសុវត្ថិភាព ឧបករណ៍-គ្រឿងចក្រ សម្រាប់បម្រើក្នុងវិស័យឧស្សាហកម្ម»។ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:53 AM, ចំនួនអ្នកអានៈ​ 51ដង
ជុំវិញដំណឹងនេះ គ្រាន់តែទទួលបានភ្លាម Reuters បានទាក់ទងទៅសុំ OspanenAI និង Windsurf ដើម្បីបំភ្លឺ ប៉ុន្តែមិនឆ្លើយតប។ Windsurf ដែលពីមុនត្រូវបានគេស្គាល់ថា Codeium ថ្មីៗនេះបានពិភាក្សាជាមួយអ្នកវិនិយោគរួមទាំង General Catalyst និង Kleiner Perkins ដើម្បីរៃអង្គាសមូលនិធិក្នុងតម្លៃ ៣ពាន់លានដុល្លារ។ នេះបើយោងតាម ​​Bloomberg News ។ សារព័ត៌មាន Bloomberg បានរាយការណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:50 AM, ចំនួនអ្នកអានៈ​ 49ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០២៥ នេះថា តាមគម្រោងអង់គ្លេស ត្រូវលេង ២ប្រកួតនាខែក្រោយនេះ ពោលគឺត្រូវប៉ះក្រុមជម្រើសជាតិអង់ដូរ៉ា នៅទីក្រុង Barcelona នាថ្ងៃទី០៧ ខែមិថុនា មុនពេលលេងមិត្តភាពអន្តរជាតិទល់នឹងសេណេហ្គាល់ នៅកីឡដ្ឋានរបស់ក្លិប Nottingham Forest ៣ថ្ងៃបន្ទាប់។ លោក Thomas Tuchel អ្នកចាត់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:47 AM, ចំនួនអ្នកអានៈ​ 46ដង
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN​ លោក Pence បានពិភាក្សាលើប្រធានបទជាច្រើន និងក៏បានរិះគន់អតីតចៅហ្វាយរបស់ខ្លួនផងដែរ សម្រាប់ការលើកលែងទោសលើកុបករ ស្ទើរតែទាំងអស់ដែលត្រូវបានកាត់ទោសពីបទសម្រុកចូលអុកឡុកវិមានសភា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នៅអាណត្តិទី២នេះ លោក ត្រាំ បានដាក់ចេញវិធានការយកពន្ធគយ ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:41 AM, ចំនួនអ្នកអានៈ​ 31ដង
ក្រុងព្រះសីហនុ៖លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន TUI Hotels & Resorts ពង្រីកវត្តមាននៅទីនេះ ក្នុងប្រទេស កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ។ កម្ពុជា ជាគោលដៅទេសចរណ៍ដ៏សុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:33 AM, ចំនួនអ្នកអានៈ​ 47ដង
រាជធានីភ្នំពេញ៖នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយបញ្ចប់បេសកកម្មដឹកនាំក្រុមបាល់ទះវិសាខា ចូលរួមការប្រកួតពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅកោះតៃវ៉ាន់ ដែលបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៤ កាលពីថ្មីៗ។ ក្រុមបាល់ទះជម្រើសជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-05-2025, 11:18 AM, ចំនួនអ្នកអានៈ​ 50ដង
ប្រទេសឥណ្ឌូនេស៊ី៖នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន,​ អាស៊ាន និងពិភពលោក» នៅអគ្គលេខាធិការដ្ឋាន អាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 6935 នាក់
ម្សិលមិញ : 8105 នាក់
សរុបទាំងអស់ : 8413868 នាក់