កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីស៉ីឈ្នួលបាញ់សម្លាប់មនុស្ស ក្នុងតម្លៃ ២,៣០០ដុល្លារ នៅខណ្ឌច្បារអំពៅ, ជនល្មើស២នាក់ ត្រូវបានចាប់ខ្លួន
ចុះថ្ងៃទី: 15-10-2025, 05:56 PM, ចំនួនអ្នកអានៈ 147ដង
រាជធានីភ្នំពេញ៖ប្ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកោះកុង ខេត្តកំពង់ឆ្នាំង អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងចាត់ការតាមវិធានការងារជំនាញឈានដល់កំណត់បានអត្តសញ្ញាណ និងទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។ ករណីឃាតកម្មបាញ់ប្រហារបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅ នៅផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនដៃដល់ដែលជាខ្មាន់កាំភ្លើង ព្រមទាំងស្ដ្រីម្នាក់ដែលជាអ្នកជួលឲ្យខ្មាន់កាំភ្លើងធ្វើសកម្មភាព ក្នុងតម្លៃ២,៣០០ដុល្លារ។ របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ នសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាក Wave ពណ៌ខ្មៅ បានធ្វើសកម្មភាពប្រើអាវុធខ្លី១ដើម មិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះឈ្មោះ ស៊ឺ ហួត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូចេញពីផ្ទះ ដើម្បីទៅហូបកាហ្វេ។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣៖៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អួង សំណាង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាំយកមកនាយកដ្ឋានដើម្បីធ្វើការសាកសួរ។ ក្រោយពីសាកសួរជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ទៅលើជនគ្រោះប្រាកដមែន ដោយមានការបញ្ជាពីឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ និងទទួលបានថ្លៃឈ្នួល២,៣០០ដុល្លារ។ ក្រោយពីទទួលបានចម្លើយពីជនសង្ស័យខាងលើភ្លាម នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញនាំខ្លួន ឈ្មោះ ឡូ ឡាគាវ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធី។ ដកហូតបានវត្ថុតាងធ្វើសកម្មភាព អាវុធខ្លី១ដើមម៉ាក K59។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ កំពុងធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 08-11-2025, 11:37 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ តាមរយៈព្រះរាជសារលិខិតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបវរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៨ ខែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 05:56 PM, ចំនួនអ្នកអានៈ​ 37ដង
ក្រុងកោះរ៉ុង៖ ការជំរុញឱ្យពន្លឿនសេវា Internet បានធ្វើឡើងបន្ទាប់ពីលោកបានមើលឃើញជាក់ស្តែងថា ភ្ញៀវទេសចរដែលមកសម្រាកលេងកម្សាន្តនៅលើកោះកុងរ៉ុង គឺពួកគាត់បានប្រើប្រាស់កុំព្យូទ័រស្ទើរគ្រប់គ្នា ដើម្បីបំពេញការងារ នៅក្នុងឱកាសមកលេងកម្សាន្តទីក្រុងកោះរ៉ុងរបស់កម្ពុជា។ ដូច្នេះការបន្ថែមទៀតល្បឿងសេវា Internet ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 05:52 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញវឌ្ឍនភាពការងារដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ការងារដោះមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 05:47 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានផ្ញើជូនពរនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥)។ តាមរយៈសារលិខិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 05:44 PM, ចំនួនអ្នកអានៈ​ 30ដង
លោក Lavrov វ័យ៧៥ឆ្នាំ ដែលជាអ្នកការទូតជើងចាស់តាំងពីសម័យសូវៀត បានអវត្តមានក្នុងកិច្ចប្រជុំធំមួយនៅ​វិមានក្រឹមឡាំងក្នុងសប្តាហ៍នេះ ដែលជាធម្មតាគឺរូបលោកនឹងត្រូវចូលរួម ហើយម៉្យាងវិញទៀត លោក ពូទីន បែរជាបានជ្រើសរើស​អ្នកផ្សេងឱ្យទៅចូលរួមកិច្ចប្រជុំ G20 នៅអាហ្រ្វិកខាងត្បូង ក្នុងខែនេះ ខណៈវាជាតួនាទី ដែលលោ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 06:05 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖លោកស្រីរដ្ឋមន្ត្រី ចម និម្មល បានថ្លែងថា កិច្ចប្រជុំកំពូលសន្និសីទស្រូវអង្ករពិភពលោកឆ្នាំនេះ គឺពិតជាមានអត្ថន័យពិសេសសម្រាប់កម្ពុជា ដែលនេះមិនត្រឹមតែបង្ហាញពីភាពលេចធ្លោរបស់កម្ពុជា ក្នុងសហគមន៍ស្រូវអង្ករសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត របស់កម្ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 05:30 PM, ចំនួនអ្នកអានៈ​ 36ដង
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បាននិយាយថា «អំឡុងកិច្ចពិភាក្សា ភាគីប៉ាគីស្ថាន បានព្យាយាមបង្វែរការទទួលខុសត្រូវទាំងអស់​សម្រាប់សន្តិសុខរបស់ខ្លួន មកលើរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ហើយក្នុងពេលទន្ទឹមគ្នា មិនបានបង្ហាញឆន្ទៈរ៉ាប់រងការទទួលខុសត្រូវ សម្រាប់សន្តិសុខរបស់អាហ្វហ្កានីស្ថាន ឬសន្តិសុខរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 05:21 PM, ចំនួនអ្នកអានៈ​ 30ដង
លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth Social ថា «វាគឺជារឿងដ៏អាម៉ាស់បំផុត ដែលកិច្ចប្រជុំ G20 នឹងរៀបចំឡើងនៅ​អាហ្រ្វិកខាងត្បូង»។ រដ្ឋបាលលោក ត្រាំ បានចោទប្រកាន់ថា រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង រើសអើងជនជាតិស្បែកសដែលរស់នៅ​ទីនោះ ដោយសម្អាងលើសេចក្តីរាយការណ៍អំពីករណីរឹបអូសដីធ្លី និងអំពើហិង្សា។ យ៉ាងណាមិញ រដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 12:32 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានគ្រប់រូបត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ពាក់ព័ន្ធនឹងការទទួលថវិកា ដើម្បីបិទព័ត៌មាន ហើយការផ្សាយព័ត៌មានក្លែងក្លាយ ពុំមែនជាការផ្សាយព័ត៌មានទេ ការផ្សាយ ឬការគំរាមផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 12:27 PM, ចំនួនអ្នកអានៈ​ 32ដង
ម៉ូដែល iPhone Air បច្ចុប្បន្នត្រូវបានអ្នកប្រើប្រាស់ជាច្រើនរិះគន់យ៉ាងខ្លាំងចំពោះការមានតែកាមេរ៉ាតែមួយគត់នៅផ្នែកខាងក្រោយ។ ក្រុមហ៊ុន Aspanspanle បានការពារការសម្រេចចិត្តនេះដោយជឿជាក់ថា កាមេរ៉ាតែមួយនេះគឺស្មើនឹង «កាមេរ៉ាច្រើនក្នុងមួយ» ដោយសារវាអាចផ្តល់មុខងារ 2x telespanhoto mode (ការពង្រីក ២ដង) តាមរយៈការកាត់រូបភាព (crospan)។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 12:23 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ARDB​ បានគូសបញ្ជាក់ថា ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ​ តម្លៃស្រូវ មានការធ្លាក់ចុះ ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ ដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 12:18 PM, ចំនួនអ្នកអានៈ​ 31ដង
ជំនួបនេះបានធ្វើឡើង នាឱកាសដែលលោក ហួត ហាក់ ដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នាទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 12:15 PM, ចំនួនអ្នកអានៈ​ 35ដង
ប្រទេសអូស្ត្រាលី៖ ជាលទ្ធផលនៃការបោះឆ្នោត លោក ភួង រ័ត្ននា បានទទួលការគាំទ្រធ្វើជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងអាឌឺឡែត ប្រទេសអូស្ត្រាលីអាណត្តិទី១ លើកទី១។បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា និងជាប្រធានក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 12:07 PM, ចំនួនអ្នកអានៈ​ 30ដង
យោងតាមការបង្ហោះនៅលើទំព័រផ្លូវការរបស់ FIFA បានឱ្យដឹងថា ពិធីចាប់ឆ្នោតនេះដែរនឹងធ្វើឡើងនៅទីស្នាក់កណ្តាលរបស់សហព័ន្ធផ្ទាល់តែម្តង ដែលស្ថិតក្នុងទីក្រុង Zurich ប្រទេសស្វីស។ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានបង្ហាញពីកាលបរិច្ឆេទ ត្រឹមថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីរៀបច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 08-11-2025, 12:04 PM, ចំនួនអ្នកអានៈ​ 32ដង
សេចក្តីសម្រេចនេះដែរ នឹងត្រូវបានស្នើឡើង ចំពោះគោលការណ៍គាំទ្រដោយក្លឹបសមាជិកមួយចំនួន បានលើកឡើងអំពីការរំលោភបំពានបទប្បញ្ញត្តិឯករាជ្យរបស់សមាគមបាល់ទាត់អ៊ីស្រាអែល (Israel Football Association) រួមទាំងការរៀបចំក្លឹបនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយគ្មានការយល់ព្រមពីសមាគមបាល់ទាត់ប៉ាឡេស្ទីន (Palestinian Football Association)។ ស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 289 នាក់
ម្សិលមិញ : 4231 នាក់
សរុបទាំងអស់ : 10294480 នាក់