មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ក្រសួងចង់ឃើញប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវសេវាសុខភាពមាត់ធ្មេញ ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យទាំងឯកជន និងសាធារណៈ
ចុះថ្ងៃទី: 20-03-2025, 05:28 PM, ចំនួនអ្នកអានៈ 303ដង
រាជធានីភ្នំពេញ: លោកសាស្រ្ដាចារ្យបានលើកទឹកចិត្ត និងណែនាំដល់ក្រុមទន្ដពេទ្យទាំងអស់ សូមបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ជាទន្ដពេទ្យឲ្យបានផងដែរ។លោកសាស្រ្ដាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ក្រសួងសុខាភិបាលចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបាននូវសេវាសុខភាពមាត់ធ្មេញ ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ទាំងលើសេវាឯកជន និងសាធារណៈ។ ការលើកឡើងរបស់លោករដ្ឋលេខាធិការ ក្រសួងសុខាភិបាលធ្វើឡើងក្នុងពិព័រណ៍ទន្ដសាស្រ្ដលើកទី២៣ របស់សមាគមទន្ដពេទ្យកម្ពុជា និងរៀបចំឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ លោកសាស្ដ្រាចារ្យ ឡឹម តារា បានថ្លែងឲ្យដឹងថា សមាគមទន្តពេទ្យកម្ពុជាតែងយកចិត្តទុកដាក់រួមចំណែក ជាមួយគណៈទន្តពេទ្យកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត តាមរយៈការរៀបចំសន្និសីទប្រចាំឆ្នាំ ជាទៀងទាត់ដែលជាការផ្ដល់ឱកាស ដល់ទន្តពេទ្យមកពីគ្រប់បណ្តារាជធានីខេត្តក្នុងកម្ពុជា ជូបជុំរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍គ្នា។ លោកសាស្រ្ដាចារ្យបានបន្ដថា សុខភាពមាត់ធ្មេញរបស់ប្រជាជនល្អ គឺមានន័យថាសុខភាពទូទៅបានប្រសើរ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិតាមរយៈ ការកាត់បន្ថយការ ចំណាយលើការថែទាំព្យាបាលជម្ងឺ និងបង្កើនប្រសិទ្ធិផលសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ក្នុងនាមជាទន្តពេទ្យត្រូវមានតួនាទីសំខាន់ ក្នុងការធានាឲ្យប្រជាជនទទួលបាន សេវាសុខភាពមាត់ធ្មេញដែលមានគុណភាព សុវត្ថិភាព និងសមធ៌ម ។ លោកសាស្រ្ដចារ្យ ឡឹម តារា បានបញ្ជាក់ថា ក្រសួងសុខាភិបាលក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងការកសាងធនធានមនុស្ស ក្នុងវិសយ័សុខាភិបាល ទាំងសមត្ថភាពបច្ចេកទេស និងក្រមសីលធម៏វិជ្ជាជីវៈ ដែលក្នុងនោះផ្នែកទន្តសាស្ត្រ មានទន្តបណ្ឌិតនិងទន្តពេទ្យទាំងអស់ ជាកម្លាំងស្នូលមួយក្នុងវិស័យសុខាភិបាល។ លោកសាស្រ្ដចារ្យ ឡឹម តារា បានបញ្ជាក់បន្ថែមថា «ក្រសួងសុខាភិបាលចង់ឃើញប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទទួលបាននូវ សេវាសុខភាពមាត់ធ្មេញ ប្រកបដោយ គុណភាព សុវត្ថិភាព និងសមធ៌ម ក្នុងតម្លៃសមរម្យ ទាំងក្នុងផ្នែកសាធារណ និងឯកជន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអំពាវនាវ ដល់សមាគមទន្តពេទ្យនិងគណៈទន្តពេទ្យកម្ពុជាជំរុញដល់ សមាជិកសមាជិការទាំងអស់ ពិសេសក្មួយនិស្សិត ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្លានេះជូនជាតិមាតុភូមិ»។ លោក ប៉ូច សុភារ័ត្ន ប្រធានគណៈទន្ដពេទ្យកម្ពុជាបានថ្លែងឲ្យដឹងថា គណៈទន្តពេទ្យកម្ពុជា នៅតែរក្សាបេសកកម្ម លើកកម្ពស់ការអនុវត្តក្រមសីលធម៌ លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដារនៃការប្រតិបត្តិវិជ្ជាជីវៈទន្តសាស្ត្រ ដើម្បីការពារផលប្រយោជន៏ សេចក្ដីថ្លៃថ្នូរ និងភាពសុច្ចរិតក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្ត្ររបស់ទន្តពេទ្យ និងធានាបានថា ប្រជាជនកម្ពុជា ទទួលបានសេវាទន្តសាស្ត្រប្រកបដោយគុណភាព និង សុវត្ថិភាព។ លោកបានបន្ដថា «គណៈទន្តពេទ្យកម្ពុជា ក៏សូមណែនាំដល់ទន្តពេទ្យទាំងអស់ ឱ្យប្រើប្រាស់បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាប្រយោជន៍ដល់វិជ្ជាជីវៈទន្តសាស្ត្រ និងសាធារណៈជនទាំងមូលនិងចៀសវាងជាដាច់ខាតនូវការបង្ហោះ ឬចែករំលែកសារ រូបភាព ឬវីដេអូដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ តម្លៃវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈទន្តសាស្ត្រ»។ លោកបានបញ្ជាក់ថា សូមអំពាវនាវជាថ្មីម្តងទៀត ដល់ទន្តពេទ្យប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ ចូលរួមសិក្សាស្វែងយល់ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពិសេសក្រមសីលធម៌ទន្តពេទ្យ ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិសយ័សុខាភិបាល និងដែនកំណត់បទដ្ឋាន និងនិយាមវិជ្ជាជីវៈ សំរាប់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រនៅកម្ពុជា ដើម្បីឲ្យការប្រកបវិជ្ជាជីវៈទន្តសាស្ត្រ មានសុវត្ថិភាព គេចផុតពីការដាក់ពិន័យ និងទោសទណ្ឌជាយថាហេតុ។ គណៈទន្តពេទ្យកម្ពុជា សូមវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់សមាគមទន្តពេទ្យកម្ពុជា ក្នុងការរៀបចំសិក្ខាសាលានេះ និងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ ការធ្វើបទបង្ហាញ និងធ្វើការសាកសួរឲ្យបានច្រើន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជាមួយនឹងវាគ្មិនជាតិ និងអន្តរជាតិ នៅក្នុងសិក្ខាសាលារយះពេលពីរថ្ងៃនេះ ដើម្បីបំពេញបន្ថែមសមត្ថភាពវិជ្ជាជីវៈ ទាំងចំណេះដឹង និងជំនាញអនុវត្ត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 13-12-2025, 06:08 PM, ចំនួនអ្នកអានៈ​ 65ដង
រាជធានីភ្នំពេញ៖ការសម្រេចនេះ គឺដើម្បីធានាសុវត្ថិភាពប្រពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃ ព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ ពីគ្រោះថ្នាក់ពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែន។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 05:56 PM, ចំនួនអ្នកអានៈ​ 64ដង
ព្រំដែន៖ នៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសមរភូមិអូរស្មាច់ ខេត្តឧត្តរមានជ័យ កងកម្លាំងកម្ពុជា បានស្រោច BM21 ដើម្បីប្រឆាំងការឈ្លានពានរបស់ទាហានថៃ៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 05:49 PM, ចំនួនអ្នកអានៈ​ 49ដង
ព្រំដែន៖នៅវេលាម៉ោងប្រមាណជិត៥ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សមរភូមិទិសព្រះវិហារ រួមមាន អានសេះ ភ្នំខ្មោច ទល់មុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា តែកម្លាំងយើងបានឆ្លើយតបទៅវិញ ជាពិសេសនៅអានសេះ និងភ្នំខ្មោច ដោយបាញ់ស្រោច BM21 សមរភូមិទិសឧត្តរមានជ័យ រួមមាន ប្រាសាទតា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:31 PM, ចំនួនអ្នកអានៈ​ 57ដង
រាជធានីភ្នំពេញ៖ត្រង់ចំណុចនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានថ្លែងថា ពាក្យសម្តីរបស់អានុទីន គឺបានឆ្លុះបញ្ចាំងពីការគិតរបស់មេដឹកនាំចាំផ្ទះរូបនេះ និងក្រុមរបស់ពួកគេចង់ឃើញកម្ពុជាធ្លាក់ខ្លួនជាប្រទេសទន់ខ្សោយ និងក្រីក្រ។ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈបណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:28 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្តផ្តល់យុទ្ធវិធីជាមួយសម្តចធិបតីដល់បណ្តាមេទ័ព ដោយភាពមុតស្រួច និងមិននឿយហត់ ដេីម្បីវាយចោរឈ្លានពាន! សូមជឿជាក់លេីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពយេីង៕
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:20 PM, ចំនួនអ្នកអានៈ​ 54ដង
រាជធានីភ្នំពេញ៖ប្ក្រសួងការពារជាតិកម្ពុជា បានចាត់ទុក Army Military Force Amarin News កងទ័ពភូមិភាគទី២ និង Army Military Force ជាសារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត។ ក្រសួងការពារជាតិកម្ពុជា បានច្រានចោលចំពោះការផ្សព្វផ្សាយរបស់ផេក Army Military Force Amarin News កងទ័ពភូមិភាគទី២ និង Army Military Force គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃកាពិត។ ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:14 PM, ចំនួនអ្នកអានៈ​ 57ដង
តាមឆ្មាំសមុទ្រហ្វីលីពីន ទូកនេសាទហ្វីលីពីនជាច្រើនគ្រឿងដែលកំពុងធ្វើការនេសាទនៅក្បែរតំបន់ថ្មប៉ប្រះទឹក Sabina Shoal បានរងការវាយប្រហារដោយកាណុងបាញ់ទឹក និងសកម្មភាពរាំងខ្ទប់ ពីសំណាក់នាវាឆ្មាំសមុទ្រចិនកាលពីថ្ងៃសុក្រម្សិលមិញ។ បន្ថែមពីលើនេះ ទូកតូចមួយគ្រឿងរបស់នាវាឆ្មាំសមុទ្រចិនក៏បានកាត់ផ្ដាច់យុថ្កា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:11 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូនេះ បានចេញរបាយការណ៍សង្ខេបពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ គិតចាប់ពីម៉ោង ៦៖៥០នាទីព្រឹក រហូតដល់ម៉ោង ១៣៖០០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥៖ *
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 03:04 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ដោយយកគំរូពីថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អូស្ត្រាលី ថ្នាលព័ត៌មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ផ្តល់ព័ត៌មានពេញលេញអំពីអត្រាពន្ធ នីតិវិធីចុះឈ្មោះ សម្រាប់អ្នកនាំចេញលើកដំបូង លក្ខខណ្ឌតម្រូវនៃផលិតផល និងវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើម។ ថ្នាលព័ត៌មាននេះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 12:29 PM, ចំនួនអ្នកអានៈ​ 56ដង
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥ នាថៃ្ងទី១៣ ខែធ្នូ ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ១៩:០០ នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 12:22 PM, ចំនួនអ្នកអានៈ​ 35ដង
លោក ត្រាំ បានទទួលស្វាគមន៍អតីតកីឡាករនៅការិយាល័យ Oval Office និងបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដើម្បីផ្ដល់មេដាយសភាជាកិត្តិយសដល់ក្រុមផងដែរ ស្ថិតក្នុងការជួបជុំនោះ ឃើញថា កីឡាករទាំងអស់សុទ្ធតែពាក់មួកខូវប៊យពណ៌ស ខណៈដែលអតីតក្រុមនេះធ្លាប់បានពាក់មួកទាំងនោះ នៅក្នុងពិធីបើកកីឡាអូឡាំពិករដូវរងាឆ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 12:03 PM, ចំនួនអ្នកអានៈ​ 62ដង
ការសម្រេចបង្កកដោយគ្មានពេលកំណត់ គឺដើម្បីជៀសវាងហានិភ័យដែលប្រទេសហុងគ្រី និងស្លូវ៉ាគី អាចបដិសេធមិនបន្តការបង្កកនៅពេលបោះឆ្នោតរៀងរាល់ ៦ខែម្តង។ ជំហាននេះក៏នឹងជួយបញ្ចុះបញ្ចូលប្រទេសបែលហ្ស៊ិក ឱ្យគាំទ្រផែនការផ្តល់កម្ចីរហូតដល់ ១៦៥ពាន់លានអឺរ៉ូដល់អ៊ុយក្រែនសម្រាប់តម្រូវការយោធា និងថវិកានៅឆ្នាំ២០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 11:47 AM, ចំនួនអ្នកអានៈ​ 52ដង
រាជធានីភ្នំពេញ៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អនុទីន ចាន់វីរគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ បានព្រមព្រៀងបញ្ចប់ការបាញ់គ្នា និងវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 11:33 AM, ចំនួនអ្នកអានៈ​ 61ដង
ការបង្កកទ្រព្យសម្បត្តិនេះ ត្រូវបានអនុវត្តដោយមន្រ្តីអនុវត្តច្បាប់បារាំង (bailiff) តាមសំណើរបស់អ្នកគ្រប់គ្រងផ្នែកអាជីវកម្មរបស់ Google Russia ដែលបានដាក់ពាក្យក្ស័យធននៅឆ្នាំ២០២២។ ទ្រព្យសម្បត្តិដែលត្រូវបានបង្កក រួមមានភាគហ៊ុនរបស់ Google International នៅក្នុងអង្គភាពរបស់ Google នៅប្រទេសបារាំង។ តុលាការរុស្ស៊ីបានសម្រេចថា Google Ru
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-12-2025, 11:30 AM, ចំនួនអ្នកអានៈ​ 51ដង
នៅក្នុងសុន្ទរកថាមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ លោក គីម ជុងអ៊ុនបានកោតសរសើរក្រុមមន្ត្រី និងទាហានកូរ៉េខាងជើង មកពីកងពលវិស្វកម្មលេខ៥២៨ នៃកងទ័ពប្រជាជនកូរ៉េ ដែលបានបំពេញភារកិច្ចដ៏អង់អាចក្លាហាន ក្នុងការអនុវត្តតាមបញ្ជារបស់គណបក្សពលករកូរ៉េ អំឡុងការដា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 7865 នាក់
ម្សិលមិញ : 8414 នាក់
សរុបទាំងអស់ : 10612577 នាក់