| ក្រសួងទេសចរណ៍ ធ្វើសិក្ខាសាលារយៈ២ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពស្តីពីការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍទេសចរណ៍សម្រាប់ខេត្តនៅភូមិភាគឦសាន |
|
| ចុះថ្ងៃទី: 11-02-2025, 05:56 PM, ចំនួនអ្នកអានៈ 565ដង |
|
ខេត្តក្រចេះ៖ សិក្ខាសាលានេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហ៊ួរ ប៊ុនី ដែលមានអភិបាលខេត្ត ក្រុង ស្រុក និងមន្ទីទេសចរណ៍ខេត្តចំនួន៦ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បានរៀបចំបើកសិក្ខាសាលារយៈ២ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍទេសចរណ៍ សម្រាប់ខេត្តចំនួន៦ នៅភូមិភាគឦសាន។
បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់លោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ និងបទបង្ហាញរបស់លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ដែលបានបង្ហាញពីវឌ្ឍនភាព នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តក្រចេះ ក្នុងការរៀបចំបង្កើតនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍មួយចំនួននៅក្នុងខេត្តក្រចេះ។
លោក នី ផល្លី បានលើកឡើងថា តាមរយៈបទបង្ហាញរបស់លោកប្រធានមន្ទី និងតាមលោកតាមដានក្នុងបណ្តាញសង្គម និងបានឃើញថាសហគមន៍អេកូទេសចរណ៍កោះទ្រង់ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ និងសហគមន៍អេកូទេសចរណ៍កោះសាមសិបកំពុងនិងកំពុងឆក់យកចំណាប់អារម្មណ៍របស់ទេសចរជាតិនិងអន្តរជាតិ។
លោកបានថ្លែងអំណរគុណចំពោះវត្តមានរបស់អភិបាលរងតំបន់ភូមិភាគឦសាន អគ្គនាយករង ប្រធាននាយកដ្ឋានប្រធានមន្ទីរ តំណាងសមាគមឧស្សាហកម្មទេសចរណ៍ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងអង្គពិធីទាំងមូល ដែលបានឆ្លៀតឱកាសដ៏មានមមាញឹកចូលរួមក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពីការរៀបផែនការអភិវឌ្ឍន៍ទេសចរណ៍ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត សម្រាប់តំបន់ភូមិភាគឦសាន និងខេត្តព្រះវិហារ និងខេត្តត្បូងឃ្មុំ” នាឱកាសដ៏វិសេសវិសាលនេះ។
លោករដ្ឋលេខាធិការ មានប្រសាសន៍ថា តាមរយៈសិក្ខា សាលានេះ បានបង្ហាញអំពីស្មារតីទទួលខុសត្រូវរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដែលជាចលករសំខាន់សម្រាប់ កំណើនទេសចរណ៍កម្ពុជា ស្របតាមទស្សនទាន «រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ» តាមរយៈការអនុវត្តនូវផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដែលបានអនុម័តដោយរដ្ឋបាលរាជធានីខេត្តនីមួយៗ។
ដើម្បីឲ្យមានសង្គតិភាពនៃការរៀបចំ អនុវត្ត និងការវាយតម្លៃផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត នាយកដ្ឋាន ផែនការអភិវឌ្ឍទេសចរណ៍នៃក្រសួងទេសចរណ៍ ក៏បានសម្របសម្រួលការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ ដោយយកចិត្តទុកដាក់ខ្ពស់លើយុទ្ធសាស្ត្ររួមចំនួន៩ រួមមាន៖
១. ការអភិវឌ្ឍផលិតផល និងពង្រឹងគុណភាពទេសចរណ៍
២. ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍
៣. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍
៤. សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន
៥. ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង
៦. ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ
៧. ការវិនិយោគក្នុងវិស័យទេសចរណ៍ និង
៨. ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ
៩. ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ និងមានចង្កោម សមកម្មភាព សកម្មភាពអាទិភាពរយៈពេលខ្លី មធ្យម និងរយៈពេលវែង ទៅតាមសក្តានុពលនៃធនធាន និងបរិបទរបស់ខេត្តនីមួយៗ។
លោកបញ្ជាក់ថា វិស័យទេសចរណ៍នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបានកំណត់ច្បាស់ក្នុងបញ្ចកោណទី២ ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង ដែលស្ថិតនៅក្នុងមុំទី១ លើការអភិវឌ្ឍវិស័យ គន្លឹះ និងប្រភពថ្មី នៃកំណើនសេដ្ឋកិច្ច។
ក្នុងនោះរាជរដ្ឋាភិបាលជំរុញការបន្តលើកម្ពស់វិស័យទេសចរណ៍តាមរយៈការអភិវឌ្ឍ ទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច ដោយលើកកម្ពស់ការអនុវត្ត ការរៀបចំនិងការដាក់ចេញនូវគោលនយោបាយ និងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍នានា។
លោក នី ផល្លី ក៏បានជំរុញអភិបាលរងខេត្តទាំងជួយជ្រោមជ្រែង និងផ្តល់ជាអនុសាសន៍ល្អៗ តាមរយៈយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដើម្បីឲ្យការរៀបចំកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ និងយន្តការតាមដានត្រួតពិនិត្យវាយតម្លៃផែនការអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ និងសូមសំណូមពរឲ្យតំណាងសមាគមឧស្សាហកម្មទេសចរណ៍ដែលមានវត្តមាននៅទីនេះ សូមផ្តល់កិច្ចសហការ និងគាំទ្រគ្រប់មធ្យោបាយដល់ រដ្ឋាបាលរាជធានី- ខេត្ត ដើម្បីអនុវត្តផែនការសកម្មភាពរបស់ខ្លួនប្រកបដោយផ្លែផ្កាល្អសម្រាប់វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិផងដែរ៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 21-01-2026, 05:19 PM, ចំនួនអ្នកអានៈ 58ដង
រាជធានីភ្នំពេញ៖ដើម្បីធានាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការអនុវត្តប្រកាសលេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 05:01 PM, ចំនួនអ្នកអានៈ 50ដង
តាមព័ត៌មានលេចធ្លាយថ្មីៗបានបង្ហាញថា Samsung Galaxy S26 Ultra ប្រហែលជានឹងមានលក់ក្នុងជម្រើសពណ៌ ៦ខុសៗគ្នា ពេលវាបង្ហាញជាផ្លូវការ។ Samsung អាចនឹងប្រកាសចេញស៊េរី Galaxy S26 នៅសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ ឆ្នាំ២០២៦។ ការបញ្ជាទិញជាមុន (Pre-order) ទំនងជានឹងបើកនៅថ្ងៃដូចគ្នានៅប្រទេសខ្លះៗ។ ចំណែកឯការចេញលក់ជាផ្លូវការ អាចចាប់ផ្តើមនៅសប្ត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:56 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានតវ៉ាផ្លូវការជាថ្មីម្ដងទៀតប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែន
ទូទៅ (GBC) ចុះថ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:45 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖កិច្ចជំនួបនេះ មានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:37 PM, ចំនួនអ្នកអានៈ 70ដង
អ្នកតវ៉ាបានប្រមូលផ្តុំគ្នា ក្នុងទីក្រុងវ៉ាស៉ីនតោន និងនៅតាមទីក្រុងតូចៗដូចជា Asheville រដ្ឋ North Carolina ដោយអ្នកតវ៉ាបានដើរកាត់ទីប្រជុំជន ហើយស្រែកថា «No ICE, no KKK, no fascist USA» ដែលជាពាក្យស្លោកប្រើសម្រាប់ប្រឆាំងនឹងចំណាត់ការបង្រ្កាបជនអន្តោវប្រវេសន៍របស់ លោក ត្រាំ។ នេះបើតាមវីដេអូចែកចាយតាមបណ្តាញសង្គម។
អ្នកធ្វើការ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:34 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏បានបើកដំណើរការជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ក្រុងសិនជិន ប្រទេសចិន ដោយជោគជ័យ ដែលក្លាយជាគោលដៅដ៏សំខាន់មួយក្នុងទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីទីក្រុងសិនជិនផងដែរ។
ការហោះហើរត្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 04:32 PM, ចំនួនអ្នកអានៈ 65ដង
អភិបាលខេត្ត Niigata បានយល់ព្រមឱ្យបើករោងចក្រនេះឡើងវិញ កាលពីខែមុន ទោះបីជាមានការជំទាស់ពីសាធារណៈមតិ។ ប្រតិបត្តិករក្រុមហ៊ុន Tokyo Electric Power (TEPCO) បាននិយាយថា «ពួកគេកំពុងបន្តការរៀបចំ ហើយនឹងបើកកុងតាក់បញ្ជាក្រោយម៉ោង ៧យប់ថ្ងៃនេះ ដើម្បីដំណើរការម៉ាស៉ីនរ៉េអាក់ទ័រ»។
រោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:28 AM, ចំនួនអ្នកអានៈ 78ដង
រាជធានីភ្នំពេញ៖សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:25 AM, ចំនួនអ្នកអានៈ 60ដង
នៅឯសន្និសីទសារព័ត៌មានឆ្នាំថ្មី លោក Lee បានសង្កត់ធ្ងន់ថាកូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយ និងអន្តរទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ សហរដ្ឋអាមេរិក។ តាមលោក Lee សមត្ថភាពមីស៊ីល ICBM របស់កូរ៉េខាងជើងមិនត្រឹមតែគំរាមកំហែងដល់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏គំរាមកំហែងដល់ពិភពលោកទា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:18 AM, ចំនួនអ្នកអានៈ 76ដង
បន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២លានរៀល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 11:04 AM, ចំនួនអ្នកអានៈ 40ដង
នេះមានន័យថា កាំភ្លើងធំ Arsenal នៅតែបន្តធ្វើបានល្អ តាមរយៈលេង ៧ប្រកួតឈ្នះទាំងអស់ មិនចាញ់ និងមិនស្មើឡើយ ក្នុងនាមក៏ជាក្រុមដែលកំពុងកាន់កាប់តំណែងកំពូលតារាង Premier League ទៀតផង។ក្រុមរបស់អង់គ្លេស Arsenal និង Tottenham Hotsspanur សុទ្ធតែយកបាន ៣ពិន្ទុដូចគ្នា ក្នុងប្រកួតទី៧ នៃពានរង្វាន់អឺរ៉ុប UEFA Chamspanions League 2025-26 អភ័ព្វតែក្រុមលេខ២ ក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:19 AM, ចំនួនអ្នកអានៈ 69ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានឱ្យដឹងថាការអនុម័តការលក់អាវុធខាងលើនឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សិង្ហបុរី ដើម្បីទប់ទល់នឹងការគំរាមបច្ចុប្បន្ន និងនៅពេលអនាគត ជាមួយការផ្ដល់ឱ្យកងកម្លាំងសមុទ្រនូវសមត្ថភាពដ៏គួរឱ្យជឿជាក់បានដើម្ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:15 AM, ចំនួនអ្នកអានៈ 68ដង
ខណៈបណ្ដាមេដឹកនាំអឺរ៉ុបដទៃទៀត ព្យាយាមប្រុងប្រយ័ត្នពាក្យសម្ដីដើម្បីទប់ស្កាត់ជម្លោះជាមួយសហរដ្ឋអាមេរិក លោក ម៉ាក្រុងឯណោះវិញបានបញ្ចេញប្រតិកម្មតបតខ្លាំងៗទៅនឹង ការគំរាមរបស់លោក ត្រាំ។ ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ប្រទេសស្វីស លោក ម៉ាក្រុងបាននិយាយថាបារាំង និងអឺរ៉ុបនឹងមិនទទួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 10:02 AM, ចំនួនអ្នកអានៈ 75ដង
នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បានប្រើប្រាស់រូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ដោយបង្ហាញរូបលោកកាន់ទង់ជាតិអាមេរិកនៅហ្គ្រីនឡែន និងផែនទីមួយទៀតដែលបង្ហាញថាហ្គ្រីនឡែន និងកាណាដាបានក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។ លោកបានសង្កត់ធ្ងន់ថា «ហ្គ្រីនឡែនគឺចាំបាច់សម្រាប់សន្តិសុខជាតិ ន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 21-01-2026, 09:47 AM, ចំនួនអ្នកអានៈ 66ដង
ការវាយប្រហារដ៏ធំនេះបានធ្វើឱ្យអគារស្នាក់នៅចំនួន ៥,៦៣៥ កន្លែងគ្មានកម្តៅប្រើប្រាស់ ចំពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -១៥អង្សាសេ។ លោក ហ្សេលេនស្គី បានលើកឡើងថា សហរដ្ឋអាមេរិក «មិនទាន់មានកម្លាំង» គ្រប់គ្រាន់ដើម្បីបញ្ឈប់រុស្ស៊ីនៅឡើយទេ ប៉ុន្តែរដ្ឋបាលលោក ត្រាំ អាចធ្វើបានច្រើនជាងនេះ។
ប្រធានាធិបតីអ
 ព័ត៌មានលម្អិត
|
|
|