ADB គាំទ្រសេវាសង្គ្រោះបន្ទាន់ សម្រាប់ទីជនបទនៅកម្ពុជា
ចុះថ្ងៃទី: 13-12-2024, 03:43 PM, ចំនួនអ្នកអានៈ 307ដង
រាជធានីភ្នំពេញ៖លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា «ខណៈដែលកម្ពុជាបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់ប្រទេស រថយន្តសង្គ្រោះបន្ទាន់ និងម៉ាស៊ីនបង្កើតអុកស៊ីហ្សែនទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពឆ្លើយតបនៃសេវាសង្គ្រោះបន្ទាន់ និងធានាបាននូវការថែទាំព្យាបាល ក៏ដូចជាសេវាសំខាន់ៗសម្រាប់សហគមន៍ទូទាំងប្រទេស ដែលអាចជាប្រយោជន៍សម្រាប់ជួយសង្រ្គោះជីវិតមនុស្សប្រមាណ៦ លាននាក់តាមខេត្តនៅទីជនបទ។ ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការកសាងប្រព័ន្ធសុខភាពដែលធន់ជាងមុន ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងតម្រូវការថែទាំសុខភាពប្រចាំថ្ងៃ និងការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ។ ភាពជាដៃគូនេះបង្ហាញពីឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញសន្តិសុខសុខភាព និងការពារជីវិត។» ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសុខាភិបាលកម្ពុជា ថ្ងៃទី១៣​ ខែធ្នូនេះ បានប្រគល់រថយន្តសង្គ្រោះ ១៤គ្រឿង ដល់មន្ទីរពេទ្យខេត្តចំនួន១៤ ក្នុងពិធីមួយនៅក្រសួងសុខាភិបាល ដើម្បីកែលម្អលទ្ធភាពទទួលបានសេវាសង្គ្រោះបន្ទាន់ក្នុងប្រទេស។ រថយន្តសង្គ្រោះទាំងនេះ ត្រូវបានផ្តល់ជូនក្រោមជំនួយឥតសំណងចំនួន ៥ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់វិបុលភាពនិង ភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ក្រោមការផ្តល់ហិរញ្ញប្បទានបន្ថែម នៃគម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ ដែលកំពុងដំណើរការ។ បន្ថែមពីលើការផ្តល់រថយន្តសង្គ្រោះទាំងនេះ គម្រោងកំពុងបំពាក់ដល់មន្ទីរពេទ្យខេត្តនីមួយៗ ជាមួយនឹងម៉ាស៊ីនបង្កើតអុកស៊ីហ្សែន ដើម្បីធានាការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់។ គម្រោងនេះក៏ផ្តោតលើការបណ្តុះបណ្តាល អ្នកបច្ចេកទេសតាមមន្ទីរពេទ្យដើម្បីប្រើប្រាស់ និងថែទាំម៉ាស៊ីនបង្កើតអុកស៊ីហ្សែន និងរថយន្តសង្គ្រោះ ក៏ដូចជាបុគ្គលិកសុខាភិបាលជួរមុខដើម្បីកំណត់ និងឆ្លើយតបនិងជួយពលរដ្ឋដែលរងផលប៉ះពាល់ ដោយអំពើហិង្សាផ្អែកលើយេនឌ័រ និងបញ្ហាសុខភាពផ្លូវចិត្ត។ គម្រោងនេះបានជួយពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបការផ្ទុះឡើងនៃជំងឺ តាមរយៈការពង្រឹងកិច្ចសហការឆ្លើយតប ការផ្ទុះឡើងនៃជំងឺ និងការតាមរកអ្នកឆ្លង ក៏ដូចជាការបណ្តុះបណ្តាលក្រុមឆ្លើយតបរហ័ស ក្នុងការវាយតម្លៃហានិភ័យ ការវិភាគហានិភ័យ និងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺ។ ពិធីប្រគល់រថយន្តសង្គ្រោះបន្ទាន់ខាងលើដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ឈាង រ៉ា, លោកស្រី MIYOSHI Asagi ទីប្រឹក្សាអមស្ថានទូតជប៉ុននៅកម្ពុជា, និងលោកស្រី Varma។ JFPR ដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលជប៉ុន បានគាំទ្រគម្រោងក្នុងការកាត់បន្ថយភាពក្រីក្រ ការកែលម្អជីវភាពរស់នៅ និងកិច្ចការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 18-01-2026, 11:13 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចប្រជុំដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង, លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាគណបក្សក្រសួងទេសចរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 11:08 PM, ចំនួនអ្នកអានៈ​ 37ដង
អ្នកនាំពាក្យតុលាការ លោក អាសហ្គា ចាហានហ្គី (Asghar Jahangir) បានព្រមានថា សកម្មភាពមួយចំនួនត្រូវបានចាត់ទុកថាជា ទង្វើ «Mohareb» ដែលជាបទល្មើសត្រូវផ្តន្ទាទោសប្រហារជីវិតតាមច្បាប់ឥស្លាម។ មន្ត្រីអ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ រួមទាំងកងកម្លាំងសន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 11:07 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ បានបន្តលើកកម្ពស់សិទ្ធិ និងសេរីភាពខាងសារព័ត៌មាន ជាពិសេសបង្កភាពងាយស្រួល លក្ខខណ្ឌគាំពារ បរិយាកាសអំណោយផលគាំទ្រដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន រួមចំណែកធានាសន្តិសុខព័ត៌មាននៅទូទាំងប្រទេស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 11:03 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តកំពង់ស្ពឺ៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជ២២:៣០នាទី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅចំណុចកម្មពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅក្នុងភូមិប្រវឹកពង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ករណីវាយតបគ្នាផ្អើលពេលរោងការ ត្រូវបានអ្នកលេងបណ្តាញសង្គមចែកចាយយ៉ាងព្រោងព្រាត ពេលនេះត្រូវកម្លាំង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 10:59 PM, ចំនួនអ្នកអានៈ​ 28ដង
លោក ត្រាំ បានប្តេជ្ញាថានឹងដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន ៨ រួមទាំងបារាំង អាល្លឺម៉ង់ និងអង់គ្លេស រហូតទាល់តែសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះហ្គ្រីនឡែនក្រោយពីប្រទេសទាំងនេះ បានបញ្ជូនកងកម្លាំងយោធាតូចៗទៅការពារកោះនោះ។ សហភាពអឺរ៉ុប (EU) នៅថ្ងៃអាទិត្យនេះ បានប្រឈមមុខនឹងការអំពាវនាវឱ្យប្រើប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 10:41 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការបាញ់ទឹកលាងសំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 10:37 PM, ចំនួនអ្នកអានៈ​ 38ដង
យន្តហោះប្រភេទ ATR 42-500 នេះបានបាត់បង់ការទាក់ទងជាមួយប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ដែនអាកាសកាលពីរសៀលថ្ងៃសៅរ៍។ នៅលើយន្តហោះមានសហសេវិក ៧នាក់ និងអ្នកដំណើរ ៣នាក់ ដែលជាមន្ត្រីរបស់ក្រសួងកិច្ចការសមុទ្រ និងជលផល។ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសនៅថ្ងៃអាទិត្យនេះថា ខ្លួនបានរកឃើញបំណែកយន្តហោះឃ្លាំមើលជលផលដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 05:16 PM, ចំនួនអ្នកអានៈ​ 61ដង
រាជធានីភ្នំពេញ៖ក្នុងបទបង្ហាញ លោក ផ្លុង តូន បានផ្តោតលើការពន្យល់អំពី តួនាទីស្នូលនៃគរុកោសល្យក្នុងបរិបទអប់រំទំនើប ដោយបានបញ្ជាក់ថា គរុកោសល្យមិនមែនគ្រាន់តែជាវិធីសាស្រ្តបង្រៀនទេ ប៉ុន្តែជាវិទ្យាសាស្រ្ត និងសិល្បៈនៃការរៀបចំបទពិសោធន៍សិក្សា ដែលអាចឆ្លើយតបទៅនឹងតម្រូវការចម្រុះរបស់អ្នកសិក្សា និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 05:01 PM, ចំនួនអ្នកអានៈ​ 49ដង
រាជធានីភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង​ ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។ តាមសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ថា ត្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 04:31 PM, ចំនួនអ្នកអានៈ​ 47ដង
លោក Pedro Sanchez ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៨ ខែមករា។ តាមលោក Sanchez សកម្មភាពយោធាណាមួយរបស់ សហរដ្ឋអាមេរិកប្រឆាំងនឹង Greenland ដែលជាតំបន់ស្វយ័តមួយរបស់ដាណឺម៉ាក ក៏នឹងបំផ្លាញ NATO ហើយក៏ដូចជាការទទួលស្គាល់ដោយប្រយោលថាការឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែនជារឿងស្របច្បាប់ផងដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 03:39 PM, ចំនួនអ្នកអានៈ​ 46ដង
រាជធានីភ្នំពេញ៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទី នៅវិមានព្រឹទ្ធសភា។ ដោយមានរបៀបវារៈដូចខាងក្រោម៖ ទី១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 03:31 PM, ចំនួនអ្នកអានៈ​ 51ដង
ខេត្តបន្ទាយមានជ័យ៖ លោកបណ្ឌិតបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់រដ្ឋបាលខេត្ត និងកម្លាំងជួរមុខទាំង១២ អង្គភាព ប្រចាំទិសខេត្តបន្ទាយមានជ័យ។ នៅថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 03:23 PM, ចំនួនអ្នកអានៈ​ 57ដង
ត្បូងឃ្មុំ-កំពង់ចាម៖ ក្នុងឳកាសនោះលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ ។ ដោយការគិតគូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 03:13 PM, ចំនួនអ្នកអានៈ​ 53ដង
នៅក្នុងបរិបទនៃការវិវត្តន៍ស្ថានការណ៍អន្តរជាតិ និងតំបន់ថ្មីៗនេះ មានការលើកឡើងជាច្រើនអំពីតុលាការអន្តរជាតិ។ ដើម្បីជាមូលដ្ឋាននៃការពិចារណាប្រកបដោយវិចារណញ្ញាណ និងចំណេះដឹងច្បាប់ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃតុលាការកំពូល បានធ្វើការបកស្រាយលម្អិតអំពីស្ថាប័នកំពូលទាំងពីរនេះដូចតទៅ៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-01-2026, 03:10 PM, ចំនួនអ្នកអានៈ​ 52ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីបញ្ជាការកងទ័ពអាមេរិកបានបញ្ជាក់ថាមេដឹកនាំសាខាក្រុមអាល់កៃដាខាងលើមានឈ្មោះថា Bilal Hasan al-Jasim។ ជននេះមាន ជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងខ្មាន់កាំភ្លើង ISIS ម្នាក់ដែលបានសម្លាប់ និងធ្វើឱ្យកងអាមេរិក រួមទាំងកងទ័ពស៊ីរីជាច្រើននាក់រងរបួសកាលពីថ្ងៃទី១៣ ខែធ្នូ ក្នុងទីក្រុង Palmyra ប្រទេ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 203 នាក់
ម្សិលមិញ : 7267 នាក់
សរុបទាំងអស់ : 10952939 នាក់