នាយឧត្តមសេនីយ៍ ខេង សុមេធ ឲ្យកងកម្លាំង និងអាជ្ញាធរដែនដី ត្រូវបង្រ្កាបល្បែងស៊ីសងអនឡាញខុសច្បាប់ កុំឱ្យមាននៅលើទឹកដីខេត្តព្រះវិហារ |
|
ចុះថ្ងៃទី: 11-12-2024, 05:12 PM, ចំនួនអ្នកអានៈ 22ដង |
|
ខេត្តព្រះវិហារ៖នាយឧត្តមសេនីយ៍ ខេង សុមេធ បានផ្តាំផ្ញើការសួសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររបស់យើង។
នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរដែនដី ត្រូវបង្រ្កាបល្បែងស៊ីសងអនឡាញខុសច្បាប់ កុំឱ្យមាននៅលើទឹកដីខេត្តព្រះវិហារ។
ការថ្លែងណែនាំរបស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បែបនេះក្នុងឱកាសដែលលោក អញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ព្រមទាំងប្រតិភូមអមដំណើរ និងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក អញ្ជើញចូលរួមបិទសន្និបាតបូក សរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំ និងដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសងអនឡាញខុសច្បាប់កុំឱ្យមាននៅក្នុងខេត្តព្រះវិហារ។ នាយឧត្តមសេនីយ៍ បានណែនាំដល់មន្រ្តី នគរបាលនៅតាមបណ្តាការិយាល័យជំនាញនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់លើការងារសន្តិសុខ ការងារព្រហ្មទណ្ឌ ការងារសណ្តាប់ធ្នាប់ ការងារគ្រប់គ្រង់ជនអន្តោរប្រវេសន៍ និងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមខ្សែបន្ទាត់ព្រំដែន និងជុំរុញបន្ថែមចំពោះការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពផងដែរ។
ដោយឡែកលោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៍ ខេ សុមេធ ដែលបានគិតគូពីប៉ុស្តិ៍ព្រំដែនរបស់យើង ថែមទាំងគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលព្រំដែន។ លោកអភិបាលខេត្ត បានថ្លែងថា បើសិនគ្មានវត្តមាននាយឧត្តមសេនីយ៍នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហាររបស់យើងទេ ក៏គ្មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ ដែលនេះបានបង្ករលទ្ធភាពឱ្យកម្លាំងនគរបាលព្រំដែនយើង ការពារបាននូវបូរណៈភាពទឹកដី និងបង្ក្រាបបទល្មើសនានានៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ។
លោកបានកោតសរសើរអង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ដែលកន្លងមកបានខិតខំយកចិត្តទុកដាក់រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អទូទាំងខេត្ត ក៏ដូចជាបង្រ្កាបបទល្មើសនានា។
លោកថ្លែងលើកទឹកចិត្តដល់នគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវលើកផែនការស្រាវជ្រាវនិងបង្រ្កាបគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព ចំពោះកងកម្លាំងឈរជើងតាមព្រំដែន ត្រូវធ្វើការឱ្យសកម្មទ្វេរដង និងលុបបំបាត់ចោលនូវការនាំចូលគ្រឿងញៀន ចូលមកក្នុងខេត្តព្រះវិហារ ក៏ដូចជាចូលមកក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងឱកាសចូលរួមពិធីបិទសន្និបាទនាពេលនេះនាយឧត្តមសេនីយ៍ ខេង សុមេធ បាននាំម៉ូតូធុនធំចំនួន១០គ្រឿង ដែលជាអំណោយនាយឧត្តមសេនីយ៍ ស ថេត ប្រគល់ជូនអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែន គោកលេខ១០៥ និងបានឧបត្ថម្ភស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ថវិកាចំនួន១០លានរៀល អាវុធហត្ថខេត្ត២លានរៀល សឹករងខេត្ត២លានរៀល អភិបាលក្រុង ស្រុក ម្នាក់ៗ២លានរៀល ព្រមទាំងមន្ត្រីនគរបាលសរុប២៧៥នាក់ ក្នុងម្នាក់ៗថវិកា២០ម៉ឺនរៀលផងដែរ៕
ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 11-12-2024, 08:13 PM, ចំនួនអ្នកអានៈ 30ដង
អង់ការ៉ា, តួកគី៖ដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិអង់ការ៉ា សម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក អាឌុលកាឌៀ អាក់ហ្គូល (Abdulkadir AKGOL) ប្រធានក្រុមមិត្តភាពអន្តរសភាតួកគី-កម្ពុជា, លោក សុខ ជា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 08:07 PM, ចំនួនអ្នកអានៈ 18ដង
រាជធានីភ្នំពេញ៖លោករដ្ឋមន្ត្រីបានសម្តែងការអបអរសាទរចំពោះលោកស្រី Tania Meyer ដែលត្រូវបានតែងតាំងជាប្រធានធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា និងបានជម្រាបជូនលោកស្រី និងសហការី អំពីចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រអាទិភាពទាក់ទង នឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 05:12 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តព្រះវិហារ៖នាយឧត្តមសេនីយ៍ ខេង សុមេធ បានផ្តាំផ្ញើការសួសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ជានិច្ច ពីស
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 05:01 PM, ចំនួនអ្នកអានៈ 22ដង
យោធាចិន មិនទាន់ធ្វើអត្ថាធិប្បាយលើសកម្មភាពយោធានេះទេ ហើយមិនក៏បានបញ្ជាក់អំពីការធ្វើសមយុទ្ធណាមួយដែរ។ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់និយាយថា ការបង្កើនសកម្មភាពយោធា នៅក្បែរកោះតៃវ៉ាន់ គឺជាសារនយោបាយដែលចិន ចង់ផ្ញើទៅកាន់អនាគតរដ្ឋបាលអាមេរិក របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។
នៅថ្ងៃពុ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 04:59 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ចាក់ជូនទៅដល់តំណាងសមាគមមិនមែនរដ្ឋាភិបាលទាំងអស់ ក្នុងអាណាត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាមកដល់ម៉ោងនេះ មិនទាន់បាន ចេញពីក្រសួងមហាផ្ទៃតែម្តង គឺមិនទាន់បានលុបសមាគម អង្គការណាមួយនោះទេ សូម្បីតែមួយក៏អត់ដែរ ផ្ទុយទៅវិញបើ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 04:54 PM, ចំនួនអ្នកអានៈ 20ដង
ក្នុងបទសម្ភាសមួយជាមួយ សារព័ត៌មានលោកខាងលិច Sky News មេដឹកនាំក្រុមឧទ្ទាមរូបនោះ បានលើកឡើងថា ជម្លោះច្រើនឆ្នាំមកនេះ បានធ្វើឱ្យគ្រប់គ្នានឿយហត់រួចទៅហើយ ហេតុដូច្នេះស៉ីរីមិនអាចទទួលរងសង្រ្គាមថ្មីផ្សេងទៀតទេ ហើយនឹងមិនធ្លាក់ទៅក្នុងសង្រ្គាមថ្មីឡើយ។ លោក Abu Mohammed al-Jolani បានបន្តថា ប្រទេសស៉ីរី នាពេលនេះ កំពុងឆ្ពោ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 04:52 PM, ចំនួនអ្នកអានៈ 24ដង
អតីតគ្រូបង្វឹកក្លិប FC Barcelona និង Bayern Munich រូបនេះ បានឈ្នះពានធំៗចំនួន ១៥ពានជាមួយ City គិតចាប់តាំងពីចូលដឹកនាំកាលឆ្នាំ២០១៦ មក និងមានរយៈពេលយូរជាងក្លិបទាំង ២ខាងលើថែមទៀតផងដែរ។
គ្រូបង្វឹក Pespan Guardiola បាននិយាយថា Manchester City នឹងក្លាយជាក្លិបចុងក្រោយ ដែលលោកដឹកនាំ មុនឈានជើងចូលដឹកនាំក្រុមជម្រើសជាតិជំនួសវិញ។
ថ្លែងទៅកាន់
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 04:46 PM, ចំនួនអ្នកអានៈ 19ដង
សៀមរាប៖កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ភ្ញៀវជាតិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 04:30 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម ត្រីរាជទី២ មានទម្ងន់៩៥គ.ក្រ និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបានចាប់នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែងចូលក្នុងបឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១គ.ក្រ និងប្រវែងដងខ្លួន២២២ ស.ម ត្រូវបាន
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 12:08 PM, ចំនួនអ្នកអានៈ 35ដង
នៅក្នុងសារមួយផ្ញើទៅកាន់ AFP ទីភ្នាក់ងារប៉ូលិសជាតិ ទីភ្នាក់ងារប៉ូលិសសេអ៊ូល និងសេវាសន្តិសុខរបស់សភាកូរ៉េខាងត្បូង បានគូសបញ្ជាក់យ៉ាងខ្លីថា «ក្រុមអ្នកស៊ើបអង្កេតពិសេសបានដឹកនាំ ការចុះឆែកឆេរការិយាល័យប្រធានាធិបតី»។ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ ក្រោយប្រកាសដាក់ច្បាប់អាជ្ញាសឹកមិនបានសម្រេចកាល
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 11:51 AM, ចំនួនអ្នកអានៈ 24ដង
មូលនិធិនេះ នឹងគាំទ្រដល់ផែនការរយៈពេលវែងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron ក្នុងការវិនិយោគប្រហែល ១០០ពាន់លានដុល្លារសម្រាប់ការផលិតនៅទីក្រុងញូវយ៉ក និង ២៥ពាន់លានដុល្លារនៅរដ្ឋអៃដាហូ ហើយក៏ជារង្វាន់ធំបំផុតមួយរបស់រដ្ឋាភិបាលដល់ក្រុមហ៊ុនបន្ទះឈីបមួយនេះផងដែរ ដែលមានតម្លៃក្រោម ៥២.៧ ពាន់លានដុល្ល
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 11:46 AM, ចំនួនអ្នកអានៈ 25ដង
អ្នកនាំពាក្យរងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jon Finer នៅក្នុងបទសម្ភាសន៍មួយនៅឯសន្និសីទ Reuters NEXT ក្នុងទីក្រុងញូវយ៉ក បានគូសបញ្ជាក់ទៀតថាកងទ័ពអាមេរិក កំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ដោយមានហេតុផលច្បាស់លាស់ និងសំខាន់បំផុត នោះគឺតាមកម្ទេចពួក ISIS។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើកងទ័ពអាមេរិកនឹងបន្ត
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 11:44 AM, ចំនួនអ្នកអានៈ 24ដង
លោក Koji Gyotoku គ្រូបង្វឹកគោព្រៃកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតល្ងាចនេះ ពិសេសលោកជឿជាក់លើកូនក្រុមនឹងធ្វើបានល្អ ទោះបីត្រូវប្រឈមមុខជាមួយក្រុមខ្លាំងមួយ ដែលមានកម្រិតប្រហាក់ប្រហែលក្រុមជម្រើសជាតិម៉ាឡេស៊ីក៏ដោយ។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះសិ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 11:41 AM, ចំនួនអ្នកអានៈ 22ដង
តាមក្រសួងការពារជាតិតៃវ៉ាន់ យន្ដហោះយោធា និងនាវារបស់ចិនក្នុងនោះរួមមាននាវាចម្បាំង១១គ្រឿង ត្រូវបានប្រទះឃើញនៅក្នុងដែនអាកាស និងដែនទឹករបស់តៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៦៖០០នាទីព្រឹក ថ្ងៃពុធនេះ។ កាលពីថ្ងៃអង្គារ យន្ដហោះយោធាចិន ៤៧គ្រឿង និងនាវាចម្បាំង១២គ្រឿង ក៏ត្រូវបានរាយការណ៍ថា បានធ
ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 11-12-2024, 11:38 AM, ចំនួនអ្នកអានៈ 31ដង
ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាងមួយសប្ដាហ៍មកនេះ KCNA បានចេញផ្សាយអត្ថបទមួយស្ដីពីអ្វីដែលខ្លួនហៅថាការកើនឡើងចលាចលក្នុងសង្គមកូរ៉េខាងត្បូង ដោយសារតែវិបត្តិ បង្កឡើងដោយការប្រកាសដាក់ច្បាប់អាជ្ញាសឹក។ នៅក្នុងអត្ថបទនេះដដែល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមួយនេះបានគូសបញ្ជាក់ដោយប្រើពាក្យធ្ងន់ៗរិះ
ព័ត៌មានលម្អិត
|
|
|