| ព្រឹកថ្ងៃនេះ ព្រះមហាក្សត្រយាងប្រារព្ធ «រុក្ខទិវា» លើកទី២៩ នៅខេត្តតាកែវ |
|
| ចុះថ្ងៃទី: 09-07-2024, 10:39 AM, ចំនួនអ្នកអានៈ 306ដង |
|
ខេត្តតាកែវ៖«រុក្ខទិវា» ត្រូវបានបានផ្តួចផ្តើមប្រារព្ធចាប់តាំងពីឆ្នាំ១៩៥២មក ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធីរុក្ខទិវានេះឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក ដើម្បីបន្តស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ។ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តប្រារព្ធពិធីរុក្ខទិវានេះ ក្នុងអាណត្តិថ្មីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រារព្ធពិធី «រុក្ខទិវា» លើកទី២៩ ដែលរៀបចំឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមប្រជាពលរដ្ឋខេត្តតាកែវ ជាច្រើនរូបទៀត។
ពិធីរុក្ខទិវាលើកទី២៩ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ ស្ថិតនៅទីតាំងស្ថានីយផ្សព្ធផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ក្នុងភូមិខ្នារ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលស្ថិតនៅជាប់ជាមួយនឹងចម្ការឈើរុក្ខទិវាដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធ្លាប់បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតកាលពីឆ្នាំ២០០៨។
ស្ថានីយបន្ទាយអង្គរត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៨៧ ដោយគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តតាកែវ និងប្រគល់មកឱ្យនាយកដ្ឋានរុក្ខាប្រមាញ់ បច្ចុប្បន្នរដ្ឋបាលព្រៃឈើ ដើម្បីគ្រប់គ្រង និងបង្កើតស្ថានីយដាំឈើលើផ្ទៃដីទំហំ ១,១០០ហិកតា។
ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ២០១១ ផ្ទៃដីទំហំ ៩៨៤ហិកតា ត្រូវបានប្រើប្រាស់ដើម្បីដាំដុះឈើប្រភេទប្រេងខ្យល់ និងអាកាស្យាដោយប្រើថវិការដ្ឋ។ នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្ម និងដាំដុះដើមឈើឡើង វិញលើទីតាំងនេះ ហើយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបានដាំឈើប្រេងខ្យល់ជាចម្ការថ្មីលើផ្ទៃដីទំហំ ៨៤១ហិកតា។ ដោយឡែកក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ដីទំហំ ៧៨ហិកតានៃដីស្ថានីយនេះ សម្រាប់សាងសង់ប្រាសាទកតញ្ញូ សាលាទទួលពុទ្ធបរិស័ទ ប្រាសាទព្រះគោ-ព្រះកែវ សាលាសំណាក់ធម៌ និងសំណង់សិល្បការ្យផ្សេងទៀតដែលស្ថិតនៅជាប់នឹងទីតាំងប្រារព្ធពិធីនេះ ដើម្បីជាប្រយោជន៍សាធារណៈ។
សម្រាប់ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើទីតាំងនេះ ដែលមានទំហំ ៣ហិកតា។ ដោយឡែកក្នុងឆ្នាំ២០២៤នេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបបានបញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦,៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅស្ថានីយ ផ្សព្វផ្សាយ និងស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
គិតត្រឹមឆ្នាំនេះ ពិធីរុក្ខទិវា បានបង្កើតជាសួនរុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។
ជាងនេះទៀត រដ្ឋបាលព្រៃឈើក៏បានបណ្តុះ និងដាំកូនឈើ បានជាង ២០,៥០លានដើមផងដែរ តាមរយៈថវិការដ្ឋគិតត្រឹមឆ្នាំ២០២៤នេះ ជាមួយសមត្ថភាពបណ្តុះកូនឈើដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀត ត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត៕




















ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 17-01-2026, 04:23 PM, ចំនួនអ្នកអានៈ 64ដង
ខេត្តព្រះវិហារ នៅក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 04:07 PM, ចំនួនអ្នកអានៈ 62ដង
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបជូន លោករដ្ឋមន្ដ្រី អំពីបេសកកម្មរបស់ទូរទស្សន៍ឥស្លាមកម្ពុជា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានសហគមន៍ ការអប់រំ និងព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយសហគមន៍នេះ គឺជាសម្លេងយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីគោល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 03:47 PM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី១៦ ខែមករា ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹក ២ ៩២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥១ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 03:39 PM, ចំនួនអ្នកអានៈ 53ដង
ការសម្រេចចិត្តដូចខាងលើធ្វើឡើង បន្ទាប់ពីគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរ ដែលបានសម្លាប់មនុស្ស៣២នាក់ នៅខេត្ត Nakhon Ratchasima កាលពីថ្ងៃពុធ និងឧបទ្ទវហេតុមួយទៀត ដែលផ្តាច់ជីវិតមនុស្ស២នាក់ នៅជាយទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដោយករណីទាំងពីរនេះ គឺបង្កឡើងដោយការបាក់រលំម៉ាស៉ីនស្ទូចសំណង់ ប្រើប្រាស់ក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 03:36 PM, ចំនួនអ្នកអានៈ 64ដង
រាជធានីភ្នំពេញ៖ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងទសវត្សទី៩០ ភាពយន្តឥណ្ឌា មានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា រួមទាំងរូបលោកស្រីផងដែរ។ ការរៀបចំឱ្យមានមហោស្រពភាពយន្តឥណ្ឌានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ផលិតករភាពយន្តឥណ្ឌាក្នុង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 03:28 PM, ចំនួនអ្នកអានៈ 64ដង
ជាថ្មីម្តងទៀត លោក ត្រាំ បានបន្តទទូចថា សហរដ្ឋអាមេរិក ត្រូវការ Greenland ដែលជាដែនដីស្វយ័តរបស់ប្រទេសដាណឺម៉ាក សម្រាប់សន្តិសុខជាតិ ហើយលោកថែមទាំងបានព្រមានថា រូបលោកប្រហែលនឹងដំឡើងពន្ធ លើបណ្តាប្រទេសទាំងឡាយណា ដែលហ៊ានជំទាស់នឹងគំនិតនេះ។
នាថ្ងៃសុក្រ ទី១៦ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:43 AM, ចំនួនអ្នកអានៈ 61ដង
បន្ទាយមានជ័យ៖ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ ជាមួយគណៈសង្ឃនាយក និងសប្បុរសជននាៗ បានយាង និមន្ត និងអញ្ជើញអុចធូបទៀន បួងសួងសុំសេចក្តីសុខ ក្នុងបរិវេណប្រាសាទបន្ទាយឆ្មា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:17 AM, ចំនួនអ្នកអានៈ 63ដង
ភាពតានតឹងរវាងប្រទេសទាំងពីរ ដែលជាគូបដិបក្ខយូរអង្វែងមកហើយ បានកើនឡើងចាប់តាំងពីយោធាអាមេរិកបានវាយប្រហារលើវ៉េណេស៊ុយអេឡា ហើយបណ្តាលឱ្យស្លាប់មន្រ្តីយោធានិងចារកម្មជនជាតិគុយបាសរុប៣២នាក់ ដែលត្រូវបានជឿជាក់នៅការពារលោក Maduro។ ប្រការនេះធ្វើឱ្យវាគឺជាករណីប៉ះទង្គិចគ្នាលើកដំបូងបំផុតរបស់រវាងកម្លាំងអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:14 AM, ចំនួនអ្នកអានៈ 58ដង
អគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា លោក Robert Bonta បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងដោយលើកឡើងថា៖ «របាយការណ៍ដែលហូរហៀរមកជាបន្តបន្ទាប់អំពីមាតិកាទាំងនេះ ដែលជួនកាលបង្ហាញពីរូបភាពស្ត្រី និងកុមារក្នុងសកម្មភាពផ្លូវភេទ គឺជារឿងដ៏គួរឱ្យតក់ស្លុតបំផុត ហើយតាមការកំណត់របស់ការិយាល័យខ្ញុំ ទង្វើនេះអាចជាការខុសច្បា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:08 AM, ចំនួនអ្នកអានៈ 64ដង
កូឡុំប៊ីបានបន្តជាប់ជំពាក់ក្នុងជម្លោះប្រដាប់អាវុធក្នុងស្រុក អស់រយៈពេល៦ទសវត្សរ៍មកហើយ ដែលបានឆក់យកជីវិតមនុស្សច្រើនជាង ៤៥០០០០នាក់។ កងកម្លាំងយោធា ប៉ូលិស ពួកទ័ពព្រៃឆ្វេងនិយម ពួកឧក្រិដ្ឋជនបង្កើតឡើងដោយអតីតក្រុមយោធាប៉ារ៉ាស្តាំនិយម ហើយនិងបណ្តាញក្រុមរត់ពន្ធគ្រឿងញៀន សុទ្ធតែជាភាគីពាក់ព័ន្ធនៅក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:06 AM, ចំនួនអ្នកអានៈ 64ដង
យោងតាមសារព័ត៌មាន Reuters ការសាកល្បងនេះនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិកជាមុនសិន ហើយនឹងអនុវត្តចំពោះអ្នកប្រើប្រាស់ ChatGPT ជំនាន់ឥតគិតថ្លៃ (Free) និងកម្រិតជាវតម្លៃទាប ខណៈដែលអ្នកប្រើប្រាស់ជំនាន់បង់ប្រាក់ខ្ពស់ដូចជា Plus, Pro, Business និង Enterspanrise នឹងមិនឃើញពាណិជ្ជកម្មទេ។
ក្រុមហ៊ុន OspanenAI បានប្រកាសថា ខ្លួននឹងចាប់ផ្តើម សាកល្បង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:03 AM, ចំនួនអ្នកអានៈ 65ដង
លោក ត្រាំ បានបញ្ជូនប្រមុខ CIA ទៅកាន់ទីក្រុងការ៉ាកាស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាជាមួយលោកស្រី Rodriguez ដែលបានប្រព្រឹត្តទៅរយៈពេល២ម៉ោង ហើយវាកើតមានឡើងតិចជាង២សប្តាហ៍ បន្ទាប់ពីលោក Maduro និងភរិយា ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការយោធារបស់អាមេរិក។
នាថ្ងៃសុក្រ ទី១៦ ខែមករា មន្រ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 17-01-2026, 11:02 AM, ចំនួនអ្នកអានៈ 59ដង
បើយោងតាមការចេញផ្សាយដោយ BBC បានឱ្យដឹងថា Aston សមាជិកលេងនៅក្របខណ្ឌ Premier League ពុំបានបញ្ជាក់ពីតម្លៃផ្ទេរឡើយ ក៏ប៉ុន្តែយោងតាមសេចក្តីថ្លែងការណ៍របស់ Roma វិញបានបង្ហើបថា ការផ្ទេរនេះជាលក្ខណៈខ្ចីជើង ភ្ជាប់ជាមួយនឹងជម្រើសទិញដាច់ទៀតផង។
ក្លឹបបាល់ទាត់អាជីព AS Roma ដែលត្រូវបានបង្កើតឡើងមានរយៈពេល ៩៨ឆ្នាំមកនេះ បានចុះកិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-01-2026, 11:43 PM, ចំនួនអ្នកអានៈ 71ដង
រាជធានីភ្នំពេញ៖លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា មន្ត្រីយោធារបស់ប្រទេសសិង្ហបុរីទាំងពីររូបនេះ ទី១) វរសេនីយ៍ត្រី Li Yiming និងទី២) ព្រិន្ទបាលឯក Toh Wee Chiang។ ប្រទេសសិង្ហបុរី បានបញ្ជូនយោធាពីររូបមកបំពេញបេសកកម្មជាអ្នកសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-01-2026, 11:39 PM, ចំនួនអ្នកអានៈ 65ដង
រាជធានីភ្នំពេញ៖ការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាងសាមសិបឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលក្នុងនីតិកាល កន្លងមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន
 ព័ត៌មានលម្អិត
|
|
|