|
ពលរដ្ឋចំនួន ៣ភូមិ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ទទួលបានបណ្ណកម្មសិទ្ធិលើដីធ្លី ពីអាជ្ញាធរខេត្តសៀមរាប |
|
ចុះថ្ងៃទី: 12-02-2024, 09:06 PM, ចំនួនអ្នកអានៈ 238ដង |
|
ខេត្តសៀមរាប៖ពិធីចែកវិញ្ញាបនបត្រសម្កាល់អចលនវត្ថុនេះបានធ្វើឡើងក្រោមវត្តមានរបស់លោកស្រី ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប, លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។
ប្រជាពលរដ្ឋស្ថិតនៅភូមិក្រសាំង ភូមិពពិស និងភូមិបឹង ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទទួលបានវិញ្ញាបនបត្រសម្កាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធដីធ្លី) ពីអាជ្ញាធរខេត្តសៀមរាប ពិធីនេះបានធ្វើឡើងនៅបរិវេណវត្តព្រៃផ្តៅ ក្នុងភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ លោក ហ៊ី សាយ បានលើកឡើងថា ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ (បណ្ណកម្មសិទ្ធដីធ្លី) ដល់ប្រជាពលរដ្ឋ ដែលមានក្បាលដីស្ថិតសង្កាត់ក្របីរៀល គឺមាន៖ ភូមិក្រសាំង មានក្បាលដីសរុប ១,០១៩ដែលក្នុងនោះក្បាលដីចំនួន៨០៩អាចចេញបណ្ណកម្មសិទ្ធជូនបាន ភូមិពពិស មានក្បាលដី សរុប១,០១៣ ដែលក្នុងនោះក្បាលដីចំនួន៨,៦៥៩ អាចចេញបណ្ណកម្មសិទ្ធជូនបាន និងភូមិបឹងមានក្បាលដីសរុប១,៥៧១ ដែលក្នុងនោះក្បាលដីចំនួន ១,៤០៧អាចចេញបណ្ណកម្មសិទ្ធជូនបាន។
លោក ហ៊ី សាយ បានបន្តថា ចំពោះក្បាលដីដែលធ្វើការប្រគល់បណ្ណកម្មសិទ្ធជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាលនឹងបន្តពិនិត្យ និងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការចេញបណ្ណ ជូនម្ចាស់ដីជាបន្តទៀត។
លោក សុខ ថុល បានលើកឡើងថា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធដីធ្លី) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋ ឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាព ស្មុគស្មាញជូនប្រជាពលរដ្ឋឡើយ។
ក្នុងនាមអាជ្ញាធរខេត្តលោកក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមទាំងកំលាំងកាយចិត្តយ៉ាងមមាញឹកនៅក្នុងដំណើរការចុះបញ្ជីដីធ្លីហើយឈានដល់ដំណាក់កាលចេញ និងចែកបណ្ណនាថ្ងៃនេះ។
លោក សុខ ថុល បានបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាឯកសារគតិយុត្តមួយ ដែលគ្មានអាយុកាល និងមានតម្លៃសម្រាប់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋ ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ដូចជា៖ រដ្ឋគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ងាយស្រួលក្នុងការងាររៀបចំដែនដី និងរដ្ឋបាលដីធ្លីការបែងចែកដី ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងកាត់បន្ថយបាននូវទំនាស់ដីធ្លី, ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ, ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ, ប្រជាពលរដ្ឋអាចប្រើប្រាស់បណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ ឬអាជីវកម្មលើ ដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ ព្រមទាំងមានសុវត្ថិភាពក្នុងការកាន់កាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ហើយគ្មានជនណា អាចមករំលោភបំពាន ឬធ្វើការដកហូតបានឡើយ។
លោកស្រី ទិត្យ ច័ន្ទការីន បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូរជានិច្ចនូវតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយដាក់បទបញ្ជាឱ្យ អាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវមើលពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានដិតដល់បំផុត។ ហើយសម្តេចតែងតែដាក់ចេញនូវយន្តការមួយច្បាស់លាស់សម្រាប់ការដឹកនាំ ពិសេសជំរុញការផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋ ធ្វើយ៉ាងបង្ខិតឱ្យជិតជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ មិនឱ្យពលរដ្ឋធ្វើដំណើរ ទៅទទួលសេវាឆ្ងាយ។
លោកស្រី ទិត្យ ច័ន្ទការីន បានបន្តថា ការចែកបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។
លោកស្រីក៏បានស្នើដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ឋ សូមថែរក្សាបណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើងទៅខាងមុខផងដែរ៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 14-07-2025, 07:09 PM, ចំនួនអ្នកអានៈ 20ដង
បុគ្គលឬក្រុមហ៊ុន ត្រូវជូនដំណឹងទៅកាន់អាជ្ញាធរពាណិជ្ជកម្មយ៉ាងតិច៣០ថ្ងៃ មុននឹងមានការនាំចេញ ការផ្ទេរ ឬការដឹកជញ្ជូនឆ្លងប្រទេសនូវធាតុណាមួយ ដែលមិនបានរាប់បញ្ចូលយ៉ាងច្បាស់លាស់នៅក្នុងបញ្ជីធាតុយុទ្ធសាស្រ្ត (Strategic Items List) របស់ម៉ាឡេស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួង។ ការធ្វើបែបនេះ គឺមានគោលបំណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 07:06 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖គោលបំណងសំខាន់ នៃទស្សនកិច្ចនេះ គឺពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងកម្ពុជា-ឡាវ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន។គណៈប្រតិភូជាន់ខ្ពស់ នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា ដឹកនាំដោយលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល នឹងបំពេញទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 07:10 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖លោកលោក ស៊ុន មេសា បានលើកឡើងថា ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានកើនឡើងចំនួន ២២៦ រោងចក្រ ដោយបានកើនពី១ ៤៦៦ ដល់១ ៦៨២ រោងចក្រសហគ្រាស។ ដោយឡែកវិស័យក្រៅពីកាត់ដេរ មានកំណើនដល់ ៥ ១៤០រោងចក្រ ពោលគឺបានកើនពី ៣៨ ៨៣៤ ដល់ ៤៣ ៩៧៤ រោងចក្រសហគ្រាស ស្មើនឹង ១៣,២៤%។ ដោយឡែកកម្មករបានកើនដល់ ១,៨៩ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 06:16 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «តំណាងរាស្រ្តទាំងអស់ នៅក្នុងព្រឹទ្ធសភា មានការឯកភាពជានយោបាយ ដើម្បីស្នើសុំធ្វើវិសោធនកម្ម មាត្រា ៣៣ បើកផ្លូវឲ្យមានការរៀបចំច្បាប់ ក្នុងការដកសញ្ជាតិពីពលរដ្ឋខ្មែរ ដែលគប់គិតជាមួយបរទេស ក្បត់ជាតិឯង ឬ ធ្វើសកម្មភាពប៉ះពាល់ធ្ង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 14-07-2025, 06:29 PM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហើបថា លោក ថាក់ស៉ីន ធ្លាប់ទម្លាយឯកសារថៃជំនាន់ឲ្យសម្តេច កាលលោក អភិសិត កាន់តំណែងជានាយករដ្ឋមន្ត្រីថៃ។ សម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 06:11 PM, ចំនួនអ្នកអានៈ 47ដង
រាជធានីភ្នំពេញ៖មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាខណ្ឌច្បារអំពៅ បានធ្វើពិធីស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានអាននូវសុន្ទរកថារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 06:06 PM, ចំនួនអ្នកអានៈ 49ដង
រាជធានីភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំ,មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ បានរៀបចំពិធីទូងស្គរអបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 06:03 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖សមត្ថកិច្ចចាប់បានខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែ(ម១)ជាបណ្ដោះអាសន្ន ពីបទ"មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញដូរបាន"ចេញសែកស្អុយគ្ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 05:59 PM, ចំនួនអ្នកអានៈ 50ដង
ឧត្តរមានជ័យ៖ តាមការបញ្ជក់មួយចំនួន បានឲ្យដឹងថា ជនកំសាកនេះ ជាទាហានឈុតខ្មៅ ដែលបានលួចវ៉ៃទាហានយើងពីក្រោយ ពេលមកសុំចាប់ដៃទាហានយើង កំពុងប្រចាំការនៅលើប្រាសាទតាមាន់ រួចហើយរត់ទាំងភ័យស្លន់ស្លោរទៅបាត់។ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានជនថោកទាបប៉ុន្មាននាក់ នៃប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 03:54 PM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ស្ថិតក្នុងភូមិសាស្រ្តខេត្តទាំង៥ ជុំវិញបឹងទន្លេសាប។ នេះបើតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥៕
ក្នុងសេចក្ដីសម្រេច បានបញ្ជាក់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 03:43 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) អមដោយឯកឧត្តមអនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទី៧ព្រឹទ្ធភា ព្រមទាំងឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 11:56 AM, ចំនួនអ្នកអានៈ 47ដង
ឧត្តរមានជ័យ៖ ពិធីប្រគល់ និងទទួលស្បៀងអាហារជាការឧបត្ថម្ភរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ ដោយលោក ពៅ សាលីដេត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយកខុទ្ទកាល័យលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 11:50 AM, ចំនួនអ្នកអានៈ 51ដង
លោក Sergei Lavrov កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងជើង ដែលបានបញ្ជូនកងទ័ព និងអាវុធទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ហើយបានសន្យាថានឹងផ្ដល់ការគាំទ្រផ្នែកយោធាបន្ថែម ខណៈទីក្រុងមូស្គូកំពុងព្យាយាមជំរុញភាពរីកចម្រើនទៅមុខក្នុងសង្រ្គាមនេះ។ លោក គីម បានជួបលោកប្រមុខ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 11:45 AM, ចំនួនអ្នកអានៈ 47ដង
កាសែត Nikkei បានឱ្យដឹងទៀតថា Panasonic នឹងមិនសម្រេចបានគោលដៅផលិតកម្មពេញលេញនៅរោងចក្ររដ្ឋ Kansas ដែលមានតម្លៃ ៤ ពាន់លានដុល្លារនោះទេ ត្រឹមខែមីនា ឆ្នាំ២០២៧ ដូចការគ្រោងទុកដំបូងឡើយ។ក្រុមហ៊ុន Panasonic Holdings គ្រោងនឹងពន្យារពេលផែនការរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពផលិតអាគុយរថយន្តអគ្គិសនី (EV) នៅរោងចក្រថ្មីក្នុងសហរដ្ឋអាមេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-07-2025, 11:31 AM, ចំនួនអ្នកអានៈ 42ដង
ការថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងពិធីជួបជុំមួយនាយប់មិញនេះនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីអតីតកីឡាករនិម្មិតបាល់ទាត់ល្បីៗមានដូចជា Ronaldo Nazario, Roberto Baggio និង Kaka ជាដើមនៅវិមាន Trumspan Tower។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានចាត់ទុកថា «Club World Cuspan គឺទទួលបានជោគជ័យយ៉ាងត្
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
ថ្ងៃនេះ |
: 2418 នាក់ |
|
ម្សិលមិញ |
: 7116 នាក់ |
|
សរុបទាំងអស់ |
: 9133991 នាក់ |
|
|