|
| អភិបាលរាជធានីភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅស្ថាបនាជិតរួចរាល់, គ្រោងដាក់ឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន |
|
| ចុះថ្ងៃទី: 14-03-2022, 07:16 PM, ចំនួនអ្នកអានៈ 120ដង |
|
រាជធានីភ្នំពេញ ៖លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញដឹកនាំមន្ត្រីជំនាញ ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះ ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្តែង នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានប្រមាណ៩៨ ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះនឹងរួចរាល់ជាស្ថាពរ ដើម្បីដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្។
ការចុះពិនិត្យស្ថានភាពជាក់ស្តែងនេះ របស់លោក ឃួង ស្រេង គឺដើម្បីជំរុញការងារដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងរយៈពេល ០៥ថ្ងៃទៀត ដើម្បីសុំគោលការណ៍បើកប្រើប្រាស់ជាបណ្ដោះអាសន្ន និងពិនិត្យមើលស្ថានភាព នៃការដាក់ទីតាំងវេទិកា បើកសម្ពោធស្ពានអាកាសនេះ ជាផ្លូវការក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលខាងមុខ។ ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលថ្មីខាងលើនេះ នឹងធ្វើឡើងនៅថ្ងៃណានោះទេ។
លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ពានអាកាស និងផ្លូវក្រោមដី នៃរង្វង់មូលចោមចៅ ការដ្ឋានទាំងមូល បានសម្រេចប្រមាណ៩៨ ទៅ៩៩ភាគរយហើយ ពោលគឺនៅតែរយៈពេល៥ថ្ងៃទៀត ការដ្ឋានមួយនេះ នឹងស្ថាបនាបានរួចរាល់ ហើយរដ្ឋបាលរាជធានី គ្រោងនឹងសុំគោលការណ៍ទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកឱ្យដំណើរការជាបណ្ដោះអាសន្ន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ហើយនៅពេលវេលាដ៏សមគួរមួយ រដ្ឋបាលរាជធានីភ្នំពេញ នឹងសុំគោលការណ៍សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីអញ្ជើញសម្តេចតេជោ ជាអធិបតីភាពបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃស្ពានអាកាសថ្មីនៅរង្វង់មូលចោមចៅនេះជាផ្លូវការតែម្តង»។
នាឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានបញ្ជាក់ពីភាពយឺតយ៉ាវបណ្តាលមកពីបញ្ហាជំងឺកូវីដ១៩ ផងដែរ ដែលធ្វើឱ្យកម្មករ ក៏ដូចជាអ្នកទទួលការសាងសង់អូសបន្លាយពេល ប៉ុន្តែទោះបីជាយ៉ាងណាក្តីស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងអាចឱ្យប្រជាពលរដ្ឋបាលឆ្លងកាត់ជាបណ្តោះអាសន្ននៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។
គួរបញ្ជាក់ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែ និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លារអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ
*ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។
*ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
*ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវ និងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោងសម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ។
ស្ពាននេះនឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។
គួរបញ្ជាក់ទៀតថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 22-01-2026, 06:37 PM, ចំនួនអ្នកអានៈ 61ដង
រាជធានីភ្នំពេញ៖សម្តេចរដ្ឋសភាធិបតី មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក គីម ឆាងយ៉ុង ដោយបានគូសបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ទូលំទូលាយ និងចំណេះដឹងជ្រាលជ្រៅ រួមជាមួយនឹងឆន្ទៈដ៏មោះមុត បេសកកម្មការទូតនៅកម្ពុជារបស់ លោកនឹងទទួលបានជោគជ័យ ដោយនឹងសម្រេចបាននូវសមិទ្ធផលថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 06:32 PM, ចំនួនអ្នកអានៈ 62ដង
រាជធានីភ្នំពេញ៖ ក្រោយពីរៀបចំអ្នកលក់ដូរ គ្មានសណ្ដាប់ធ្នាប់បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឱ្យចរាចរណ៍ នៅផ្លូវព្រះមុនីរ៉េត នាពេលថ្ងៃ ដើម្បីបើកសម្រួលលំហូរចរាចរណ៍ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។
ទន្ទឹមនឹងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងរៀបចំក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 06:28 PM, ចំនួនអ្នកអានៈ 66ដង
យោងតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា តម្រូវការដ៏មហាសាលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីសំណាក់ក្រុមហ៊ុនយក្សដូចជា OspanenAI, Google និង Microsoft បានធ្វើឱ្យការផ្គត់ផ្គង់បន្ទះឈីបសម្រាប់ឧបករណ៍ប្រើប្រាស់ទូទៅមានភាពខ្វះខាតយ៉ាងខ្លាំង។
អ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានៅទូទាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 06:12 PM, ចំនួនអ្នកអានៈ 60ដង
លោក Rutte គូសបញ្ជាក់ថា «មានការពិភាក្សាល្អណាស់» ជាមួយលោក ត្រាំ ទាក់ទងនឹងរបៀបដែលសម្ព័ន្ធមិត្តណាតូ អាចធ្វើការរួមគ្នាដើម្បីធានាសន្តិសុខតំបន់អាកទិក មិនត្រឹមតែ Greenland ប៉ុណ្ណោះទេ ប៉ុន្តែប្រទេស NATO ចំនួន ៧ទៀត ដែលស្ថិតនៅលើតំបន់អាកទិក។
អគ្គលេខាធិការនៃអង្គការណាតូ (NATO) បាននិយាយនាថ្ងៃព្រហស្បតិ៍ ទី២២ ខែមករាថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 06:09 PM, ចំនួនអ្នកអានៈ 62ដង
លោក ត្រាំ បានផ្ញើលិខិតទៅកាន់មេដឹកនាំរាប់សិបនាក់ដើម្បីអញ្ជើញពួកគេឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព ហើយក្នុងនោះមានប្រទេសខ្លះបានទទួលយកការអញ្ជើញ ខ្លះបដិសេធ និងខ្លះទៀតមិនទាន់ឆ្លើយតប។ ប្រទេសដែលបានទទួលយកការអញ្ជើញរបស់លោកត្រាំរួមមាន៖ អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប កាតា បារ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 05:22 PM, ចំនួនអ្នកអានៈ 75ដង
រាជធានីភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដល់ថ្នាក់ដឹកនាំ និងមន្ដ្រី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
កិច្ចប្រជុំនេះ ម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 05:12 PM, ចំនួនអ្នកអានៈ 67ដង
រាជធានីភ្នំពេញ៖ក្រសួងធម្មការនិងសាសនា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពាន លើដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 05:07 PM, ចំនួនអ្នកអានៈ 69ដង
រាជធានីភ្នំពេញនេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំការប្រកួតកីឡា ឆ្នាំ២០២៦ នៅថ្ងៃទី២២ ខែមករានេះ ដោយមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា និងនាយកដ្ឋានពាក់ព័ន្ធជាច្រើន នៅមជ្ឈមណ្ឌលជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 04:57 PM, ចំនួនអ្នកអានៈ 61ដង
ខេត្តក្រចេះ៖ នៅចំពោះមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រឈមមុខនឹងស្ថានភាពឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាព បូរណភាពទឹលដីកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងដោះស្រាយយ៉ាងយកចិត្តទុកដាក់និងហ្មត់ចត់បំផុត ដោយដៃម្ខាងវាយទប់ទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 04:46 PM, ចំនួនអ្នកអានៈ 63ដង
បើមើលពីជ្រុងសេដ្ឋកិច្ច ការកែទម្រង់នេះពិតជាមានប្រយោជន៍ណាស់ ព្រោះការប៉ាន់ប្រមាណបានបង្ហាញថា ការថែទាំសុខ ភាពបឋមរឹងមាំ នាំមកនូវផលចំណេញខ្ពស់ ដោយក្នុងនោះ រាល់ការវិនិយោគ ១ ដុល្លារអាម៉េរិក ផ្តល់ផលចំណេញដល់ សេដ្ឋកិច្ចរហូតដល់ទៅ ១៦ ដុល្លារ តាមរយៈសុខភាព ផលិតភាព និងការងារកាន់តែប្រសើរ។
តំបន់អាស៊ីបូ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 04:37 PM, ចំនួនអ្នកអានៈ 42ដង
ខេត្តតាកែវ៖ លោកអភិបាលខេត្តតាកែវ បានថ្លែងបន្តថា គម្រោងវិនិយោគលើវិស័យកសិកម្មរបស់ក្រុមអ្នកវិនិយោគម៉ាឡេស៊ី រួមមាន៖ដំណាំស្វាយ និងខ្នុរ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងដៃគូរសហការអន្តរជាតិផ្សេងៗទៀត។នៅក្នុងឱកាសអញ្ជើញទទួលស្វាគមន៍ ក្រុមអ្នកវិនិយោគម៉ាឡេស៊ី នាព្រឹក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 12:46 PM, ចំនួនអ្នកអានៈ 55ដង
រាជធានីភ្នំពេញប្រតិបត្តិការនេះដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 12:42 PM, ចំនួនអ្នកអានៈ 44ដង
ក្រុមហង្សក្រហមមួយនេះ បានគ្រងតំណែងជើងឯកលីគ Premier League គម្រប់លើកទី២០ នារដូវកាលមុន នាំឱ្យពួកគេរកបានចំណូលសរុប ៨៣៦លានផោន ច្រើនជាងក្លឹបណាៗទាំងអស់ទៀតផង គ្រាដែល Manchester United ក៏បានបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅឈរនៅលេខរៀងទី២៩ ដែលជាចំណាត់ថ្នាក់ដ៏ទាបបំផុតមិនធ្លាប់មានពីមុនមក។
ក្រុមបាល់ទាត់អាជីព Liverspanool បានក្ល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 12:40 PM, ចំនួនអ្នកអានៈ 65ដង
លោក ត្រាំ បានអះអាងថាលោកបានពិភាក្សាជាមួយលោក ពូទីន ហើយជឿថាប្រធានាធិបតីរុស្ស៉ីមានបំណងចង់បានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយពេលជិត៤ឆ្នាំមកនេះ។ តាមលោក ត្រាំ លោក ហ្សេលេនស្គីឥលូវក៏ហាក់ដូចជាបានត្រៀមខ្លួនរាល់ដើម្បីឈានដល់កិច្ចព្រមព្រៀងផងដែរ។ នៅក្នុងកិច្ចពិភាក្សាមួយ នាឱកាសចូលរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-01-2026, 12:37 PM, ចំនួនអ្នកអានៈ 59ដង
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos ប្រទេស្វ៊ីស នៅបន្ទាប់ពីជំនួបជាមួយប្រមុខ NATO លោក Mark Rutte លោក ត្រាំ បានគូសបញ្ជាក់ថា «គាត់ (លោក ពូទីន) ត្រូវបានអញ្ជើញ។ គាត់បានយល់ព្រមទទួលយកការអញ្ជើញ»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២១ ខែមករា បានអះអាងថាប្
 ព័ត៌មានលម្អិត
|
|
|
|
|
ចំនួនអ្នកទស្សនា
| ថ្ងៃនេះ |
: 835 នាក់ |
|
| ម្សិលមិញ |
: 8671 នាក់ |
|
| សរុបទាំងអស់ |
: 10989812 នាក់ |
|
|