សម្តេច ស ខេង ជំរុញឱ្យយកចិត្តទុកដាក់បណ្តុះបណ្តាលកីឡាករ-កីឡាការិនីរបស់កម្ពុជា ក្លាយជាកីឡាករលំដាប់អន្តរជាតិ
ចុះថ្ងៃទី: 11-01-2022, 04:09 PM, ចំនួនអ្នកអានៈ 412ដង
រាជធានី​ភ្នំពេញ ៖សម្តេចក្រឡាហោម ស ខេង បានជំរុញដូចនេះនារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលហែលទឹកបាត់ដំបង ដោយមានការចូលរួមអមដំណើរពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក រួមទាំងមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ-អង្គភាព ជំនាញជុំវិញខេត្ត គ្រូបង្វឹក សាស្ត្រាចារ្យ សិស្ស-និស្សិត កីឡាករ-កីឡាការិនី យុវជន ស.ស.យ.ក យុវជនកាយរិទ្ធិ និងយុវជនកាកបាទក្រហមសរុបទាំង ប្រមាណ៣២១រូប។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ដោយផ្តល់អាហារូបត្ថម្ភឱ្យត្រឹមត្រូវ មានពេលហាត់គ្រប់គ្រាន់ និងមានគ្រូបង្ហាត់កម្រិតខ្ពស់ ដើម្បីអាចក្លាយជាកីឡាករលំដាប់អន្តរជាតិ និងអាចឈានទៅដណ្តើមពានរង្វាន់ជូន គ្រួសារ និងប្រទេសជាតិ នៅក្នុងការប្រកួតកីឡា អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សាឯកជននៅកម្ពុជា ដែលមានអាងហែលទឹកផ្ទាល់ខ្លួនធ្វើការបណ្តុះបណ្តាលកីឡាករថ្នាលឱ្យបានច្រើន ផ្តោតលើ ការងារបណ្តុះបណ្តាល ធនធានមនុស្សទាំងកម្រិតគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រមគណ:កម្មការបច្ចេកទេស និងការដឹកនាំគ្រប់គ្រងអង្គភាពរបស់ខ្លួន បំពាក់ឧបករណ៍ និងសម្ភារកីឡា ឱ្យបានសមស្របទំនើប និងទាន់សម័យ ត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសអន្តរជាតិដើម្បីហ្វឹកហាត់ដល់កីឡាករ-កីឡាការិនី ។ ត្រូវយកចិត្តទុកដាក់លើការឧបត្ថម្ភ និងការលើកទឹកចិត្តជីវភាពរស់នៅ ការស្នាក់នៅ និងការបរិភោគរបស់កីឡាករ-កីឡាការិនី និងគ្រូ បង្វឹកឱ្យបានល្អ និងបង្កើនការប្រកួត ប្រជែងឱ្យបានញឹកញាប់ដើម្បីឱ្យកីឡាករ -កីឡាការិនីបានហ្វឹកហាត់ផង និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ផងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត និងចូលរួម ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងឆ្នាំ២០២៣ខាងមុខ។ សម្តេចក្រឡាហោម ក៏បានគូសបញ្ជាក់ពីស្មារតី និងការប្តេជ្ញាចិត្តខ្ពស់ប្រកបដោយឆន្ទ:មនសិការលះបង់ខ្ពស់គ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយបានប្រែក្លាយប្រទេសពីប្រទេសដែលគ្មានអ្វីៗទាំងអស់ មានតែកម្ទេចផេះផង់ជាសំណល់នៃសង្គ្រាម មកជាប្រទេស ដែលមានអ្វីៗគ្រប់បែបយ៉ាង និងមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ សម្តេចបានបន្ថែមថា ក្នុងរយៈពេលចុងក្រោយនេះវិស័យកីឡានៅកម្ពុជា មានការរីក ចម្រើនគួរឱ្យកត់សម្គាល់បន្ទាប់ពីកីឡាទាំងនោះចាប់ផ្ដើមពង្រីកសកម្មភាពរបស់ខ្លួន តាមរយៈការ បណ្ដុះបណ្ដាល និងការប្រកួតប្រជែង ដែលធ្វើឱ្យមានធនធាន កីឡាករ-កីឡាការិនីល្អៗកើតឡើងច្រើន។ សូមជម្រាបជូនថា៖ មណ្ឌលហែលទឹកនេះ សាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង ចំណាយពេលសាងសង់ចំនួន២៤ខែ ចាប់ពីពាក់ កណ្តាល ខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២១ ចំណាយថវិកាប្រមាណ ១ ៩៦០ ០០០ដុល្លារអាមេរិក មានបណ្តាយ ១១៥ ម៉ែត្រ និងទទឹង៦៥ម៉ែត្រ ឋិតនៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។ សំណង់មណ្ឌលហែលទឹកនេះរួមមាន៖ អាងហែលទឹកមានទទឹង ២៥ម៉ែត្រ បណ្តោយ៥០ម៉ែត្រ ជម្រៅ ២ម៉ែត្រ ចែកជា១០ខ្សែបន្ទាត់ អាងលោតទឹក មានទទឹង២០ម៉ែត្រ បណ្តោយ ២៥ម៉ែត្រ ជម្រៅ ៤.៥ម៉ែត្រ អាងហែលទឹក កំដៅសាច់ដុំមានទទឹង១០ម៉ែត្រ បណ្តោយ១៥ម៉ែត្រ ជម្រៅ១.៥ម៉ែត្រ ប៉មលោតទឹកមានកំពស់១០ម៉ែត្រ ចែកជាថ្នាក់ លោតកម្ពស់១ម៉ែត្រ ៣ម៉ែត្រ ៥ម៉ែត្រ ៧ម៉ែត្រ និង១០ម៉ែត្រ អាងរក្សាតុល្យភាពទឹកមានទទឹង១០ម៉ែត្រ បណ្តោយ១៥ម៉ែត្រ ជម្រៅ ២.៥ម៉ែត្រ ទីធ្លាសាធារណៈទំហំ ៣ ១៩៤ ម៉ែត្រការ៉េ សួនច្បារទំហំ ១៣៦ម៉ែត្រការ៉េ មានប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ប្រព័ន្ធស្រោចស្រព ប្រព័ន្ធបង្ហូរទឹកភ្លៀង និងរបងបេតុងមានចម្រឹងដែក ប្រវែង៣៦០ម៉ែត្រ និងមានទីធ្លាចតរថយន្ត និងទោចក្រយានយន្តទំហំ៧០០ម៉ែត្រការ៉េ។ អគារពហុប្រើប្រាស់មានទទឹង ៧ម៉ែត្រ បណ្តោយ ៣៥ម៉ែត្រ មានពីរជាន់ ចែកជា ១៖ កន្លែងអង្គុយទស្សនាចំណុះសរុប ៥២៥នាក់ បូក៥០កន្លែងរបស់គណៈអធិបតី ២៖ បន្ទប់ម៉ាស៊ីនចម្រោះចំនួន២កន្លែង ៣៖ បន្ទប់ឃ្លាំងចំនួន២កន្លែង ៤៖ បន្ទប់ផ្លាស់សំលៀកបំពាក់ចំនួន២បន្ទប់ ៥៖ បន្ទប់ទឹកកីឡាករចំនួន២បន្ទប់ កីឡាការិនីចំនួន២បន្ទប់ ៦៖ បន្ទប់ទឹកសាធារណៈចំនួន២កន្លែង និងបន្ទប់ទឹកជនពិការចំនួន១កន្លែង ៧៖ បន្ទប់ពិសេសសម្រាប់គណៈអធិបតី ៨៖ បន្ទប់ពហុប្រើប្រាស់ចំនួន១កន្លែង ៩៖ បន្ទប់បញ្ជា ការប្រកួតចំនួន១កន្លែង ១០៖ បន្ទប់ប្រជុំចំនួន១កន្លែង ១១៖ បន្ទប់ពេទ្យចំនួន១កន្លែង ១២៖ បន្ទប់មន្រី្តគណ:កម្មការ ចំនួន១កន្លែង ១៣៖ បន្ទប់រងចាំចំនួន១កន្លែង ១៤៖ បន្ទប់ស្នាក់នៅសម្រាប់កីឡាករចំនួន២០នាក់ចំនួន ៤កន្លែង ១៥៖ បន្ទប់ចុងភៅចំនួន១កន្លែង ១៦៖ ប្រអប់បេតុងទំហំ១.៥ម៉ែត្រ x ២ម៉ែត្រ ប្រវែង៩០ម៉ែត្រ សម្រាប់ត្រួត ពិនិត្យបណ្តាញទុយោក្នុងដី៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 22-10-2025, 06:36 PM, ចំនួនអ្នកអានៈ​ 99ដង
រាជធានីភ្នំពេញ៖កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:31 PM, ចំនួនអ្នកអានៈ​ 108ដង
កាលពីខែសីហា សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឯកភាពចំពោះគម្រោង យកការប្រកួតរបស់ Villarreal ទល់នឹង Barcelona នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅកីឡដ្ឋាន Hard Rock។លោក Javier Tebas ប្រធានលីគ La Liga ប្រទេសអេស្ប៉ាញបាននិយាយថា កម្មវិធីប្រកួតរវាង FC Barcelona និង Villarreal នៅទឹកដីសហរដ្ឋអាមេរិកនោះ ត្រូវបានលុបចោលវិញហើយ។ ទោះជាយ៉ាងណា ការសម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:30 PM, ចំនួនអ្នកអានៈ​ 106ដង
រាជធានីភ្នំពេញ៖ក្រសួងការបរទេសកម្ពុជា បានអះអាងថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។ រាជរដ្ឋា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:25 PM, ចំនួនអ្នកអានៈ​ 106ដង
រាជធានីភ្នំពេញ៖ក្ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 06:04 PM, ចំនួនអ្នកអានៈ​ 112ដង
ខេត្តកោះកុង៖ការចុះប្រតិបត្ដិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:36 PM, ចំនួនអ្នកអានៈ​ 83ដង
មរាជធានីភ្នំពេញ៖នុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។ មនុស្សវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:29 PM, ចំនួនអ្នកអានៈ​ 98ដង
អាជ្ញាធរនៅរដ្ឋធានីកៀវ បាននិយាយថា កម្ទេចកម្ទីនៃអាវុធរបស់រុស្ស៉ី ដែលត្រូវបានបាញ់ស្កាត់ បានធ្លាក់ស្រោចលើទីក្រុងកៀវ ហើយ​បង្កជាអគ្គិភ័យនៅក្នុងសង្កាត់ប្រហែលជាពាក់កណ្តាល នៃសង្កាត់ទាំងរបស់ទីក្រុង។ មនុស្សចំនួន២នាក់ បានស្លាប់ក្នុងការវាយប្រហារ​លើទីក្រុងកៀវ ខណៈ៤នាក់ផ្សេងទៀត ក្នុងនោះ២នាក់ត្រូ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:25 PM, ចំនួនអ្នកអានៈ​ 108ដង
ការបង្កើត Atlas នេះ គឺជាយុទ្ធសាស្ត្រថ្មីមួយរបស់ OspanenAI ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនលើអ្នកប្រើប្រាស់ ChatGPT រាប់រយលាននាក់។ គោលដៅសំខាន់គឺផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ពីការស្វែងរកតាមរយៈការវាយបញ្ចូលពាក្យគន្លឹះ (ដូច Google) ទៅជាការប្រើប្រាស់ AI ដើម្បីសន្ទនា និងសង្ខេបព័ត៌មានដោយផ្ទាល់ ដែលធ្វើឱ្យការស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:20 PM, ចំនួនអ្នកអានៈ​ 85ដង
រាជធានីភ្នំពេញ៖ក្រសួងព័ត៌មាននឹងរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ កិច្ចប្រជុំនេះដែរដើម្បីពិនិត្យពិភាក្សា និងផ្លាស់ប្តូរយោបល់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ដំណើរការ នៃការរៀបចំពិធីសន្និបាត ការសម្របសម្រួល ការរៀបចំសុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 03:01 PM, ចំនួនអ្នកអានៈ​ 83ដង
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។ វត្តមានលោករដ្ឋមន្ត្រីការពារជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 02:53 PM, ចំនួនអ្នកអានៈ​ 83ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោកស្រី​ Paetongtarn បានបង្ហាញពីបំណងផ្ដួចផ្ដើមធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយមួយរបស់គណបក្សភឿថៃ មុននឹងការបោះឆ្នោតសកលចូលមកដល់។ លោកស្រី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថាការផ្លាស់ប្ដូរនេះត្រូវតែចាប់ផ្ដើមដោយមិនត្រូវបង្អង់នោះទេ។ ដូច្នេះខ្ញុំសម្រេចចិត្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 02:50 PM, ចំនួនអ្នកអានៈ​ 111ដង
កីឡាករចាំទីវ័យទើបតែ ២០ឆ្នាំរូបនេះ បានចាកចេញពីក្លឹបកាំភ្លើងធំ ដើម្បីទៅចូលរួមជាមួយកូឡុំប៊ីកាលពីចុងខែមុន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នាថ្ងៃទី២៣ ខែកញ្ញា មុនពេល U20 World Cuspan 2025 ឈានមកដល់ ជាកម្មវិធីដែល Rojas បានអង្គុយនៅកៅអីបម្រុងគ្រប់ការប្រកួតតែម្តង។ Alexei Rojas យុវជនដែលត្រូវបានជ្រើសរើសចេញពីក្លឹបអង់គ្ល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 02:49 PM, ចំនួនអ្នកអានៈ​ 70ដង
វិធានការនេះចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដែលអនុញ្ញាតឱ្យមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ រួមជាមួយប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ ថ្លែងតាមទូរទស្សន៍ជាតិ លោក Jeri គូសបញ្ជាក់ថា «យើងកំពុងប្តូរពីការការពារទៅជាការបង្រ្កាបបទល្មើស ទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលជាការងារប្រយុទ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 11:48 AM, ចំនួនអ្នកអានៈ​ 92ដង
ខេត្តកោះកុង៖ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ថ្លែងថា មន្ទីរអនុវត្តការងារលើវិស័យដីធ្លី នៅឆ្នាំ២០២៥ មន្ត្រីរបស់ខ្លួនបានចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុប ២២.៣១៤ក្បាលដី ដោយកំណត់វិនិច្ឆ័យចំនួន ៣៤ ភូមិ។ ឆ្នាំ២០២៥នេះ មន្ត្រីជំនាញនៃមន្ទីរដែនដីរូបនីយកម្មសំណង់និងសុរិយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2025, 11:27 AM, ចំនួនអ្នកអានៈ​ 89ដង
ថៃ៖ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា បន្តចូលរួមកិច្ចប្រជុំពិសេស JBC ថ្ងៃទី០២ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ។ ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ដឹកនាំ ល
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 5664 នាក់
ម្សិលមិញ : 11573 នាក់
សរុបទាំងអស់ : 10153388 នាក់