នៅព្រឹកនេះអ្នកសិល្បៈជាង ៦០០នាក់ ចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួន
ចុះថ្ងៃទី: 02-05-2024, 11:07 AM, ចំនួនអ្នកអានៈ 238ដង
រាជធានី​ភ្នំពេញ ៖នៅថ្ងៃនេះ គេសង្កេតឃើញសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករបានចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួន ដែលការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោយរលូន ដោយមានបេក្ខភាពឈរឈ្មោះចំនួន៣រូប រួមមាន៖ អតីតតារាសម្តែង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង, លោក គួច ខេវិន និងលោក ផាត់ តារារដ្ឋ។ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ សិល្បករ-សិល្បការិនី ក្នុងប្រទេសកម្ពុជាជាង ៦០០នាក់ បានចូលរួមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួនយ៉ាងច្រើនកុះករ ខណៈដែលទីតាំងបោះឆ្នោតនោះ បានធ្វើឡើងនៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្របតាមលក្ខន្តិកៈដែលសមាគម និងមានការទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម។ មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួរនាទីដ៏សំខាន់មួយជាសេនាធិកាឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានា ដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសំរួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនី ដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ។​ សមាគមសិល្បករខ្មែរ ត្រូវបឋនបង្កើតឡើងដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកសេ្នហាវិស័យសិល្បៈវប្បធម៌មួយចំនួន ក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់សិល្បករចាស់ជរា ពិការភាព បាត់បង់សមត្ថភាព ឬជួបបញ្ហាជីវភាពជាដើម។ ក្នុងអាណត្តិទី១មានសិល្បករលោក អៀង ស៊ីធុល ជាប្រធាន, អាណត្តិទី២ លោក ម៉ិញ សុធីវណ្ណ ហៅតូ ជាប្រធាន, អាណត្តិទី៣ និងទី៤ លោក សុះ ម៉ាច ជាប្រធាន។ ដោយឡែកអាណត្តិទី៥ មានលោកជំទាវ ចន ច័ន្ទលក្ខិណា ជាប្រធាន៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-05-2024, 04:44 PM, ចំនួនអ្នកអានៈ​ 31ដង
រាជធានី​ភ្នំពេញ ៖ការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិ គឺក្នុងគោលបំណងរំលឹក ដល់ព្រះករុណាទិគុណដ៏ថ្លៃថ្លានៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតនូវស្ថាប័ន «នគរបាលជាតិកម្ពុជា» ក្នុងព្រះរាជបំណងការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:39 PM, ចំនួនអ្នកអានៈ​ 19ដង
ថ្មីៗនេះ រុស្ស៉ីនិយាយថា ខ្លួនឃើញថាគ្មានចំណុចណាមួយនៃកិច្ចប្រជុំ រៀបរាងដោយស្វីស ពិភាក្សាលើវិធីសាស្រ្ត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនឡើយ ហើយដែលសូម្បីតែរុស្ស៉ីក៏មិនត្រូវបានអញ្ជើញ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែតក្នុងស្រុកថា «គ្មានរុស្ស៉ី ការពិភាក្សាលើបញ្ហាសន្តិសុខ ដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:37 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានី​ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ និងហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកលទ្ធភាព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:27 PM, ចំនួនអ្នកអានៈ​ 23ដង
ការព្រមាន​នេះ កើតឡើង​នៅពេលដែល​កងកម្លាំង​អ៊ីស្រាអែល ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ បាន​វាយលុក​ចូលទៅក្នុង​ទីក្រុង​កាន់តែ​ជ្រៅ និង​កម្ទេច​កងវរសេនាតូច​ហា​ម៉ាស់​ចំនួន ៤ បន្ថែមទៀត​។សហភាព​អឺរ៉ុប បាន​ជំរុញ​ឱ្យ​អ៊ីស្រាអែល បញ្ចប់​ប្រតិបត្តិការ​យោធា​នៅ Rafah ភាគខាងត្បូង​ហ្គា​ហ្សា​ជាបន្ទាន់ ដោយ​ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:26 PM, ចំនួនអ្នកអានៈ​ 24ដង
លោក បានលើកឡើង នៅលើ​គណនី X ថា គេ​ដឹង​យ៉ាង​ទូលំទូលាយ​ថា​គុយបា កំពុង​សហការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម ដូច្នេះ​សហរដ្ឋអាមេរិក​ត្រូវតែ​ចាត់វិធានការ​ត្រឹមត្រូវ និង​សម​ហេតុផល ដោយ​ដក​គុយបា​ចេញពី​បញ្ជី​របស់​ក្រសួងការបរទេស ហើយ​បញ្ចប់​វិធានការ​សេដ្ឋកិច្ច​បង្ខិតបង្ខំ​។​ សហរដ្ឋ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:25 PM, ចំនួនអ្នកអានៈ​ 29ដង
ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បានទទួល​ស្គាល់​ការគាំទ្រ ភាពជា​ដៃគូ និង​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​ប្រកបដោយ​សប្បុរសធម៌រ​បស់​ថ្នាក់ដឹកនាំ និង​សហការី​នៃ​សភាពាណិជ្ជកម្ម​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា អង្គភាព​Virtus Media (Khmer Times) និង​ធនាគារ​វី​ង ដែល​បាន​រៃអង្គា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:22 PM, ចំនួនអ្នកអានៈ​ 3ដង
ភាពចលាចល​នេះ បាន​ផ្ទុះឡើង​បន្ទាប់ពី​សភាជាតិ​របស់​ប្រទេស​បារាំង គាំទ្រ​ការផ្លាស់ប្តូរ​ដែលមាន​ជម្លោះ ចំពោះ​សន្លឹកឆ្នោត​ដែល​មេដឹកនាំ​ជនជាតិដើម​ភាគតិច លោក Kanak និយាយថា បាត់​សម្លេងគាំទ្រ​លោក ។​អាជ្ញាធរ​បារាំង បាន​បញ្ជា​កងទ័ព​ឱ្យ​យាម​កំពង់ផែ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទឹកដី​ប៉ាស៊ី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 03:54 PM, ចំនួនអ្នកអានៈ​ 33ដង
រាជធានី​ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះការផ្សាយរបស់កាសែតបរទេស ដោយចាត់ទុកថាព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមរបស់ចិន ក្នុងក្របខណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ។ ត្រង់ចំណុចនៃក្តីកង្វល់របស់វៀតណាមពាក់ព័ន្ធព្រែកជីកហ្វូណន-តេជោ មិនមានភាពចាំបាច់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ប្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 03:49 PM, ចំនួនអ្នកអានៈ​ 25ដង
កូរ៉េខាងត្បូង៖សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 03:44 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានី​ភ្នំពេញ ៖ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថា មេដឹកនាំវៀតណាម ក៏ចង់ឲ្យកម្ពុជាឯករាជ្យដែរ ហើយក៏មិនចង់ឲ្យនាវាពីកម្ពុជា ហូរហៀរទៅដោយទំនិញ ដែលវៀតណាមចាប់បង្ខំ ត្រូវតែធ្វើការត្រួតពិនិត្យកុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 03:02 PM, ចំនួនអ្នកអានៈ​ 34ដង
​បើ​យោងតាម​គេហទំព័រ AP ដែល​បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​ស្ថាប័ន​អឺរ៉ុប​ខាងលើ​បានចេញ​ផ្សាយ​ថា បណ្តា​ក្រុម​ទាំងឡាយ នឹង​ទទួលបាន​កញ្ចប់​ទឹកប្រាក់​អតិប្បរមា ៣១​លាន​អឺរ៉ូ​នៅ Euro 2024 ប្រសិនបើ​ពួកគេ​អាច​ឈ្នះ​ទាំង ៣​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល និង​ទទួលបាន​តិច​បំផុត​ក៏ ១០​លាន​ដុល្លារ​ត្រឡប់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 03:00 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តកំពង់ឆ្នាំង៖ សមយុទ្ធនាគមាសនេះ នឹងប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយសមយុទ្ធលើគោកធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 02:48 PM, ចំនួនអ្នកអានៈ​ 19ដង
លោក Wong បានស្បថចូលកាន់តំណែងនៅម៉ោង ៨យប់ (ម៉ោងនៅសិង្ហបុរី) ដែលធ្វើឱ្យរូបលោក ក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី ចាប់តាំងពីទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥ ហើយក៏ជាលើកដំបូងផងដែរដែលសិង្ហបុរីមាននាយករដ្ឋមន្ត្រីថ្មីក្នុងពេល ២០ឆ្នាំមកនេះ ព្រមទាំងជានាយករដ្ឋមន្ត្រីទី២ ដែលមិនមែនជាសមាជិកគ្រួសារ Lee។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 02:44 PM, ចំនួនអ្នកអានៈ​ 25ដង
កិច្ចសន្យា​បច្ចុប្បន្ន​របស់​ខ្សែប្រយុទ្ធ​រូបនេះ នឹង​ផុតកំណត់​នៅ​ឆ្នាំ ២០២៥ នៅពេលដែល​រូបគេ​នឹងមាន​អាយុ ៤០ ឆ្នាំ​។ ព័ត៌មាន​នេះ​ត្រូវបាន​បញ្ជា​ក់ដោយ​អ្នកកាសែត​លោក Ben Jacobs នៅលើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់លោក​។​ កំពូល​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo កំពុង​ពិចារណា​បន្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 02:31 PM, ចំនួនអ្នកអានៈ​ 28ដង
អ៊ុយក្រែន បានទទូចសុំជាយូរមកហើយនូវគ្រាប់កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ចំពោះមុខការវាយលុកកាន់តែខ្លាំង​របស់​កងកម្លាំងរុស្ស៉ី។ ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកៀវ លោក Blinken បានបញ្ជាក់ថា «យើងកំពុងប្រញាប់ប្រញាល់ហើយ លើការបញ្ជូនគ្រាប់រំសេវ រថពាសដែក មីស៉ីល ប្រព័ន្ធការពារដែនអាកាស ទៅកាន់ស
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 786 នាក់
ម្សិលមិញ : 4525 នាក់
សរុបទាំងអស់ : 6542943 នាក់