លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ជុំរុញឱ្យវិស័យឯកជននិងតំណាងកម្មករនិយោជិតចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ
ចុះថ្ងៃទី: 01-05-2024, 06:34 PM, ចំនួនអ្នកអានៈ 99ដង
រាជធានី​ភ្នំពេញ ៖ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ លោកបានលើកឡើងថា ការប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយ ទាមទារឱ្យភាគីនិយោជក និងនិយោជិតដែលតំណាងដោយសហជីព បន្តស្វែងយល់ពីតួនាទីនិងភារកិច្ចរៀងខ្លួនឱ្យបានច្រើនជាងមុន និងព្យាយាមខិតជិតចូលគ្នាជជែកនិងពិភាក្សាគ្នាដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរដោយឈរលើគោរពច្បាប់ស្តីពីការងារក្នុងការការពារប្រយោជន៍ភាគីទាំងសងខាងព្រោះភាគីទាំងពីរជាឈ្នាន់ដ៏សំខាន់ក្នុងការកសាងភាពសុខុដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៣៨ក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី កេន ឆេងឡាង តំណាងភាគីសហជីព លោកទុន សុភ័ណ និងឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក។ ទន្ទឹមនឹងនេះ តួអង្គរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក៏មានភារកិច្ចសំខាន់ក្នុងការសាងសមត្ថភាពមន្ត្រីអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធដើម្បីធានាលើការបម្រើសេវាកម្មជូនកម្មករនិយោជិត និងនិយោជកឱ្យកាន់តែប្រសើរ និងធានាបានភាពយុត្តិធម៌ដែលគ្រប់ភាគីទទួលយកបាន។ នេះបើតាមលោករដ្ឋមន្ត្រីដដែល។ នៅចំពោះមុខអង្គការវិជ្ជាជីវៈនិងអ្នកចូលរួម៣៥២នាក់ លោករដ្ឋមន្ត្រី បានពន្យល់លំអិតពីអនុឡោមភាពទាំង៨ចំណុចដែលជាចំណុចពិន្ទុប្រើប្រាស់សម្រាប់ការវាយតម្លៃលើក្នុងកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដើម្បីឱ្យអ្នកចូលរួមកាន់តែយល់ច្បាស់។ បន្ថែមពីនេះលោក ក៏បានពន្យល់ពីសារសំខាន់និងភាពចាំបាចនៃការអនុវត្តឱ្យជោគជ័យនៃកម្មវិធីសហគ្រាសមួយជាសហគមសុខសាន្តមួយដែលជាកម្មវិធីសម្រាប់ធ្វើឱ្យមានវឌ្ឍនភាពសម្រាប់កម្មករ និយោជកឱ្យកាន់តែប្រសើរបន្ថែម និងការទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជាដែលនឹងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរដែលគ្រប់គ្នានឹងទទួលបានផលភាគនៃភាពរីកចម្រើននេះ។ ជាមួយនឹងអនុសាសន៍ដ៏សំខាន់នេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនអង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានមហិច្ឆតាខ្ពស់ដោយមិនត្រឹមគ្រាន់តែទាក់ទាញអ្នកវិនិយោគិនបរទេសប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យរោងចក្រមានភាពសុខសាន្តដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់គ្រប់ភាគីសម្រាប់វឌ្ឍនភាព និងភាពរីកចម្រើនរបស់ភាគីទាំងសងខាងដែលទាមទារឱ្យមានការចូលរួមពីភាគីកម្មករនិយោជិត ឬសហជីព និយោជក និងរាជរដ្ឋាភិបាលដែលជាធាតុមិនអាចខ្វះបានដើម្បីឱ្យកម្ពុជាមានសហគ្រាសមួយដ៏សុខសាន្ត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-05-2024, 09:36 AM, ចំនួនអ្នកអានៈ​ 28ដង
រាជធានី​ភ្នំពេញ៖ ការរៀបចំព្រឹត្តិការណ៍នេះ គឺស្របទៅតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឱ្យបានច្រើននៅខេត្តសៀមរាប ហើយក៏ស្របនឹងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។ ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ Car and Bike Festival ក្រោមប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:33 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានី​ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុអង្គភាពអន្តរាគមន៍ ទៅជាស្នងការនគរបាលខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ត្រូវបានតែងតាំងជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:31 AM, ចំនួនអ្នកអានៈ​ 23ដង
កូរ៉េខាងត្បូង៖វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និង សភា​ពាណិជ្ជ​កម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុប​ជាង ៣០០នាក់ តំណាង​ឱ្យ១៩៨ក្រុមហ៊ុន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់​ចេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:26 AM, ចំនួនអ្នកអានៈ​ 24ដង
​ក្រុម​មាន់គក​បារាំង នឹង​ចាប់​ប្រកួត​ដំបូង Euro 2024 ទល់នឹង​អូទ្រីស​នៅ​ថ្ងៃទី ១៧ ខែមិថុនា មុនពេល​ប៉ះ​ហូ​ឡង់​នៅ​ថ្ងៃទី ២១ ខែមិថុនា និង​ប៉ូឡូញ​នៅ​ថ្ងៃទី ២៥ ខែមិថុនា សម្រាប់​វគ្គ​ស​ន្សុំ​ពិន្ទុ​តាម​ពូ​ល​។​គ្រូបង្វឹក​សញ្ជាតិ​បារាំង​លោក Didier Deschamspans បានបង្ហាញ​បញ្ជី​ឈ្មោះកីឡាករ​ចំនួន ២៥ នាក់​របស់លោក​
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:24 AM, ចំនួនអ្នកអានៈ​ 26ដង
​អ្នកចាំទី​ទាំង ៤​រូប​ដែល​ត្រូវបាន​កោះហៅ​នោះ​រួមមាន កីឡាករ Alexander Nuebel របស់​ក្លិប VfB Stuttgart, កីឡាករ Manuel Neuer របស់​ក្លិប Bayern Munich, កីឡាករ Oliver Baumann របស់​ក្លិប TSG Hoffenheim និង​កីឡាករ Marc-Andre ter Stegen របស់​ក្លិប FC Barcelona ខណៈ​លោក Nagelsmann បានបង្ហាញ​ជំនឿ​ចិត្ត ចំពោះ​កីឡាករ​ដែល​លោក​ធ្លាប់​ជ្រើសរើស​ឱ្យ​លេង ក្នុង​រយៈពេល ៧​ខែ​កន្លងទៅនេះ​។​ ម្ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:23 AM, ចំនួនអ្នកអានៈ​ 21ដង
មន្ត្រីក្រសួងយុត្តិធម៌បានឱ្យដឹងនៅក្នុងលិខិតមួយផ្ញើ ទៅកាន់តុលាការសហព័ន្ធក្នុងរដ្ឋតិចសាស់ថា ក្រុមហ៊ុន Boeing បានរំលោភបំពានកាតព្វកិច្ចស្ថិតក្រោមកិច្ចព្រមព្រៀងមួយ ដែលបានការពារក្រុមហ៊ុននេះ ពីការចាប់ផ្តើមកិច្ចដំណើរការនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុននេះ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ធ្លាក់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:12 AM, ចំនួនអ្នកអានៈ​ 28ដង
លោក Gallant បាន​និយាយ​ក្នុងអំឡុង​ទស្សនកិច្ច​ទៅកាន់​ទីបញ្ជាការ​កងពល​លេខ ១៦២ របស់​កងទ័ព​ថា “​កងកម្លាំង​របស់​យើង​បាន​បំផ្លាញ​ផ្លូវ​រូង​ក្រោម​ដី​ជាច្រើន​នៅក្នុង​តំបន់ ហើយ​អ្វីៗ​ជាច្រើន​ទៀត​នឹងត្រូវ​បំផ្លាញ​ក្នុងពេល​ឆាប់ៗ​នេះ​ក្នុង​ប្រតិបត្តិការ​នៅ Rafah ។ លោក​បាន​បន្ថែមថា ប្រតិបត្តិការ​នេះ​ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:11 AM, ចំនួនអ្នកអានៈ​ 1ដង
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃអង្ករប្រភេទបាក់ ៥% របស់ប្រទេសថៃបានបន្តឡើងថ្លៃរហូតដល់ ៦៣២ ទៅ ៦៤០ដុល្លារក្នុងមួយតោនធៀបនឹង ៦០០ដុល្លារកាលពីសប្តាហ៍មុន។ តម្លៃនាំចេញអង្កររបស់ប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេលជាងបីខែ ដោយសារការផ្គត់ផ្គង់តិចតួច និងតម្រូវការខ្លាំង ខណៈដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:07 AM, ចំនួនអ្នកអានៈ​ 30ដង
Ederson បាន​រងរបួស​កាលពី​ថ្ងៃ​អង្គារ ក្នុងការ​ប្រកួត​ក្រៅ​ទឹកដី ទល់នឹង​ក្លិប Tottenham Hotsspanur នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាមួយ​ខ្សែការពារ Cristian Romero ក្នុង​តង់​ទី​២ នៃ​ជ័យជម្នះ ២-០ របស់​ក្លិប City​។​ អ្នកចាំទី​ក្លិប Manchester City កីឡាករ Ederson នឹង​អវត្តមាន ២​ប្រកួត​ចុងក្រោយ​នៃ​រដូវ​កាល​នេះ ក្នុងនោះ​រួមទាំង​ការប្រកួត​វគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:06 AM, ចំនួនអ្នកអានៈ​ 24ដង
មេដឹកនាំ​រុស្ស៊ី​បានមក​ដល់ទី​ក្រុង​ប៉េកាំង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​ប្រទេស​ចិន​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​បរទេស​លើកដំបូង​របស់លោក ពូ​ទីន ចាប់តាំងពី​លោក​បានចាប់ផ្តើម​អាណត្តិ​ទី​ប្រាំ​នៅ​ថ្ងៃទី​៧ ខែឧសភា​។ លោក ពូ​ទី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:05 AM, ចំនួនអ្នកអានៈ​ 23ដង
កាលពីសប្តាហ៍មុន អ្នកស្រី Raimondo បាននិយាយថា សហរដ្ឋអាមេរិកអាចចាត់វិធានការតឹងរ៉ឹង និងហាមឃាត់យានយន្ត ដែលមានសមត្ថភាពភ្ជាប់អ៊ីនធឺណិតរបស់ប្រទេសចិន ឬដាក់ការរឹតបន្តឹងលើយានយន្តទាំងនោះ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកប្រធានាធីបតីអាមេរិក ចូ បៃឌិន កាលពីខែកុម្ភៈបានបើកការស៊ើបអង្កេតថា តើការនាំចូលរថយន្តរបស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-05-2024, 09:03 AM, ចំនួនអ្នកអានៈ​ 23ដង
ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​ឧទ្ទិស​ដល់​ខួប​លើក​ទី ៧៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ លោក​ក៏​រម្លឹកថា មាន​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​ពី​ពេលនោះ ហើយ​ទោះបី​វា​ត្រូវបាន​និពន្ធ​ឡើង​កាលពី ៧៥ ឆ្នាំមុន ប៉ុន្តែ​ត្រូវបាន​គេ​យកមក​ច្រៀង​ជា​ញឹកញាប់ និង​ជា​បន្តបន្ទាប់​រហូត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:44 PM, ចំនួនអ្នកអានៈ​ 64ដង
រាជធានី​ភ្នំពេញ ៖ការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិ គឺក្នុងគោលបំណងរំលឹក ដល់ព្រះករុណាទិគុណដ៏ថ្លៃថ្លានៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតនូវស្ថាប័ន «នគរបាលជាតិកម្ពុជា» ក្នុងព្រះរាជបំណងការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:39 PM, ចំនួនអ្នកអានៈ​ 19ដង
ថ្មីៗនេះ រុស្ស៉ីនិយាយថា ខ្លួនឃើញថាគ្មានចំណុចណាមួយនៃកិច្ចប្រជុំ រៀបរាងដោយស្វីស ពិភាក្សាលើវិធីសាស្រ្ត ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនឡើយ ហើយដែលសូម្បីតែរុស្ស៉ីក៏មិនត្រូវបានអញ្ជើញ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់កាសែតក្នុងស្រុកថា «គ្មានរុស្ស៉ី ការពិភាក្សាលើបញ្ហាសន្តិសុខ ដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-05-2024, 04:37 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានី​ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ និងហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកលទ្ធភាព
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1509 នាក់
ម្សិលមិញ : 4525 នាក់
សរុបទាំងអស់ : 6543666 នាក់